ការ​លម្អ​ភ្លើងពណ៌​លើ​រូបសំណាក​ផ្លែ​ទុរេន​បង្កឱ្យមាន​ពាក្យរិះគន់​

633
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​មាន​ពាក្យរិះគន់​ជាទូទៅ​ពាក់ព័ន្ធ​នឹង​ការតុបតែង​លម្អ​ភ្លើងពណ៌​បំពាក់​លើ​រូបសំណាក​ផ្លែ​ទុរេន​ព្រោះតែ​ពេល​បើក​បំភ្លឺ​បាន​បាត់​នូវ​រូបភាព​ដើម​។​

សូមបញ្ជាក់ថា​បន្ទាប់ពី​ការតុបតែង​លម្អ​ភ្លើងពណ៌​ហ៊ុមព័ទ្ធ​រូបសំណាក​ផ្លែ​ទុរេន​នៃ​រង្វង់​មូល​កណ្តាល​ក្រុង​កំពត​ក្រុមបច្ចេកទេស​បាន​បើក​សាកល្បង​នាយ​ប់​ថ្ងៃទី​៥​និង​ទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​។​ដោយ​លេចចេញ​នូវ​ពណ៌​ខៀវ​ក្រហម​សលុប​បាត់​ផ្លែ​ទុរេន​ដែលជា​រូបសំណាក​ដើម​ក្រោយពីរ​យប់​នៃ​ការបើក​សាកល្បង​បាន​បង្កឱ្យមាន​ការរិះគន់​កើត​ឡើងជា​បន្តបន្ទាប់​។​

​ពាក្យ​កែលម្អ​ទាំងនោះ​មានដូចជា​ការដែល​តុបតែង​ខ្លាំងពេក​អាច​បាត់បង់​រូបភាព​ដើម​គឺ​មើលមិនឃើញ​ទុរេន​កំពត​តែម្តង​។​ដូច្នេះ​គួរ​ពិចារណា​ឡើងវិញ​ដោយ​ធ្វើយ៉ាងណា​នៅពេល​យប់​ចាំង​ភ្លើង​ទៅ​មើលឃើញ​រូប​ទុរេន​ដដែល​។​ជាមួយនេះ​ក៏មាន​ការ​ក្រើនរំលឹក​ផងដែរ​ថាបើ​កែលម្អ​បាន​គួរតែ​កែ​មិនទាន់​ហួសពេល​នៅឡើយ​ទេ​។​ពាក់ព័ន្ធ​នឹង​ករណីនេះ​ករណីនេះ​លោក​វ៉ិ​ត​វ​ឌ្ឍ​នា​នាយក​រដ្ឋបាល​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​នេះ​ជា​ពណ៌​ទង់ជាតិ​។​ទុរេន​កំពត​ជា​ទុរេន​ជាតិ​៕S/​

រូបសំណាកផ្លែធុរេនពេលតុបតែងកែលម្អដោយភ្លើង
រួបផ្លែធុរេនមិនមានការតុបតែងលម្អដោយភ្លើង