ការ​លោត​ប្រាំមួយ​នាទី​ក្នុង​មួយ​សប្តាហ៍​អាចជួយ​ឆ្អឹង​ឱ្យ​រឹងមាំ​បាន​

415
ចែករម្លែក

​ពួក​អ្នកជំនាញការ​បាន អំពាវ​នាវា​ឱ្យ​ស្ត្រី​ម​ជ្ឈឹ​ម​វ័យ គួរ​ធ្វើ លំ​ហាត់​លោត​ផុតពី​ផ្ទៃដី​៣០​ដង ក្នុង រង្វង់​២​នាទី ហើយ​អនុវត្តន៍​បី​ដង ក្នុង​មួយ​សប្តាហ៍​, ដើម្បី​ទប់ស្កាត់​ជំងឺ ពុក​ឆ្អឹង ។​
​ ​
ពួក​អ្នកវិទ្យាសាស្ត្រ​រក ឃើញថា ការ​លោត​ផុតពី​ផ្ទៃដី​អាច បង្កើត​គ្រប់​កម្លាំង និង​ភាព​តឹង​លើ សាច់ដុំ​ជើង និង​ត្រគាក សំដៅ​ទប់ ស្កាត់​ស្ថានភាព​ពុក​ឆ្អឹង កើតឡើង ដោយសារ​វ័យ ។​
​ ​
គេ​បាន​ពិសោធន៍​លំ​ហាត់ ទាំងឡាយ​លើ​ស្ត្រី​១៤​នាក់ ក្នុង​វ័យ ៥០​ឆ្នាំ ហើយ​លទ្ធផល​បង្ហាញថា លំ​ហាត់​លោត​មាន​ភាពងាយស្រួល និង​អាចធ្វើ​នៅផ្ទះ​បាន ។ ស្ត្រី​ក្នុងការ​ស្រាវជ្រាវ​បានសម្រេច បាន​លទ្ធផល ល្អ​បំផុត ពី​លំ​ហាត់​លោត​នេះ ដោយ អាច​ពង្រឹង​ប្រព័ន្ធ​ឆ្អឹង​រឹងមាំ​ល្អ ។​
​ ​
ក្រុម​អ្នកស្រាវជ្រាវ​បាន អះអាងថា ប្រសិទ្ធភាព​របស់​លំ​ហាត់ លោត គឺ​ស្មើ​ទៅនឹង​ការកើនឡើង ប្រមាណ​២​ភាគរយ នៃ​ដង់ស៊ីតេ រ៉ែ​ឆ្អឹង​ក្នុង​មួយឆ្នាំ​, អាច​គ្រប់​ដើម្បី បញ្ចៀស​ជំងឺ​ពុក​ឆ្អឹង ។​
​ ​
ជាង​២០​ភាគរយ នៃ​ស្ត្រី អាយុ​លើស​៥០​ឆ្នាំ មាន​ជំងឺ​ពុក​ឆ្អឹង ប្រៀប​នឹង​ជិត​៧​ភាគរយ នៃ​បុរស ។ ពាក់កណ្តាល​នៃ​ស្ត្រី​អាយុ​លើស​៥០ ឆ្នាំ នឹងត្រូវ​បាក់ឆ្អឹង ដោយសារ ស្ថានភាព​នេះ ។​
​ ​
ធម្មតា ប្រសិន​គ្រាន់តែ​ដើរ នោះ​មិន​គ្រប់​សម្រាប់​សុខភាព​របស់ ឆ្អឹង ហើយ​ពួក​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា ប្រការនេះ​នឹង​លើកទឹកចិត្ត​ស្ត្រី ជាច្រើន អាចធ្វើ​នៅផ្ទះ​តែ​ក្នុង​ពីរ ទៅ​បី​នាទី ។​
​ ​
​ប៉ុន្តែ អ្នកជំនាញការ​ទូន្មាន មនុស្ស​ចាស់​គួរ​ពិគ្រោះ​យោបល់​វេជ្ជបណ្ឌិត​មុនពេល​ចាប់ផ្តើម លំ​ហាត់​ថ្មី ៕ ប្រែ​សម្រួល​៖ រតនៈ​