ការ​វិភាគឈាម​អាចជួយ​ឱ្យដឹងថា​អ្នក​នៅរស់​បានយូរ​ប៉ុន្មាន​ទៀត​

1371
ចែករម្លែក

​ពេលណា​អ្នកនឹង​ស្លាប់ ? វិធីសាស្ត្រ​វិភាគឈាម​ថ្មី​ទើបនឹង អភិវឌ្ឍន៍​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ អាមេរិក​អាចជួយ​អ្នកឆ្លើយ​នឹង​សំណួរ នេះ​, មានន័យថា វា​អាចឱ្យ​អ្នកដឹង បាន​ថា អ្នក​នៅរស់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត ។​
​ ​
​វិធីសាស្ត្រ​វិភាគឈាម​នេះ ជួយ​វេជ្ជបណ្ឌិត​សម្គាល់​បាន​កក្តា​ធ្វើឱ្យ កោ​សិ​កចាស់ ។ ផ្អែកលើ លទ្ធផល​នេះ វេជ្ជបណ្ឌិត​អាច​ពិគ្រោះ​ជួយ​អ្នកជំងឺ ផ្លាស់ប្តូរ​របប​ទទួល​ទាន ឬ ទម្លាប់​ចលនា ដើម្បី​អូសបន្លាយ​ជីវិត ។ វិធី​វិភាគ ឈាម​ថ្មី​នេះ​អាចឱ្យ​គ្រប់គ្នា​ដឹង​ហានិភ័យ ពិតប្រាកដ និង​អាច​គ្រប់គ្រង​បាន​វា មុនពេល​វា​រីកចម្រើន​ជា​ជំងឺ ។​
​ ​
​វេជ្ជបណ្ឌិត ម័​ហ្គា ឡេ​វិ​ន (Morga Levine) អ្នកស្រាវជ្រាវ​មួយរូប បានឱ្យដឹងថា “​ប្រៀប​នឹង​ការ វិ​ភោគ ឈាម​បច្ចុប្បន្នកំពុង​ប្រើ​, ចំណុច​ខុស ប្លែក​របស់​ការវិភាគ​ឈាម​នេះ គឺ​ប្រមូលផ្តុំ​វាស់ ស្ថានភាព​សរីរសាស្ត្រ និង​អាចឱ្យ​យើង​ឃើញ​បាន​ប្រាំពីរ​សញ្ញា បែងចែក​អាយុ​មធ្យម​របស់ មនុស្ស​កា​រវិ​ភោគ ឈាម​នេះ​ពុំមែន​សំដៅ​ឱ្យ​នរណាម្នាក់ នោះ ដឹង​ឆាប់​អំពី​អាយុ​យឺនយូរ ឬ ការស្លាប់​ជិត​មកដល់ តែ​គឺ​រក​វិធី​កែប្រែ ឱ្យ​ប្រសើរឡើង ពេល​ឃើញ “​មច្ចុរាជ​” មក​កៀក​នឹង​ខ្លួន​” ។​
​ ​
​លោក​បាន​បន្តថា គោលដៅ​បន្តទៀត​របស់​ក្រុម​អ្នកស្រាវជ្រាវ គឺកំណត់​កក្តា​នាំ​ដល់​ភាព​ចាស់​នៃ កោសិកា​, ផ្តើម​ពី​នោះ ជួយ​វេជ្ជបណ្ឌិត មាន​វិធាន​ការជួយ​អ្នកជំងឺ ដូចជា​កែប្រែ​របប​អាហារ ឬ ហាត់ប្រាណ​ច្រើនជាង​, សម្រួល និង​បោះបង់​ទម្លាប់​មាន​គ្រោះថ្នាក់ ៕ ប្រែ​សម្រួល​: រតនៈ​