ការ​សម្រក​ទម្ងន់ អាចជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​

390
ចែករម្លែក

អ្នកឯកទេស​បាន​និយាយថា ការ​សម្រក​ទម្ងន់​ដែល​លើស អាចជួយ​ការពារ និង​បន្ថយ​រោគសញ្ញា និង​ឱកាស​នៃ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​បាន​។​

​ក្រុមគ្រូពេទ្យ​ជំនាញ​ក៏បាន​ពន្យល់​ផងដែរ​អំពី​របៀប​ដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ការ លើស​ទម្ងន់​ត្រូវបាន​ទាក់ទង​គ្នា និង​អ្វីដែល​អ្នក​អាចធ្វើ​បាន ដើម្បី​បន្ថយ​ហានិភ័យ​របស់ អ្នក​ក្នុង​ការវិវត្ត​កើតមាន​ជំងឺ​មួយ​នេះ​។​

​ទម្ងន់​លើស អាច​បណ្តាល​ឲ្យ​កើនឡើង​ការ​យារ​សន្លាក់​ដែល​នេះ​គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់ សន្លាក់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ មួយវិញទៀត​ខ្លាញ់​ក្នុង​ខ្លួន ដែល​អ្នកមាន​ច្រើន​ប៉ុណ្ណា នោះ​អ្នក​គឺមាន​ការ​រលាក​ច្រើន​ប៉ុណ្ណឹង​ហើយ​ការ​សម្រក ទម្ងន់​ឲ្យ​បាន​លើសពី ៥​ភាគរយ​នៃ​ដងខ្លួន​អាចជួយ​បន្ថយ​ការប៉ះពាល់​សន្លាក់ របស់​អ្នក​។​

​លំ​ហាត់ប្រាណ​ជា​ទៀង ទាត់​អាចជួយ​សម្រក​ដល់​ការឡើង​ទម្ងន់ និង​ជួយ​បន្ថយ​អាកា​រៈ នៃ​ការ​រលាក​សន្លាក់ឆ្អឹង​នេះ​៕ ដោយ​: health.com.kh​

#