ការ​ស្ទាបស្ទង់​មតិ​លើ​ការប្រើប្រាស់​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​បានឈ្នះ​ពានរង្វាន់​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក​

562
ចែករម្លែក

ដោយៈ​សុផល​
​ភ្នំពេញៈ​ការ​ស្ទាបស្ទង់​មតិ​របស់ AfterAccess ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត​មាន ដែល​មាននៅ​កម្ពុជា​បានឈ្នះ​ពានរង្វាន់ ស្រាវជ្រាវ EQUALSINTech ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី ២២ ខែកញ្ញា​ឆ្នាំ ២០១៨ ។ ការ​ស្រង់​មតិ​នេះ ត្រូវបាន​ធ្វើឡើង ក្នុងអំឡុងពេល​ពី​ខែ កញ្ញា​ដល់​តុលា​ឆ្នាំ ២០១៧​។​

ការ​ស្ទាបស្ទង់​មតិ​លើ​ការប្រើប្រាស់​ព័ត​មាន​វិទ្យា​នៅ​កម្ពុជា​បានឈ្នះ​ពានរង្វាន់​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក​

​អ្នកដឹកនាំ​នៃ​ការស្រាវជ្រាវ​នេះ ឈ្មោះ លោកស្រី Helani Galpaya ដែលជា​នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​បច្ចេកវិទ្យា​គ​មនាគ​មន៍​ព័ត៌មាន LIRNEasia ប្រចាំ​តំបន់​អាស៊ី​បាន​និយាយថា “​យើង​មាន​កិត្តិយស​ណាស់​ដែល​ការងារ​របស់​យើង​ត្រូវបាន​ទទួលស្គាល់​ដោយ EQUAL Global Partnership “​។ លទ្ធផល​ជាក់លាក់​អំពី​កម្ពុជា នឹង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​រាជធានី​ភ្នំពេញ នាពេល​ឆាប់ៗ​នេះ ហើយ​យើង​ជឿជាក់ថា​អ្នកធ្វើ​គោលនយោបាយ និង​អ្នកពាក់ព័ន្ធ​នឹង​ប្រើប្រាស់ ទិន្នន័យ​នេះ​ជា​ព័ត៌មាន​សម្រាប់​ការធ្វើ​គោលនយោបាយ និង​នីតិវិធី​ឆ្ពោះ ទៅរក​ការកាត់បន្ថយ​គម្លាត យេនឌ័រ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​។​

AfterAccess គឺជា​ការស្ទង់មតិ​ថ្នាក់ជាតិ ដែល​ធ្វើឡើង​តាមរយៈ​ការសម្ភាសន៍ ប្រជា​ពល​រដ្ន​៣៨,០០៥​នាក់​នៅ​ប្រទេស​ចំនួន​១៨​នៅ​ភាគខាងត្បូង​នៃ​សកលលោក​។​ការស្រាវជ្រាវ​នេះ​ផ្ដោត ទៅលើ​បញ្ហាសំខាន់ៗ ដែល​ទាក់ទង​នឹង ការភ្ជាប់​ជាមួយនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ និង​អ៊ិន​ធឺ​ណិ​ត​ដែល អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​សកលលោក​។​

EQUALS Global Partnership គឺជា​បណ្តាញ​សកល​មួយ​ដែល​ធ្វើ ការ​ដើម្បី​កាត់បន្ថយ គម្លាត​យេនឌ័រ​ក្នុងការ​ប្រើប្រាស់​ឌីជីថល​ដោយ នាំ​ស្ត្រី​ទៅរក​បច្ចេកវិទ្យា និង​បង្រៀន​បច្ចេកវិទ្យា​ដល់​ស្ត្រី​។ ដៃគូ​ស្ថាបនិក​របស់ EQUALS Global Partnership រួមមាន United Nations University, International Telecommunications Union, UN Women, GSM Association and International Trade Center​។ ពានរង្វាន់ EQUALSINTech គឺជា​ព្រឹត្តិការណ៍​សំខាន់​ប្រចាំឆ្នាំ​នៃ​ភាពជា​ដៃគូ​ដែល​នាំមក​នូវ​គម្រោង​និង​គំនិត​ផ្តួចផ្តើម​នានា នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​ជួយ​ដល់​ស្ត្រី​និង​កុមារី​ឱ្យ​ក្លាយជា​EQUALSinTech។ AfterAccess គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ដែល​ជាប់​ដល់​ជុំ​ចុងក្រោយ​ចំនួន ២២ កម្ម​វី​ធី​ទៅលើ​មុខងារ​ចំនួន ៤ រួមមាន ការ​ភ្ចា​ប់​ទៅកាន់​ភ្នាក់ងារ ការដឹកនាំ ជំនាញ និង​ការស្រាវជ្រាវ​។​

AfterAccess ដឹកនាំ​ដោយ DIRSI នៅ​អាមេរិក​ឡាទីន និង LIRNEasia នៅ​ទ្វីបអាស៊ី និង RESEARCH ICT AFRICA នៅ​អាហ្វ្រិក​ត្រូវបាន​ទទួលស្គាល់​ដោយ EQUALS Global Partnership សម្រាប់​ការចូលរួមចំណែក​ក្នុង​ការជួយ​ដោះស្រាយ​គម្លាត​យេនឌ័រ​នៅ​សកលលោក​ភាគខាងត្បូង​។ ទិន្នន័យ​ដែល​ប្រមូលបាន ផ្តល់​ភ័ស្តុតាង​រឹងមាំ​ពី​ភាពខុសគ្នា រវាង​យេនឌ័រ​ក្នុងការ​ភ្ជាប់​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​គ​មនាគ​មន៍​ព័ត៌មានវិទ្យា​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ថែមទាំង​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស ឥណ្ឌា មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​សកលលោក​ទាំងមូល​ទៀតផង​។ ការស្រាវជ្រាវ​នេះ​មិន​ត្រឹមតែ​បាន​វាស់​គម្លាត​យេនឌ័រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ពិនិត្យ​លើ​ភាពខុសគ្នា​ក្នុងការ​ប្រើប្រាស់ និង​ឧបសគ្គ​ផ្សេងៗ​ជាដើម ដើម្បី​បង្កើត​គោលនយោបាយ​ផ្អែកលើ​ភស្តុតាង​ជាក់លាក់​។ វា​គឺជា​មូលដ្ឋាន​ទិន្នន័យ​ដ៏​ទូលំទូលាយ​បំផុត​នៅលើ​ទូរស័ព្ទ​ចល័ត​និង​ការប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត​នៅក្នុង​សាក​លោក​ភាគខាងត្បូង។​

AfterAccess​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ជំនួយឥតសំណង​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ (IDRC) រដ្ឋាភិបាល​កាណាដា មូលនិធិ Ford មូលនិធិ​ក្រុមហ៊ុន​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែដ (SIDA) និង​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ (DFID) ចក្រភព​អង់គ្លេស​៕ ល​