ការ​ហើយ​សំណាង​អ៊ីចឹង តោះ​កុំ​នៅ​លីវ​យូរពេក​!

750
ចែករម្លែក
ការ​ហើយ​សំណាង​អ៊ីចឹង តោះ​កុំ​នៅ​លីវ​យូរពេក​!

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ អ្នកដំណើរ​ជិះ​ឆ្លងកាត់​រោងចក្រ ស្រា​បៀរ​កម្ពុជា កាលពី​ព្រឹក​មិញ​នេះ អាច​នឹង ឆ្ងល់​ថា​មានកម្ម​វិធី​អ្វី​ពិសេស​ហើយ​មើលទៅ​ដោយសារ​មានការ​រៀបចំ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ជាមួយនឹង​ទង់​ផលិតផល​ភេសជ្ជៈ​ផ្សេងៗ​របស់​ក្រុមហ៊ុន​ខ្មែ​ប៊ែ​វើ​រី​ជី​ស​ជ្រោង​ច្រាង​តាម​ដងផ្លូវ​ចំការ​ដូង​។​ដូច្នេះ​នេះ​គឺជា​ការបកស្រាយ​បំភ្លឺ​ពី​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ទទួលបន្ទុក​ផ្នែក បើក​រង្វាន់​ឲ្យ​អតិថិជន ស្រា​បៀរ​កម្ពុជា​។
​លោក​បាន​និយាយថា “​កាលពី​ព្រឹក​មិញ ពី​ស្រា​បៀរ​កម្ពុជា យើង​ពិត​ជាមាន​កម្មវិធី​ពិសេស មែន សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ៤០០​គូ ផ្សេងទៀត ដែល​បានឈ្នះ​រង្វាន់​ពី​ការបញ្ជាទិញ​ស្រា​បៀរ​កម្ពុជា សម្រាប់​ភ្ញៀវ មង្គលការ របស់​ពួកគេ​ពី​ខែ​មុនៗ ហើយ​យើង​ក៏បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី ៣ ជា​ផ្លូវការ​មួយ​សម្រាប់​ពួកគេ ដូច​អ្នកឈ្នះ​រង្វាន់​មុនៗ​ដែរ​។​”


​លោក​បន្តទៀតថា រង្វាន់​ទាំងអស់នោះ​រួមមាន ទឹកប្រាក់ ៥.០០០​ដុល្លារ ចំនួន ៩ រង្វាន់​, ១.០០០​ដុល្លារ ចំនួន​៣៦ រង្វាន់ ,​ម៉ាស៊ីន​បោកគក់ ៩០​រង្វាន់​, ម៉ា​ស៊ិន​ត្រជាក់ ១៨០​រង្វាន់ និង ទូរទស្សន៍​៣២ អ៊ីង ១៨០​រង្វាន់ ផងដែរ ហើយ​ការ​រង្វាន់​អាពាហ៍ពិពាហ៍​នឹង​កើតឡើង​ចំនួន ២ ដង​ទៀត​នៅក្នុង​ខែ មិថុនា និង ខែ សីហា ខាងមុខនេះ​។


​សូមបញ្ជាក់ថា​ការចាប់​ឆ្នោត​គូរ​ស្វាមី​ឈ្នះ​រង្វាន់​ខាងលើ​ត្រូវបាន​ធ្វើបាន​ឡើង​យ៉ាង​សុ​ក្រិត​បំផុត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation មុខ​ទស្សនិកជន​ទស្សនា​ផ្ទាល់ ជាង ៥.០០០​នាក់ និង រាប់ម៉ឺន​នាក់​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ផ្សាយ​បន្ត​ផ្ទា​ល់ពី​ខេត្តតាកែវ​ហើយ​លទ្ធផល​ជា​ផ្លូវការ​ត្រូវបាន​ផ្សព្វផ្សាយ​តាំងពី​ថ្ងៃទី ២៥ ខែមេសា មកម្ល៉េះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្រា​បៀរ​កម្ពុជា ហើយ​ក្រុមការងារ ស្រា​បៀរ​កម្ពុជា ក៏បាន​ធ្វើ ការទាក់ទង​ទៅ​គូរ​ស្វាមី​ដែល​ឈ្នះ​មក​បើក​រង្វាន់​ខាងលើ​ផងដែរ​។​
​ដើម្បី​ចូលរួម​ជាមួយ​កម្មវិធី​ផ្សងសំណាង​ឈ្នះ​រង្វាន់​ខាងលើ លោកអ្នក​គ្រាន់តែ​បញ្ជា​ទិញ ស្រា​បៀ​រក​ម្ព​ជា ជាមួយ​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពី ២៥​កេស ឡើងទៅ នោះ​លោក​អ្នកនឹង​ទទួលបាន ស្រា​បៀរ​កម្ពុជា ៣​កេស​បន្ថែម​ដោយ ឥតគិតថ្លៃ រួមជាមួយ​សន្លឹកឆ្នោត ១​សន្លឹក និង​សៀវភៅ​ចំណងដៃ​២​ក្បាល​ផងដែរ​ហើយ​ការទំនាក់ទំនង​បញ្ជា​ទិញ​លោកអ្នក​អាច​តេ​ទៅកាន់​លេខ​០៦១/០៦៧/០៦៩៩០២៩០២​។ សូម​ពិសារ​ដោយ​ការទទួលខុសត្រូវ​៕​សរន​