ការ​ឱន​មើល​ទូរស័ព្ទ​ជាប្រចាំ​បង្ក​គ្រោះថ្នាក់​ដល់​ឆ្អឹង​កងក​

285

​ប្រសិន​អ្នក​នៅតែ​រក្សា​ទម្លាប់​ឱន ក្បាល​ពេល​ប្រើ​ទូរស័ព្ទ​ចូរ​ប្រញាប់​បោះ បង់​ចោល​ភ្លាម ព្រោះនេះ​ជា​រឿង​បង្ក គ្រោះថ្នាក់​ធ្ងន់​ដល់​ឆ្អឹង​កង​និង​សុខភាព​។​
​ ​
​ពួក​អ្នកជំនាញ​ការព្រមាន​ថា ការ​ឱនក្បាល ៦០ ដឺ​ក្រេ បង្កើតជា សម្ពាធ​មួយ​ប្រមាណ ២៧ គីឡូក្រាម ទៅលើ​ឆ្អឹង​កងក ។ ជា​មធ្យម មនុស្ស ម្នាក់​ចំណាយពេល​អតិបរមា ៤ ម៉ោង ក្នុង ១​ថ្ងៃ ដើម្បី​ប្រើប្រាស់ ទូរស័ព្ទ លេង Facebook/ Twitter/ Instagram ឬ Message ឱ្យ​មិត្តភក្តិ​… ។ រឿងនេះ ប្រហាក់ ប្រហែល​នឹង ១.៤០០ ម៉ោង ក្នុង​១​ឆ្នាំ ដែល​យើង​ស្វ័យ​បង្កើត​សម្ពាធ​ទៅលើ ឆ្អឹង​កង​បង្កើន​ហានិភ័យ កើត​ជំងឺ​ពាក់ ព័ន្ធ​ដល់​ការ​ទ្រុឌទ្រោម​ឆ្អឹង​កងក ។​
​ ​
​ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ ថា រាល់ពេល​ដែល​យើង​ខ្ជិល​លើក ទូរស័ព្ទ​ឡើង និង​ឱនក្បាល​ចុះ នោះ សម្ពាធ នឹង​ប្រហាក់ប្រហែល​នឹង​ការ ដាក់​ប្រមាណ ២៧ គីឡូក្រាម លើ​.​ក ដូច្នេះ​តើ​យើង​នៅតែ​មិនដឹង​ពី​ឥទ្ធិពល យូរអង្វែង​របស់​រឿង​នេះ យ៉ាង​ដូ​ម្តេច​?
​ ​
​លោក កេ​ណេ​ត ហាន​ស្រា​ហ្ស (Keneth Hansraj) វេជ្ជបណ្ឌិត​វះកាត់ ឆ្អឹងខ្នង​នៅ​ញូវយ៉ក បាន​ប្រើប្រាស់ ទម្រង់ 3D របស់​ឆ្អឹង​ខ្នងមនុស្ស ដើម្បី វាស់​ឥទ្ធិពល​ពី​ការ​ឱនក្បាល​ប្រើប្រាស់ ទូរស័ព្ទ​ជាប្រចាំ ។ ទម្ងន់​ករប​ស់មនុស្ស ពេញវ័យ គឺ​ប្រមាណ ៥, ៥ គីឡូក្រាម ហើយ​ពេល​យើង​ឱនក្បាល​ក្នុង​រយៈ ពេល​វែង​ជាប្រចាំ គឺ​យើង​កំពុង​បង្កើត សម្ពាធ​ទៅលើ​.​ក ។​
​ ​
​លោក​បាន​បន្តថា “​ពេល ពត់​ក​ចុះ ដើម្បី​មើល​ទូរស័ព្ទ​លើ​ដៃ ធ្វើ ឱ្យ​ទម្ងន់​សង្កត់​លើ​ឆ្អឹង​កង​កើនឡើង និង នៅ​កម្រិត​ខុសៗ​គ្នា ។ ជាក់ស្តែង ល្អៀង ១៥​ដឺ​ក្រេ កើន​១២​គីឡូ ៣០​ដឺ​ក្រេ​កើន ១៨​គីឡូ ៤៥​ដឺ​ក្រេ​កើន​២២​គីឡូ ៦០ ដឺ​ក្រ​កើន​២៧​គីឡូ​” ។​
​ ​
​ទោះបី​ដឹងថា ការប្រើ​ទូរស័ព្ទ ជា​រឿង​មិនអាច​ចៀសបាន​, តែ​អ្នក ប្រើ​គួរ​ប្រឹងប្រែង​លើក​ទូរស័ព្ទ​ឱ្យ​ខ្ពស់ ជាង​ដើម្បី​រក្សា​ក្បាល​នៅ​កាយវិការ​បាន ត្រង់​បំផុត តាម​ដែល​អាច​ធ្វើបាន ៕ ប្រែ​សម្រួលៈ រតនៈ​