កាលណា​គេង​មិន​គ្រប់​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​នៅ​ថ្ងៃក្រោយ​

609

​ជឿ​ទេ​ដែលថា កាលណា យើង​គេង​បាន​គ្រប់គ្រាន់​វា​នឹង​ជួយ បង្កើន​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​សម្រាប់ ស្ត្រី​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើងទៅ ។ អ្នកស្រាវជ្រាវ​អាមេរិក​បាន​សួរ​ទៅលើ​ស្ត្រី​ច្រើនជាង​៩៣.០០០​នាក់ ដែលមាន​វ័យ ៥០-៧០​ឆ្នាំ អំពី​របៀបរបប​នៃ​ការ​គេង ភាព​ពិបាក​គេង​សកម្មភាព​ផ្លូវភេទ និង​ភាព​រីករាយ នៃ​ផ្លូវភេទ​របស់គេ​។ បន្ទាប់ មក​បាន​រកឃើញថា ស្ត្រី​ដែល​គេង​ចាប់ ពី​៥​ម៉ោង​ចុះ​ក្នុង​មួយ​យប់ ឬ​មាន​ជំងឺ គេង​មិន​លក់​មិនសូវ​ជាមាន​ភាព​រីករាយ​ចំពោះ​ជីវិត​ផ្លូវភេទ​នោះទេ ។​
​ ​
​សមាមាត្រ​កាន់តែ​ខ្ពស់​នៃ​ស្ត្រី ដែល​ប្រាប់ថា ពួកគេ​សប្បាយចិត្ត​គឺ​ពួក គេ​បាន​រៀបការ​រួច ឬ​មាន​ស្នេហា​ពោរពេញទៅដោយ​ភាពស្និទ្ធស្នាល​។ ប៉ុន្តែស្ត្រី​ដែល​រស់នៅ​ដោយ​គ្មាន​ដៃគូ​ជីវិត និង​គេង​តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់ ទំនងជា​មាន​ភាព​សក​ម្មខាង​ផ្លូវភេទ ប៉ុន្តែ​បែរជា​មិនសូវ​សប្បាយ​ចិត្តនឹងជីវិត​ផ្លូវភេទ​នេះ​ទេ ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​គ្រាន់តែ​សួរ​សំណួរ​ក្នុងពេលវេលា​តែមួយ​ប៉ុណ្ណោះ ដូច្នេះ​យើង មិនដឹងថា បញ្ហា​នៃ​ការ​គេង​បានកើតឡើង​មុនពេល​ឬ​ក្រោយពេល​មាន​បញ្ហា ផ្លូវភេទ​ឬ​អត់​នោះទេ​។ ដូច្នេះ​ការស្រាវជ្រាវ​នេះ​មិនអាច​ប្រាប់​យើង​ដឹងថា ការគេង​ជា​មូលហេតុ​នាំឱ្យមាន​បញ្ហា​ខាង ផ្លូវភេទ​ឬ​អត់​ឡើយ ។​
​ ​
​ការ​គេង​គឺជា​ផ្នែក​មួយ​ដ៏ សំខាន់​នៃ​ភាព​រីករាយ​ក្នុង​ជីវិត ប៉ុន្តែ​វា ក៏ត្រូវ​តែមាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដែរ​។ ដូច្នេះ​វា​ក៏​មិនមាន អ្វី​ភ្ញាក់ផ្អើល​ដែរ​បើសិន​ជាការ​គេង​មិន គ្រប់​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​មនុស្សស្រី​ណាស់ ព្រោះ​កាលណា​គេង​មិន​គ្រប់ វា​នឹង​អស់កម្លាំង ហើយ​ស្ថានភាព​នេះ​ក៏ មិន​ងាយ​ធ្វើឱ្យ​ស្ត្រី​មានអារម្មណ៍​ខាង​ផ្លូវភេទ​ដែរ ៕ ដោយៈ health.com.kh​