កាលប្រវត្តិ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

401

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា “​បក្ស​ប្រជាជន​បដិវត្តន៍​ខែ្មរ​”​ដែលមាន​ប្រភពពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​ប្រឆាំង​អាណានិគមនិយម​បារាំង ដើម្បី​ឯករាជ្យ​ជាតិ​។

ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន​គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជា​​ជន ផ្សារភ្ជាប់​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​មាតុភូមិ​ស្រឡាញ់​​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

​រយៈពេល ៦៦​ឆ្នាំ​កន្លងមកនេះ ជាពិសេស​បន្ទាប់ពី​ថៃ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩​គណបក្ស​បានសម្រេច​ស្នាដៃ​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​​ច្រើន​ជូន​ជាតិ និង​ប្រជាជន​។​

​ខាងក្រោម​នេះ​គឺជា​កាលប្រវត្តិ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជាៈ​

 ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ មហាសន្និបាត​លើក​ទី​១ បង្កើត ” បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ” ដែល ប្រ​ពឹ​ត្ត​ទៅ​នៅ​តំបន់​រំដោះ​។​មហា​សន្និបាត​បាន​ជ្រើសតាំង​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​របស់​បក្ស និង​សម្រេច​មាគ៌ា​តស៊ូ​ប្រឆាំង​ពួក​អាណានិគមនិយម ដើម្បី​ដណ្តើម​ឯករាជ្យ​ជូន​ជាតិ ។ ចលនា​តស៊ូ​របស់​ប្រជាជន​ក្រោម​ការដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​បានរួម​វិភាគទាន​យ៉ាង​ធំធេង​ចំពោះ​ជោគជ័យ​នៃ​ចលនា​​ក្រោកឈរ​របស់​ប្រជាជន​ទូទាំងប្រទេស ដើម្បី​ដណ្តើម​ឯករាជ្យ​ជាតិ នា​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៥៣​ក្រោម​ព្រះរាជ​បូជនីយកិច្ច​នៃ​ព្រះករុណា​​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ ។

បន្ទាប់ពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ហើយ បក្ស​បាន​បន្តធ្វើ​សកម្មភាព​ន​យោ បាយ​ដើម្បី​ការពារ​ខឿន​ឯករាជ្យ សន្តិភាព​និង​អព្យាក្រឹត​​ភាព​របស់​កម្ពុជា ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ព្រមទាំង​ជំរុញ​ការតស៊ូ​ទាមទារ​លើកស្ទួយ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​និង​កែប្រែ​​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ ពេល​ប្រទេសជាតិ​ធ្លាក់​ក្នុង ភ្លើងសង្គ្រាម​ពី​ឆ្នាំ ១៩៧០-១៩៧៥ បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃទី ១៨ មីនា​ដែល​បង្កដោយ​ពួក​លន់នល់ និង​កម្លាំង​អមិត្ត បក្ស​បាន​បន្ត​ការតស៊ូ​ប្រយុទ្ធ​រំដោះជាតិ​ដោយ​ធ្វើជា​កម្លាំង​ស្នូល​នៅក្នុង​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​រហូត​ទទួលបាន​ជ័យជម្នះ​នា​ថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ចាប់ពីពេលនោះ បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ​ដែល​ត្រូវ​ពួក​ប្រល័យ​ពូជ​​សាសន៍ ប៉ុល ពត ប្លន់​សិទ្ធិ​ដឹកនាំ​ទាំងស្រុង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​។

 ថ្ងៃទី ២៨-៣០ ខែកញ្ញា ឆ្នាំ ១៩៦០ មហាសន្និបាត​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ។​មហាសន្និបាត​បានសម្រេច​មាគ៌ា​តស៊ូ​ក្នុង​​សភាពការណ៍​ថ្មី​អនុម័ត​បណ្តា​ខ្លឹមសារ​កែសម្រួល​លក្ខន្តិកៈ​បក្ស និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈិ​ម ដែលមាន​លោក ទូ សាមុត ជា​លេខា ។

 ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ កម្មាភិបាល បក្ខជន​យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ដែល​បាន​ភៀសខ្លួន​រួចផុត​​ពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត បាន​ប្រមូលផ្តុំ​រួបរួមគ្នា​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បានប្រកាស​ជា​សាធារណៈ​​ដល់​ជនរួមជាតិ និង​ពិភពលោក​ក្នុង​មហា​មិ​ទ្ទិញ​នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ (​បច្ចុប្បន្ន ឃុំ ២ ធ្នូ​) ស្រុក​ស្នួល ខេត្តក្រចេះ ។ ​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​ដែល​រួមមាន​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន ១១​រូប ទៀត​បាន​ប្រ​​កាសចេញ​នូវ​គោលការណ៍ ១១​ចំណុច ជា​ប្រវត្តិសាស្ត្រ ។​

 ថ្ងៃទី ៥-៨ ខែមករា ឆ្នាំ ១៩៧៩ មហាសន្និបាត​លើក​ទី​៣ មាន​បក្ខជន​ចំនួន ៦២​រូប តំណាង​ឲ្យ​បក្ខជន​ជាង​២០០​នាក់​ដែល​នៅមាន​​ជីវិត​រួច​ផុតពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត បាន​ជួបប្រជុំ​ដើម្បី​កំណត់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​បក្ស ។

​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ​ថ្មី​ក្នុងនោះ​បានកំណត់​ភារកិច្ច​ជា​មូលដ្ឋាន​ចំពោះមុខ គឺ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន អនុម័ត​លក្ខន្តិកៈ​បក្ស​ថ្មី ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​និង​បានសម្រេច​ប​ងើ្ក​ត​គណៈ​​ចលនា​កសាង​បក្ស​ឡើងវិញ (​កសាង​បក្ស​ឡើងវិញ​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​)​។​

 ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៨១ មហាសន្និបាត​បក្ស​លើក​ទី​៤ ប្រារព្ធ​នៅ​ទីក្រុង​ភ្នំពេញ​ដោយមាន​តំណាង​ចូលរួម ១៦២ រូប ។​ម​ហាស​ន្និ​​បាត​បានអនុម័ត​របា​យ​ការណ៍​នយោបាយ កម្មវិធី​សេដ្ឋកិច្ច សង្គមកិច្ច សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​របាយការណ៍​អំពី​ការកសាង​បក្ស អនុម័ត​លក្ខន្តិកៈ​បក្ស និង​ប្តូរ​ឈ្មោះ​បក្ស​ជា “​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា​” ។

​មហាសន្និបាត​បក្ស​បាន​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈ​មិ​បក្ស​ថ្មី​ដែលមាន​សមាជិក​ពេញសិទ្ធិ​១៩​រូប និង​បម្រុង ២ រូប ។​មហា​​សន្និបាត​កំណត់ថា ភារកិច្ច​រួម​ជា​យុទ្ធសាស្ត្រ​ក្នុងដំណាក់កាល​នោះ​គឺ​ការពារ​ឯករាជ្យ​ជាតិ និង​កសាង​មាតុភូមិ​ក្នុងនោះ​ការការពារ​មាតុភូមិ​​ជា​ភារកិច្ច​ចំបង​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការស្តារ​សេដ្ឋកិច្ច ត្រូវយក​ការស្តារ​កសិកម្ម​ធ្វើជា​ភារកិច្ច​ស្នូល ។​
​    ​
 ថ្ងៃទី ១២-១៥ ខែមករា ឆ្នាំ ១៩៨៤ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស​បាន​ឯកភាព​លើ​តួនាទី​សំខាន់ៗ​របស់​ក្រុមសាមគ្គី​​បង្កប​ងើ្ក​ន​ផល​នៅក្នុង​ចលនា​បដិវត្តន៍ ជាពិសេស​លើ​ភារកិច្ច​បង្កប​ងើ្ក​ន​ផល​កសាង​ជនបទ និង​ពង្រឹង​រដ្ឋអំណាច ។ ឯកភាព​លើ​ទិសដៅ គោលបំណង និង​ខ្លឹមសារ​ពង្រឹង​ក្រុមសាមគ្គី​ដែលជា​សំខាន់ គឺ​ការពង្រឹង​ការងារ​គ្រប់គ្រង​មធ្យោបាយ​ផលិតកម្ម កម្លាំង​ពលកម្ម ការ​បែង​​ចែក​ភោគផល និង​ការងារ​បណ្តុះបណ្តាល​កម្មាភិបាល ក្រុមសាមគ្គី និង​កម្មាភិបាល​ភូមិ​-​ឃុំ​។​
​    ​
​ថ្ងៃទី ២-៩ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស​បានអនុម័ត​សេចក្តីសម្រេចចិត្ត​ស្តីពី​បញ្ហាសំខាន់ៗ​ជា​បន្ទាន់​មួយចំនួន​នៃ​ការងារ​សតិអារម្មណ៍ សេចក្តីសម្រេចចិត្ត​ស្តីពី​គោ​លន​យោ បាយ​ចំពោះ​កសិករ ចំពោះ​ជនជាតិភាគតិច​និង​ចំ​​ពោះ​សេដ្ឋកិច្ច​ផលិតកម្ម​ឯកជន​។​អង្គសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​បម្រុង​បំពេញ​ប​នែ្ថ​ម​ឲ្យ​គណៈកម្មាធិការ​មជ្ឈិម​​បក្ស​ចំនួន ៨​រូប ទៀត ។​
​    ​
 ថ្ងៃទី ១៣-១៦ ខែតុលា ឆ្នាំ ១៩៨៥ មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៥​របស់​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា​បាន​ឯកភាព​លើ​​របាយការណ៍​នយោបាយ​ដែល​បានកំណត់​ភារកិច្ច​រួម​ជា​យុទ្ធ​ស្រា​ស្ត គឺ​ការពារ​ឯករាជ្យ​ជាតិ កសាង​មាតុភូមិ​ឈាន​ឡើងជា​ជំហានៗ​ក្នុង​​នោះ​ភារកិច្ច​ចំបង គឺ​ការពារ​មាតុភូមិ ការពារ​សមិទ្ធ​ផលប​ដិ​វត្ត​ន៍ ។ មហាសន្និបាត​បានកំណត់​កម្មវិធី​ស្តារ និង​ពង្រីក​សេដ្ឋកិច្ច សង្គមកិច្ច ៥​ឆ្នាំ លើក​ទី​១ (១៩៨៦-១៩៩០) និង​អំពី​ភារកិច្ច​កសាង​បក្ស​ក្នុងដំណាក់កាល​ថ្មី ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក គណៈកម្មាធិការ​មជ្ឈិម​បក្ស​៤៥ រូប ក្នុងនោះ​មាន​សមាជិក​បម្រុង ១៤​រូប បោះឆ្នោត​ជ្រើសតាំង  សម្តេច ហេង សំរិន​ជា​អគ្គលេខា​នៃ​គណៈ​​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស បោះឆ្នោត​ជ្រើសតាំង​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ចំនួន ៩​រូប​និង​សមាជិក​បម្រុង​ការិយាល័យ​នយោបាយ​ចំនួន ២​រូប ។​
​    ​
 ថ្ងៃ ៥-១២ ខែមេសា ឆ្នាំ ១៩៨៩ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​បាន​ឯកភាព​លើ​របាយការណ៍​អំពី​សភាពការណ៍​កម្ពុជា​រយៈពេល ១០​ឆ្នាំ (១៩៧៩-១៩៨៩) និង​ទិសដៅ​សំខាន់ៗ ១៩៨៩-១៩៩០ និង បណ្តា​ឆ្នាំ​បន្ត ព្រមទាំង​បានអនុម័ត​គោលនយោបាយ​ថ្មី​ចំនួន​៥ គឺ​គោលនយោបាយ​គ្រប់គ្រង និង​ប្រី​ប្រាស់​ដីធ្លី​គោលនយោបាយ​ចំពោះ​កសិករ គោលនយោបាយ​ចំពោះ​ផលិតកម្ម អាជីវកម្ម កសិកម្ម​ តាមរបៀប​ប្រវាស់ដៃ គោលនយោបាយ​ចំពោះ​ឧស្សាហកម្ម​តូច និង​សិប្បកម្ម​ក្នុង​ក្របខណ្ឌ​សេដ្ច​កិច្ច​គ្រួសារ ឯកជន សមូហភាព​និង​រដ្ឋ​​ចម្រុះ​ឯកជន និង​គោលនយោបាយ​ដឹក​ជ​បញ្ជូន​ឯកជន ។ សន្និបាត​បាន​បោះឆ្នោត​បំពេញ​សិទ្ធិ​គណៈកម្មាធិកា​រ​មជ្ឈិម​៧​រូប​បោះឆ្នោត​​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​ចំនួន ១១​រូប​និង​បោះឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​បម្រុង​គណៈ​​ក​ម្មា​ធិ​ការ​មជ្ឈិម​ចំនួន ១០​រូប ។​
​    ​
 ថ្ងៃ ១៧-១៨ ខែតុលា ឆ្នាំ​១៩៩១ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង ប្រទេស​បាន អនុម័ត​កម្មវិធី​នយោបាយ​អនុម័ត​លក្ខន្តិកៈ​កែប្រែ​​ថ្មី និង​បាន​ប្តូរ ឈ្មោះ​បក្ស​ពី បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា មកជា គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បានសម្រេច​អំពី​រូប​សញ្ញា របស់​គណបក្ស ដែលមាន​រូប​ប្រាសាទ​កំពូល​៥ ។ មហាសន្និបាត​បាន​គាំទ្រ​ទាំងស្រុង​នូវ​បទ​អន្តរាគមន៍​របស់​ស​មេ្ត​ច ហ៊ុន សែន​ដែល​បានធ្វើការ​វាយតម្លៃ​​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​សភាពការណ៍​កម្ពុជា និង​លើក​ទិសដៅ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ។

ក្នុងអំឡុងពេល​នៃ​មហាសន្និបាត​វិសាមញ្ញ​នេះ អនុវត្តតាម​លក្ខន្តិកៈ​កែប្រែ​ថ្មី សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ១៤ បាន សម្រេចៈ​

– ផ្ទេរ​សមាជិក​ពេញសិទ្ធិ និង​សមាជិក​បម្រុង​ទាំង​អស់នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស (​ពេញសិទ្ធិ​៤៦​រូ និង​បម្រុង ១០​រូប ) មកជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​មាន​ចំនួន ៥៦ រូប​។​

– ផ្ទេរ​សមាជិក​ការិយាល័យ​នយោបាយ និង​សមាជិក​គណៈ​លេខា​មជ្ឈិមបក្ស​ទាំងអស់ (​សមាជិក​កា​រិ​យា ល័យ​នយោបាយ​ពេញសិទ្ធិ ១៣​រូប បម្រុង ៣​រូប និង​សមាជិក​គណៈ​លេខា​មជ្ឈិមបក្ស ១​រូប ) មកជា​សមាជិក គណៈ​អចិ​ន្រៃ្ត​យ៍​គណៈកម្មាធិការ​កណ្តាល មាន​ចំនួន ១៧​រូប​( គណៈ​លេខា​មជ្ឈិមបក្ស​ចាស់​មាន ៦​រូបៈ​សម្តេច ហេង សំរិន ឯកឧត្តម ប៊ូ ថង ឯកឧត្តម ស ខេង ឯកឧត្តម សាយ ភូ​ថង ឯកឧត្តម ​សាយ ឈុំ ឯកឧត្តម កែ គឹមយ៉ាន​)​។​

– តែងតាំង សម្តេច ហេង សំរិន ជា​ប្រធានកិត្តិយស​គណបក្ស​។​

– ជ្រើសតាំង សម្តេច ជា ស៊ីម ជា​ប្រធាន​គណបក្ស និង​សម្តេច ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស ។​
​    ​
 ថ្ងៃ ២៨ -២៩ ខែកក្កដា ឆ្នាំ​១៩៩២ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស មាន​តំណាង​ចូលរួម​៦២៣ រូប​បាន​​ឯកភាព​លើ​ការវាយតម្លៃ សភាពការណ៍​កម្ពុជា​ក្នុង អំឡុងពេល​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង ទិសដៅ​ខាងមុខ​អនុម័ត​ការកែ​​សម្រួល​ចំណុច​មួយចំនួន​នៃ លក្ខន្តិកៈ​គណបក្ស ក្នុងនោះ​មានការ​កែប្រែ​រូប​សញ្ញា​គណបក្ស ដោយ​ប្តូរ​រូប​ប្រាសាទ​កំពូល ៥​និង​ជំនួស​មក​​វិញ​ដោយ រូប​ព្រា​បស នៅ​កណ្តាល​។ ប្រគល់​សិទ្ធិ​ជូន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​កំណត់​រូប​សញ្ញា​ថ្មី​នៅពេល​ចាំបាច់​និង​កែប្រែ​​អក្សរ​កាត់​នូវ​ឈ្មោះ​គណបក្ស​ពី គ​.​ប​.​ប​.​ក មកជា ប្រ​.​ជ ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈ​ក​ម្មា​​ធិ​ការ កណ្តាល​ចំនួន ១៩ រូប​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក គណៈកម្មាធិការ កណ្តាល នៃ​គណបក្ស​សរុប​មាន ៧៥ រូប ។​ផែ្អ​កលើ​មូលដ្ឋាន សេចក្តីសម្រេចចិត្ត​ខាងលើនេះ អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩២​ដោយមាន​ការចូល​​រួម​ពី​មន្ត្រី​ដឹកនាំ​របស់​គណបក្ស​នៃ​ក្រសួង​ស្ថាប័ន និង​ខេត្ត ក្រុង​បានសម្រេច​កែប្រែ​រូប​សញ្ញា​គណបក្ស​ជាថ្មី​ពី​រូប ព្រា​បស មកជា​ទេវតា​​បាចផ្កា វិញ ។​
​    ​
 ថ្ងៃ ២៤ -២៧ ខែមករា ឆ្នាំ​១៩៩៧ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តី​​ប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​ស្តារ​និង​អភិវឌ្ឍ​ប្រទេសជាតិ រយៈពេល​ខាងមុខ​អនុម័ត​ខ្លឹមសារ​កែសម្រួល​​ចំណុច​មួយចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស ក្នុងនោះ​មានការ​កំណត់​អំ​ពីបទ​ភេ្ល​ង និង​ចម្រៀង​របស់​គណបក្ស ។ ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨៥​រូប​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណៈ​​ក​ម្មា​ធិ​ការ​កណ្តាល​នៃ​គណបក្ស​សរុប​មាន ១៥៣​រូប ។​
​    ​
 ថ្ងៃ ១៩ មិថុនា ឆ្នាំ​១៩៩៨​មហាសន្និបាត​វិ​សាម​ញ្ញា​តំណាង​ទូទាំងប្រទេស​មាន​តំណាង ចូលរួម​៧៦៨​នាក់​បានអនុម័ត​របា​យ​ការណ៍​​ស្តីពី​សភាពការណ៍​ការ​ងារ​របស់​គណបក្ស និង​ទិសដៅ​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​១៩៩៨​អនុម័ត​សេច​​ក្តី​ថែ្ល​ង​ការណ៍​នយោបាយ​របស់​គ​ណ​បក្ស សម្រាប់​ការបោះឆ្នោត និង​អនុម័ត​ខ្លឹមសារ​បំពេញ​ប​នែ្ថ​ម​នៃ​លក្ខន្តិកៈ​គណបក្ស​ស្តីពី​ការរំសាយ ការរួមបញ្ចូល​គ្នា និង​ការធ្វើ​សម្ព័ន្ធភាព​គណបក្ស ។​
​    ​
 ថ្ងៃ ២៤-២៥ មេសា ឆ្នាំ​២០០៣ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៧០៧​នាក់​បានអនុម័ត​របា​យ​​កាណ៍​ស្តីពី​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស​តាំងពី​ក្រោយ​មហា សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​នា​ខែមករា​ឆ្នាំ​១៩៩៧​មក​​ដល់​បច្ចុប្បន្ន និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​សម្រាប់​រយៈពេល​បន្ត អនុម័ត​សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​កសាង​និង​ការពារ​ប្រទេសជាតិ​សម្រាប់​ឆ្នាំ​២០០៣-២០០៨ ដោយ​កំណត់​ច្បាស់​អំពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​អភិ​វឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​របស់​គណបក្ស ។ មហាសន្និបាត​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នូវ​ការ​ម្រេច​របស់​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល ដែល​បាន​ជ្រើសតាំង​ស​មេ្ត​ច ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បេក្ខជន​របស់​គណបក្ស​សម្រាប់​តំណែង​​នាយករដ្ឋមន្ត្រី​ក្នុង​នីតិកាល​ទី​៣ ។​
​    ​
 ថ្ងៃ ២៨-២៩ មករា ឆ្នាំ​២០០៥ សន្តិ​បាត​គណៈកម្មាធិការ​កណ្តា​ល​លើក​ទី​៣១ អាណត្តិ​ទី​៥ របស់​គណបក្ស​បាន​អនុ​ម​ត័​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​រយៈពេល​បន្ត​និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ៨​រូប ធ្វើ​ឲ្យ​បរិមាណ​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​មាន ២៨​រូប ។

​សន្និបាត​បានសម្រេច​ត្រៀម​រៀបចំ​ឆ្ពោះទៅកាន់​ការបើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដែល​អនុម័ត​ដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​នា​ខែមេសា ឆ្នាំ​២០០៣ និង​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល ។​
​    ​
 ថ្ងៃ ២១-២៣ វិច្ឆិកា ឆ្នាំ​២០០៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៨៧០​រូប ។​មហាសន្និបាត​បាន​​អនុម័ត​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ពី​ឆ្នាំ ២០០៣​ដល់​ឆ្នាំ​២០០៥​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០០៦​។ មហាសន្និបាត​បានកំណត់​គោលដៅ​ចម្បង​របស់​គណបក្ស​ស​ម្រា​ប់​រយៈពេល​យូរអង្វែង​គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ប្រកបដោយ​ចីរភាព​លើ​មូលដ្ឋាន ធានា​សន្តិភាព​និង​ស្ថិរភាព​ដ៏​គត់មត់​ដើម្បី​ឲ្យ​ប្រជាជន​គ្រប់ៗ​រូប​បានរស់នៅ​យ៉ាង​សម្បូរ​សប្បាយ​​សុខដុមរមនា និង​សុភ​-​មង្គល ។ មហាសន្និបាត​បាន​បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តា​លអាណ​តិ្ត​ទី​៥​ចំនួន ១២១​រូប និង​លុបឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៦​រូប​ដែល​បានទទួល​មរណភាព​ធ្វើ​ឲ្យ​បរិមាណ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​​មាន​ចំនួន​សរុប ២៦៨​រូប ។ ទន្ទឹមនេះ​មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​សម្តេច ហ៊ុន សែន​អនុប្រធាន​គណបក្ស​ជា​​បេក្ខជន​សម្រាប់​មុខតំណែង​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​នីតិកាល​ទី​៤ នៃ​រដ្ឋសភា​។​
​    ​
 ថ្ងៃ ៣ មិនា ឆ្នាំ​២០០៧ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៣​បាន​ពិភាក្សា និង​អនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​ឆ្នាំ​២០០៧ និង​បោះឆ្នោត​ជ្រើសតាំង​ប​នែ្ថ​ម​សមា ជិ​ក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ២​រូប គឺ​បង្កើន​ពី​ចំនួន​២៨​រូប​ដល់​៣០​រូប​។ សន្និបាត​បាន​ឯក​ភាពជា​ឯកច្ឆន្ទ​ប្រគល់​ភារកិច្ច​ជូន​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ព​ង្រឹ​ង​បន្ថែម​ការដឹកនាំ​ដោះស្រាយ​បាតុភាព​រំលោភ​ដីធ្លី​រដ្ឋ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដោយ​ពុំមាន​ការលើកលែង​ចំពោះ​សមាសភាព​ណាមួយ​ឡើយ ។​
​    ​
 ថ្ងៃ ១២-១៣ មករា ឆ្នាំ​២០០៨ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៩០០​រូប ។ មហាសន្និបាត​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការវាយតម្លៃ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​ន​យោ បាយ​របស់​គណបក្ស​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ ២០០៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០០៨​។ មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ និង​គោលការណ៍ ១១ ខ របស់​គណបក្ស​ដើម្បី​បន្ត​កសាង និង​ការពារ​មាតុភូមិ​ពី​ឆ្នាំ ២០០៨​ដល់​ឆ្នាំ ២០១៣ ព្រមទាំង​បណ្តា​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៤​នា​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០០៨ ។​
​    ​
 ថ្ងៃ ២៥-២៦ ខែមេសា ឆ្នាំ​២០០៩ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៤ អាណ​តិ្ត​ទី ៥ មាន​តំណាង​ចូលរួម​ចំនួន ៨១៥​រូប​បាន​ពិភាក្សា និង​អនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍​និង​ការងារ​គណបក្ស​ឆ្នាំ ២០០៨ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០០៩ ក្នុងនោះ​មានការ​ងារ​សំខាន់ៗ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​១ ហើយ​បាន​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន​៦​រូប គឺ​បន្ថែម​ពី ២៩​រូប​ដល់ ៣៥​រូប ។​
​    ​
 ថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ​២០១៣ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ២២៤៨​រូប ។ មហាសន្និបាត​បានអនុម័ត​សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០១៣-២០១៨ ។

​ទ​នឹ្ទ​ម​នេះ​បាន​ពិនិត្យ​វាយតម្លៃ​រាល់​ការងារ​ត្រៀម​រៀបចំ​របស់​គណបក្ស​គ្រប់​ថ្នាក់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ មហាសន្និបាត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​នីតិកាល​បន្តបន្ទាប់​ទៀត ។​

 ថ្ងៃទី ៣០,៣១ ខែមករា -​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស មាន​តំណាង​ចូលរួម​ចំនួន ១៣៩៥​រូប​។ មហាសន្និបាត​បាន​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ចំពោះ​ការងារ​បោះឆ្នោត​របស់​គ​ណ​បក្ស​ទាំង​ចំណុចខ្លាំង​ចំណុចខ្សោយ ហើយ​បាន​ដកស្រង់​មេរៀន​ពិសោធន៍​មួយចំនួន​អំពី​ការបោះឆ្នោត ។​

​មហាសន្និបាត​គាំទ្រ​ចំពោះ​ដំណើរ​ការកែទម្រង់ការ​បោះឆ្នោត ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​សំដៅ​ធានា​ឲ្យ​ការបោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ដោយ​ខិតខំ​បន្ត​ដោះស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់ តាមរយៈ​ការពង្រីក​វប្បធម៌​នៃ​ការសន្ទនា​គ្នា​នៅ​គ្រប់​កម្រិត ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​តាម​គោល​គា​រណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ មហាសន្និបាត កំណត់​ទិសដៅ​ភារកិច្ច​ជំរុញ​ការកសាង​ពង្រឹង​គណបក្ស​លើ​គ្រប់ផ្នែក​សំដៅ​លើកកម្ពស់ គុណធម៌ សមត្ថភាព និង​កម្លាំង​ដឹក នាំ​របស់​គណបក្ស​ឲ្យ​ឆ្លើយតប​នឹង​សំណូមពរ​នៃ​សភាពការណ៍​ថ្មី និង​ធានា​ការពារ​យ៉ាងរឹងមាំ​រាល់​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល ៣៦​ឆ្នាំ កន្លងមកនេះ ។​

​មហាសន្និបាត​បានសម្រេច​កែសម្រួល​រចនាសម្ព័ន្ធ​នៃ​គណៈកម្មាធិការ​កណ្តាល​ពី​ចំនួន ២៦៨​រូប ដល់ ៥៤៥​រូប ដោយបាន​លុបឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ទទួលមរណភាព ២៧​រូប បញ្ចេញ​ពី​គណបក្ស ១​រូប លាលែង​ដោយ​មូលហេតុ​សុខភាព ១​រូប និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល ៣០៦​រូប ដើម្បី​បង្កើន​ការដឹក​នាំនៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​សភាពការណ៍​ថ្មី​ជាពិសេស​បង្កើន​បរិមាណ​មន្ត្រី​សកម្ម វ័យក្មេង និង​ស្ត្រី ។ មហាសន្និបាត ជំរុញ​ដំណើរការ​កែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​របស់​គណបក្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​កំណត់ថា​កំណែទម្រង់​គឺជា​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​
​    ​
 ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៨  បាន​សម្តែង​នូវ​មហាទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​មរណភាព​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជាទីគោរព​ស្រឡាញ់ និង​បាន​ចារិក​ទុក​នូវ​គំរូ​វីរភាព និង​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច ដែល​មួយជីវិត​បាន​តស៊ូ​ដើម្បី​ឯករាជ្យ​ពិសេស​បាន​ចូលរួម​ដឹកនាំ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ដឹកនាំ​ស្តារ​កសាង​ផ្សះផ្សា​បង្រួប​​បង្រួម​ជាតិ ការពារ និង​អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីកចម្រើន​ដូច​បច្ចុប្បន្ន ។ សន្និបាត​បាន​ដំណើរការ​បោះឆ្នោត​ដោយផ្ទាល់​និង​ដោយ​​សម្ងាត់ ជ្រើសតាំង​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស សម្តេច​ក្រឡាហោម ស ខេង ជា​អនុប្រធាន​គណបក្ស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​អនុប្រធាន​គណបក្ស ៕