កាសែត​រស្មី​កម្ពុជា​ទទួលបាន​ប័ណ្ណសរសើរ​ពី​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

377
ចែករម្លែក
  • 29
    Shares

ភ្នំពេញ​: កាសែត​រស្មី​កម្ពុជា ដែលជា​កាសែត​ដ៏​ល្បី​នៅ​កម្ពុជា ដែលមាន​ស្នាដៃ​ល្អ​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ និង​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៨ បានទទួល​ប័ណ្ណសរសើរ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ការប្រគល់​ប័ណ្ណសរសើរ​នេះ គឺ​បាន​ផ្តល់ជូន​ចំពោះ​ក្រសួង ស្ថាប័ន​អង្គភាព ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ អង្គការ​នានា និង​បណ្តាញ​សារ​ព័​ត៍​មាន សរុប​ទាំងអស់​១០៥​។

​ការផ្តល់​ប័ណ្ណសរសើរ​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕ ល​