កាសែត​វ័យ​ចំណាស់ ដឺ ណេ​សិន របស់​ថៃ ឈប់​បោះពុម្ពផ្សាយ តែ​ផ្តោតលើ​ទីផ្សារ​ឌីជីថល​

662
ចែករម្លែក

​កាសែត​ជា​ភាសា​អង់គ្លេស​វ័យ​ចំណាស់​របស់​ថៃ​The Nation នឹង​បញ្ឈប់​ការបោះពុម្ពផ្សាយ​របស់ខ្លួន ហើយ​ងាក​ទៅ​ធ្វើ​ព័ត៌មាន​ឌីជីថល​ពេញលេញ​ចាប់ពី​ថ្ងៃ​០១​កក្កដា នៅពេល​​កាសែត​ភាសា​អង់គ្លេស​មាន​លក្ខណៈ​ឯករាជ្យ​មួយ​នេះ ឈាន​ដល់​អាយុ​៤៨​ឆ្នាំ​។​នាយក​ក្រុមហ៊ុន​បាន​និយាយថា ការបញ្ឈប់​ការ​ចេញ​ផ្សាយ​ជា​កាសែត​ក្រដាស​នេះ​ដើម្បី​ផ្តោត​​ខ្លាំង​ឡើង​លើ​អ្នកអាន​តាម​អន​ឡាញ​សំខាន់ៗ​របស់ខ្លួន រួម​មាន​អ្នក​នៅ​បរទេស​ដែល​និយម​អាន​ព័ត៌មាន​តាម​ស្មា​ត​ហ្វូន​។​

​លោក​សំ​ឆៃ មី​សេន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Nation Multimedia Group Plc (NMG)​បាន​និយាយថា ការសំរេចចិត្ត​បែប​នេះ​ពី​ក្រុម​អ្នកគ្រប់គ្រង​មានបំណង​បន្ថយ​​ការខាតបង់​ខាង​ហិរញ្ញវត្ថុ​និង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​។​

​លោក​បាន​ប្រាប់​អោយដឹងថា នៅ​រយៈពេល​៥​ឆ្នាំ​មកនេះ ជា​មធ្យម​ក្រុមហ៊ុន​ខាតបង់​ប្រាក់​៣០​លាន​បាត​(១,៣​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​៕​ដោយ​៖​វាសនា​

#