កាសែត​៖ យន្តហោះ​ដែល​គីម ជុង​អ៊ុន ជិះ​មក​សិង្ហ​បុរី ជា​យន្តហោះ​ឯកជន​របស់​នាយករ​ដ្ឋ​មន្ត្រី​ចិន​

3403
ចែករម្លែក
  • 975
    Shares

កាសែតApple Daily របស់ហុងកុងបានរាយការណ៍កាលពីថ្ងៃចន្ទទី១១មិថុនាថា យន្តហោះAir China Boeing 747 ដែលមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនជិះគឺជាយន្តហោះឯកជនរបស់នាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង។

តាមធម្មតាគីមធ្វើដំណើរតាមយន្តហោះផ្ទាល់របស់លោកគឺChammae-1 តែលោកទំនងជាសុំជំនួយពីចិនដោយសារបារម្ភអំពីសុវត្ថិភាពទាក់ទងនឹងយន្តហោះកញ្ចាស់របស់លោក។

Chammae-1ជាយន្តហោះIlyushin Il-62ដែលត្រូវបានកែកុនឡើងវិញ។ជាយន្តហោះចម្ងាយឆ្ងាយរបស់សូវៀត វាត្រូវបានលែងផលិតនៅឆ្នាំ១៩៩៥។យន្តហោះចម្ងាយឆ្ងាយនេះអាចហោះបាន១០.០០០គីឡូម៉ែត្រ និងអាចហោះ​៤.៦០០គីឡូម៉ែត្រមកដល់សិង្ហបុរីដោយងាយ។តែវ័យចំណាស់របស់វា នាំអោយមេដឹកនាំកូរ៉េខាងជើងមិន
ប្រើ​វា​សំរាប់ដំណើរតាមយន្តហោះមកក្រៅប្រទេសជាលើកដំបូងរបស់លោក។

កាសែតApple Daily បាននិយាយថា គីមអាចចរចាសុំខ្ចីពីចិនក្នុងអំឡុងពេលជួបប្រធានាធិបតីចិន ស៊ី ជីនពីងក្នុងពេលលោកទៅទស្សនកិច្ចចិនកាលពីខែឧសភា។

យន្តហោះBoeing៤គ្រឿងដែលត្រូវមេដឹកនាំចិនប្រើរួមមាន B-2443, B-2445, B-2447, B-2472។យន្តហោះរបស់ស៊ីលេខ B-2472 និងរបស់នាយករដ្ឋមន្រ្តីលីគឺB-2447

B-2447មានចំណាស់២៣ឆ្នាំ ដែលប្រើជាយន្តហោះដឹកអ្នកដំណើរធម្មតានៅពេលលោកលីមិនប្រើវា។ពេលវាត្រូវបានយកមកប្រើជាយន្តហោះឯកជន ផ្នែកខាងក្នុងរបស់វាត្រូវបានបំពាក់ជាយន្តហោះឯកជន រួមមានការិយាល័យ តំបន់ទទួលភ្ញៀវនិងបន្ទប់ដេក។

មិនដូចយន្តហោះAir Force Oneរបស់ប្រធានាធិបតីអាមេរិកទេ B-2447មិនត្រូវបានបំពាក់ប្រព័ន្ធការពារប្រឆាំងនឹងកាំភ្លើងទេ។

ពួកអ្នកវិភាគនិយាយថា វាមិនធម្មតាទេដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបញ្ចេញអំពីយន្តហោះបរទេសសំរាប់ដំណើរមេដឹកនាំរបស់ខ្លួន ដោយសារតែកន្លងមកកូរ៉េខាងជើងតែជំរុញមនោគមវិជ្ជាពឹងលើខ្លួនឯង តែអ្នកខ្លះក៏លើកឡើងថា ការបញ្ចេញយន្តហោះចិននេះដោយសារកូរ៉េខាងជើងចង់បង្ហាញភាពជិតស្និទ្ធរបស់ខ្លួនជា
មួយចិន ក្នុងពេលប្រឈមនឹងទណ្ឌកម្មអន្តរជាតិ ដែលដឹកនាំដោយអាមេរិក៕ដោយ៖វាសនា

គីមបានមកដល់សិង្ហបុរីកាលពីរសៀលថ្ងៃអាទិត្យ តាមយន្តហោះចិនAir China