កាសែត​៖ អា​បេ​និយាយថា​ទំនាក់ទំនង​ជាមួយ​ចិន​វិល​មកកាន់​”​ផ្លូវ​ធម្មតា​”

2881
ចែករម្លែក

ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី០២សីហា នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ បានសម្តែងជំនឿអំពីការធ្វើអោយល្អប្រសើរឡើងទំនាក់ទំនងជាមួយចិន និងថាទំនាក់ទំនងរបស់ប្រទេសទាំងពីរបានវិលមករក”ផ្លូវធម្មតា”វិញ។

អាបេ ដែលត្រូវរំពឹងថានឹងទៅធ្វើទស្សនកិច្ចចិននៅចុងខែតុលា ក៏ត្រូវបានស្រង់សម្តីដែលបាននិយាយថា លោកសង្ឃឹមថានឹងអញ្ជើញប្រធានាធិបតីចិន ស៊ី ជីនពីងមកទស្សនកិច្ចជប៉ុននៅពេលអនាគត។

ការលើកឡើងរបស់លោកកើតឡើងចំពេលអាមេរិកបង្កើនសម្ពាធពាណិជ្ជកម្មលើចិនហើយរដ្ឋាភិបាលក្រុងតូក្យូបានលើកឡើងអំពីការព្រួយបារម្ភចំពោះការគាំពារនិយមនិងផលប៉ះពាល់របស់វាលើសេដ្ឋកិច្ចពិភពលោក។

អាបេបានប្រាប់កាសែតSankeiថា” នាយករដ្ឋមន្រ្តី លី ឃឺឈាំងបានមកទស្សនកិច្ចជប៉ុនកាលពីខែឧសភាហើយទំនាក់ទំនងជប៉ុន-ចិនបានវិមកកាន់ប្រក្រតីភាពទាំងស្រុងវិញហើយ”។

កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន ក៏បានសម្តែងសុទិដ្ឋិនិយមស្រដៀងគ្នា ដោយបាននិយាយថាការចរអំពីហិរញ្ញវត្ថុជុំបច្ចុប្បន្នជាមួយចិន “ល្អណាស់” និងថាភាគីទាំងពីរបានព្រមព្រៀងរក្សាកិច្ចសហការខាងគោលនយោបាយនិងវិធានការម៉ាក្រូសេដ្ឋកិច្ច។

ប្រធានាធិបតី ដូណាល់ ត្រាំរបស់អាមេរិក បានគំរាមម្តងជាពីរដងអំពីការយកពន្ធជាផ្នែកនៃសារសេដ្ឋកិច្ចដ៏សំខាន់របស់លោក ដោយបានបញ្ជាក់អំពីឱនភាពពាណិជ្ជកម្ម យានយន្តរបស់អាមេរិកជាមួយអាល្លឺម៉ងនិងជប៉ុន។

ក្នុងកិច្ចសម្ភាសន៍ អាបេបាននិយាយថាលោកយល់អំពីគោលដៅពង្រីកពាណិជ្ជកម្មនិងការវិនិយោគរបស់ត្រាំដែលនឹងផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ តែបានបញ្ជាក់សាជាថ្មីថា លោកនឹងមិនផ្តល់អាទិភាពលើមិត្តភាពជាងផលប្រយោជន៍ជាតិទេ នៅក្នុងការចរចាអំពីពាណិជ្ជកម្ម៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នៅក្នុងពិធីមួយកាលពីថ្ងៃ១៥សីហា ឆ្នាំ២០១៨