កាសែត Wall Street Journal ទម្លាយ​ថា លោក​ត្រាំ​បង់ប្រាក់ ១៣ ម៉ឺន​ដុល្លារ​ដល់​អតីត​តារា​សិច​ម្នាក់​កាលពី​ខែតុលា ឆ្នាំ ២០១៦

846

​ប្រភព​នានា​ដែល​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា កាលពី​ខែតុលា​ឆ្នាំ ២០១៦ លោក​ប្រធានាធិបតី​រូបនេះ​បានរៀបចំ​ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ ឱ្យទៅ​តារា​សិច​ចូលនិវត្តន៍​ម្នាក់​ដែល​បាន​រួមភេទ​ជាមួយ​គាត់​កាលពី​ឆ្នាំ ២០០៦​។ រឿងនេះ​ត្រូវបាន​ទម្លាយ​ដោយ​កាសែត Wall Street Journal (WSJ)​។​

​យោងតាម​ប្រភព​ទាំងនេះ​បានឱ្យដឹងថា មេធាវី​របស់លោក​ត្រាំ គឺ លោក ម៉ៃ​ឃើ​ល ខូ​ហិន បានរៀបចំ​ការបង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​ដល់​នាង ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត (Stephanie Clifford) អាយុ ៣៨ ឆ្នាំ ដែល​គេ​ស្គាល់ឈ្មោះ​ក្នុង​រឿង​ថា ស្ត​មមី ដា​នី​ញែ​ល (Stormy Daniels)​។ ជា​តារាភាពយន្ត​សិច​ដ៏​មាន​ប្រជាប្រិយភាព​និង​ទទួលបាន​ជោគជ័យ នាង​ដា​នី​ញែ​ល​បាន​ចូលនិវត្តន៍​ពី​ការសម្តែង​រឿង​សិច​ក្នុង​ឆ្នាំ ២០១៦​។​

​ប្រភព​ដដែល​អះអាងថា នាង​ដា​នី​ញែ​ល និយាយថា ការ​រួមភេទ​ជាមួយគ្នានេះ​បាន​កើតឡើង​នៅពេលដែល​នាង និង​លោក​ត្រាំ​បាន​ចូលរួម​ប្រកួត​កីឡាវាយកូនគោល​នៅ​ខែកក្កដា​ឆ្នាំ ២០០៦ នៅ​ឡេ​កថា​ហូ (Lake Tahoe)​។ នៅ​គ្រានោះ​លោក​ត្រាំ​បាន​រៀបការ​រួចហើយ​ជាមួយ​ភរិយា​របស់គាត់​ឈ្មោះ មេ​ឡា​នី​។​

​ប្រភពព័ត៌មាន​បាន​និយាយថា នាង​ដា​នី​ញែ​ល​បាន​និយាយថា លោក​មេធាវី ខូ​ហិន បាន​បង្អែ​ល​បង្អង់​ពេលវេលា​លើ​ការបង់ប្រាក់​ឱ្យ​នាង និង​គំរាម​ទម្លាយ​រឿងនេះ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ការ​ភេទ​នេះ​គឺ​ព្រមព្រៀងគ្នា ប៉ុន្តែ​នារី​មិនតិចជាង ១៦ នាក់​ផ្សេង​ទៀតឡើយ​បាន​ចោទប្រកាន់ថា លោក​ត្រាំ​បាន​រំលោភបំពាន​ផ្លូវភេទ​មកលើ​ពួកនាង ជាមួយ​លោក​ត្រាំ​បាន​ដោះស្រាយ​ក្រៅ​តុលាការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ ជី​ល ហាត ក្នុង​ឆ្នាំ ១៩៩២​។​

​មន្ត្រី​សេត​វិមាន​ម្នា​ក់បាន​ឆ្លើយតប​ទៅនឹង​របាយការណ៍​នេះ ដោយ​និយាយថា “​នេះ​គឺជា​របាយការណ៍​ចាស់ ដែល​ចែកចាយ​ឡើងវិញ និង​ត្រូវបាន​បដិសេធ​យ៉ាង​ដាច់អហង្ការ នៅ​មុនពេល​បោះឆ្នោត​”​។ ពួកគេ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​កិច្ចព្រមព្រៀង​ណាមួយ​ឬ​ការទូទាត់​សង​ដែល​ទាក់ទង​នឹង​នាង​ដា​នី​ញែ​ល ឬថា​តើ​ត្រាំ​បានដឹង​អំពី​ការទូទាត់​សង​នេះដែរ​ឬ​យ៉ាងណា​នោះទេ​។​

​លោក​ខូ​ហិន​បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះ​ថា “​លោក​ប្រធានាធិបតី​ត្រាំ​ជាថ្មី​ម្តងទៀត​បាន​បដិសេធ​ការ​ប្រ​ព្រឹ​ត្ដ​បែបនេះ ខណៈ​លោកស្រី​ដា​នី​ញែ​ល​ក៏​បដិសេធ​រឿងនេះ​ដែរ​”​។ គាត់​មិនបាន​និយាយ​ពី​ការទូទាត់​សង​ដែល​បាន​រាយការណ៍ ទៅដល់​នាង​ដា​នី​ញែ​ល​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​នានា​អះអាងថា នាង ស្ត​មមី ដា​នី​ញែ​ល និង លោក​ត្រាំ ធ្លាប់​រួមភេទ​ជាមួយគ្នា​កាលពី​ឆ្នាំ ២០០៦