កាហ្វេ អា​ម៉ា​ហ្សូ​ន គម្រប់​ខួប​១០០​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​

819
ចែករម្លែក

​ដោយៈ​គឹម​ប៊ុន​/ភ្នំពេញៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កាហ្វេ អា​ម៉ា​ហ្សូ​ន​(Café Amazon) បានក្លាយ​ជាទី​ពេញចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​ពិសារ​កាហ្វេ​ចាប់តាំងពី​ការបើក​ដំណើរការ​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន សាខា​ដំបូង​ដែលមាន​ទីតាំង​ស្ថិតនៅ​ច្បារអំពៅ​ក្នុង​ឆ្នាំ​២០១៣​។​បច្ចុប្បន្ន​អា​ម៉ា​ហ្សូ​ន​បាន​ពង្រីក​ខ្លួន​រហូត​បាន​គំរប់​១០០​សាខា​ក្នុងប្រទេស​កម្ពុជា​។​នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​របស់​ហាង កាហ្វេ អា​ម៉ា​ហ្សូ​ន ក្នុង​ទីផ្សារ​អន្តរជាតិ​។​

កាហ្វេ អា​ម៉ា​ហ្សូ​ន គម្រប់​ខួប​១០០​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​

​ ​លោក អូត​តា​ពល រ៉េ​ក​ពី​ប៊ូ​ន​(Auttapol Rerkpitboon )​ប្រធាន​គណៈកម្មការ​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ភី​ធី​ធី​ចំកាត់​(​មហាជន​)​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ពិធី​សម្ពោធ​ការបើក​ដំណើរការ​នៃ​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន គំរប់​១០០​សាខា​ក្នុងប្រទេស​កម្ពុជា​ដែល​បាន​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែសីហា​ថា ការ​ដំណើរការ​អាជីវក​ម្មហា​ង Café Amazon ក្នុងប្រទេស​កម្ពុជា គឺ​ប្រៀបដូចជា​កម្លាំង​ព​ន្លឿ​ន​មួយ​ដែល​អាចជួយ​ឲ្យ​Brand Café Amazon ក្លាយទៅជា Global Brand បាន​ដោយ​ជោគជ័យ​តាមរយៈ​ការលក់​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ជាពិសេស​កាហ្វេ​សុទ្ធ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​មាន​បរិយាកាស ស្រស់ស្រាយ​បែប​ធម្មជាតិ​នៅ​ជុំវិញ​ហាង​កាហ្វេ​។​

កាហ្វេ អា​ម៉ា​ហ្សូ​ន គម្រប់​ខួប​១០០​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​

​ ​លោក សុធន ឈូ​ធៀន ថ្នាក់ដឹកនាំ​ធុរកិច្ច Café Amazon ក្នុងប្រទេស​កម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន​បានចាប់ផ្តើម​ដំណើរការ​ធុរកិច្ច​ហាង​កាហ្វេ Café Amazon ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៣​ក្នុង​ស្ថានីយ​ប្រេង​PTT Life Station​។ បន្ទាប់មក​ក្នុង​ឆ្នាំ​២០១៦​ក្រុមហ៊ុន​បានទទួល​សិទ្ធ​ជា​Master Franchise របស់ Café Amazon ពី​ក្រុមហ៊ុន​ភី​ធី​ធី​ចំកាត់​(​មហាជន​)​ដើម្បី​ដំណើរការ​ពង្រីក​ធុរកិច្ច Café Amazon​ទាំង​ក្នុង​និង​ក្រៅ​ស្ថានីយ៍​ប្រេង​PTT ព្រមទាំង​ផ្តល់​សិទ្ធិ​ចែកចាយ​(Franchise) ឲ្យ​ទៅ​ប្រជាជន​កម្ពុជា​ក្នុង​ការចូលរួម​បណ្តាក់ទុន​ដំណើរការ​ធុរកិច្ច Café Amazon​ទៀតផង​។​

បច្ចុប្បន្ន​ហាង​កាហ្វេ Café Amazon ក្នុងប្រទេស​កម្ពុ​ជាមាន​ទាំងអស់​ចំនួន​១០០ ស​ខា ដោយ​បើក​បំរើ​សេវាកម្ម​ក្នុង​ស្ថានីយ​ប្រេង​PTT​ចំនួន​៥០​សាខា និង​ក្រៅ​ស្ថានីយ​ប្រេង​PTT​ចំនួន​៥០​សាខា ដោយមាន​ប្រជាជន​កម្ពុជា​ជា​ម្ចាស់​ហាង​សរុប​ទាំងអស់​ចំនួន​៨៣​សាខា​ដោយ​ធុរកិច្ច Café Amazon ក្រៅពី​ការ​ផ្តល់ឱកាស​ធុរកិច្ច​អោយដល់​ប្រជាជន​កម្ពុជា​ហើយក៏​បានផ្តល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​ច្រើនជាង​១២០០​នាក់​ទៀតផង​។​
​ ​លោក សុធន ឈូ​ធៀន បន្តថា​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន​របស់ Café Amazon ក្នុងឱកាស​នេះ​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​ការ​ផ្សងសំណាង​ចំពោះ​អតិថិជន​ដោយ​ផ្តល់ជូន​នូវ​ទូរ​សព្ទ័​IPhoneX​ចំនួន​១០០​គ្រឿង​ជូនទៅ​ដល់​អតិថិជន​ដែល​មក​ទិញ​ភេសជ្ជៈ​ក្នុង​ហាង Café Amazon​គ្រប់​សាខា ចាប់ពី​ថ្ងៃទី​២០​ខែសីហា​រហូតដល់​ថ្ងៃទី​២៦​ខែ​វិ​ច្ជិ​កា​ឆ្នាំ​២០១៨​ដែល​សរុប​ទាំងអស់​ចំនួន​១០០​ថ្ងៃ​ផងដែរ​៕

កាហ្វេ អា​ម៉ា​ហ្សូ​ន គម្រប់​ខួប​១០០​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​

​ ​