កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​នៅលើ​ចំណីអាហារ​

383
ចែករម្លែក

​វ៉ៃ​គោ​ស្វាយរៀងៈ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​មន្ទី​ពាណិជ្ជ​ខេត្ត​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅតាម​ស្តង់​លក់ទំនិញ​ផ​លឹ​ត​ផល​ថៃ​នៅក្នុង​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង ។​
លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បានឱ្យដឹងថា​៖​មន្ត្រី​ជំនាញ​យើង​បាន​ចុះ​ពិនិត្យ​ទំនិញ​វិច​ខ្ចប់​ស្រាប់​ដើម្បី​រក​ផលិតផល​ម្ហូបអាហារ​នៅតាម​ស្តង់​លក់ទំនិញ​ជា​ម្ហូបអាហារ​ដែល​តាំង​លក់​ស្ថិតនៅ​ភូមិ​មេភ្លើង​និង​ភូមិ​រោងបន្លែ ក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅលើ​មុខ​ចំណីអាហារ​ចំនួន​២៥​មុខ​ដោយ​រក​ពុំ​ឃើញ​មាន​ទំនិញ​រឺក៏​មុខ​ចំណី​ម្ហូបអាហារ​ដែលមាន​ផ្ទុក​នូវ​សារធាតុ​គីមី​និង​ខូចគុណភាព​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះទេ​។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់ថា​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​និង​ធ្វើ​ការអប់រំ​ដល់​ក្រុមអាជីវករ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ដោយ​ជៀសវាង​ការលក់ដូរ​នូវ​អាហារ​ណា​ដែល​ផ្តល់​ផល់ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​៕S/​