កាំកុងត្រូល​នៅតែ​រកឃើញថា ស្ថានីយ​និង​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ខ្លះ​នៅតែ​លួច​លីត្រ និង​បន្លំ​គុណភាព

369
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កាំកុងត្រូល​នៅតែ​រកឃើញថា ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ខ្លះ​នៅ​ក្រុង ស្រុក​នា​ខេត្តបន្ទាយមានជ័យ​នៅតែ​លួច​លីត្រ និង​បន្លំ​គុណភាព ខណៈ​ស្ថានីយ​ខ្លះ​ដែល​ធ្លាប់​ប្រព្រឹត្តិ​ខុស​គឺ​លួច​លីត្រ​ពី​៣​ទៅ​៨​លីត្រ ក្នុង​បរិមាណ​រង្វាល់​១០០​លីត្រ និង​ខ្លះ​បន្លំ​គុណភាព​។​

​លោក​មាន ចំណាប់ អនុប្រធាននាយកដ្ឋាន​កិច្ចការ​ការពារ​អ្នកប្រើប្រាស់ និង​ការ​ក្លែងបន្លំ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ,​លោក ប៉ុក ឡាយ​ជី ប្រធាន​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្ត​បានកត់សម្គាល់ វាយតម្លៃ​និង​បង្ហាញ​លទ្ធផល​ដូច្នេះ​ក្នុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ ព្រមទាំង​រថយន្ត​ច​ល៍ត​នៃ​អគ្គនាយកដ្ឋាន​ចុះ​ពិនិត្យ​រង្វាស់រង្វាល់ (​បរិមាណ​ប្រេង​) និង​ក​ម្រឹត​ចំហេះ​(​ក​ម្រឹត​អុក​តាន​សម្រាប់​ប្រេងសាំង​និង​សេ​តាន​សម្រាប់​ប្រេងម៉ាស៊ូត​) កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នៃ​២០១៩ ។​

​សកម្មភាព​នោះបាន​ធ្វើ​នៅ​ស្ថានីយ​និង​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​មួយចំនួន នៅ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​សិរីសោភ័ណ ហើយ​ឃើញថា :​ដូចជា​ស្ថានីយ​ប្រេង​ក្រុមហ៊ុន​អិ​ល​អេ​ច​អ (LHR) ការពិនិត្យ​លើក​ទី​៣​នេះ ស្ថានីយ​នៅតែ​ខ្វះ​បរិមាណ (១០០​លីត្រ ស៊ី​៤,៦​លីត្រ​) និង​ក​ម្រឹត​ចំហេះ​នៃ​សាំង​ធម្មតា​នៅតែ​ក្លែងបន្លំ​គុណភាព ។

​ដេប៉ូ​តេ​លា​កែ​វគ​ន្ធា​ស៊ូ​លីង បរិមាណ​១០០​លីត្រ​ខ្វះ​១,៧​លីត្រ​និង​បន្លំ​គុណភាព​,​ដេប៉ូ​មករា លី​លី ពីមុន​ការ​ពិនិត្យឃើញ បរិមាណ​១០០​លីត្រ ខ្វះ​៨​លីត្រ តែ​ឥឡូវ​ខ្វះ​ក្រោម​២​លីត្រ ជាដើម តែ​នៅ​បន្លំ​ដាក់​សាំង​ធម្មតា ថា​ជា​សាំង​ស៊ុប​ពែរ (Supper) ជាដើម ។​

​ឯ​ស្ថានីយ​ដទៃទៀត​នៅ​ផ្លូវជាតិ​ល​រខ​៥, ល​រខ​៧. ទាំង​នៅ​ក្រុង​សិរីសោភ័ណ​, នៅ​ស្រុក​អូរជ្រៅ​, ក្រុង​ប៉ោយប៉ែត​, ស្រុក​ម៉ាឡៃ បាន​ឃើញថា ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​នានា ដែល​ធ្លាប់​ទទួល​ការពិនិត្យ​និង​ខ្លះ​មិនទាន់​ធ្លាប់បាន​ពិនិត្យ ហើយ​ជា​លទ្ធផល​បង្ហាញថា ស្ថានីយ​មួយចំនួនធំ បាន​គោរព​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា អំពី​រង្វាស់​រង្វាស់​(​បរិមាណ​) និង​ក​ម្រឹត​ចំហេះ​(​គុណភាព​អុក​តាន​និង​សេ​តាន​)​។ តែមួយ​ចំនួន​តូច​មិនបាន​គោរព​ឡើយ ហើយ​នៅតែ​មិន​គោរព​។​

​បញ្ហា​នេះ លោក សាន វិជ្ជា​ស​រ៉ាវុធ បាន​ណែនាំ​ផង​និង​ព្រមាន​ផង​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​ន​:​ត្រូវគោរព អនុវត្ត​តាមច្បាប់ កុំ​គៃបន្លំ លួច​នូវ​បរិមាណ​និង​គុណភាព​ចំំ​ហេះ ។​ពុំ​នោះទេ​នឹង ត្រូវ​ត្រួតពិនិត្យ ធ្វើ​កំណត់ហេតុ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​អោយ​បង់ពិន័យ​និង​កាត់ទោស​តាមច្បាប់ ។​

​ចំណែក ម្ចាស់​ស្ថានីយ​ប្រេង​មួយ​បាន​និយាយថា​:​ខ្លួន​ក៏​ចង់អោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​ក្នុងន័យ​ដូចខាងលើ​ដើម្បី​បានដឹងថា ប្រេង​ឥន្ទ​នះ​របស់ខ្លួន​ដែល​លក់​វេញ​អោយ​អតិថិជន​មាន​បរិមាណ​គ្រប់​ត្រឹមត្រូវ​ឬ​អត់​? តើ​គុណភាព ក​ម្រឹត​ចំហេះ​(​ក​ម្រឹត​អុក​តាន​និង​សេ​តាន​)​ប្រេង​ខ្លួន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ឬ​អត់​? ព្រោះថា បំណង​ខ្លួន​ចង់រក​ស៊ីចំណេញ​សមស្រប ចំណេញ​ក្បាលកាក់​ប៉ុណ្ណោះ​។​

​សូម​រំលឹក កាល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្ត សហការ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តបន្ទាយមានជ័យ​សហ​ការ និង​រថយន្ត​មន្ទីរពិសោធន៍​ប្រេង​ឥន្ទ​នៈ​ចល័ត​នៃ​អ​គៈ​នាយកដ្ឋាន​កាំកុងត្រូល​នេះ បាន​ចុះ​ត្រួត​ពិ​និ​ត្រ​បរិមាណ​ប្រេង និង​ចំហេះ​ក្នុង​ប្រេង​សរុប​ចំនួន​១០ ដេប៉ូ​លក់​ប្រេង​ឥ​ន្ឋ​នៈ ដែលមាន​នៅក្នុង​អូរជ្រៅ ស្រុក​ថ្មពួក ស្រុក​ស្វាយចេក ទទួលបាន​ទ្ធិ​ផល​ដូចខាងក្រោម : ១) ចំហេះ​ប្រេង​អាច​ទទួលយកបាន​ទាំង​១០ ដេប៉ូ ។​២) បរិមាណ​ប្រេង ដេប៉ូ​ចំនួន​៩ មិន​ត្រឹមត្រូវ ក្នុងនោះ​ដេប៉ូ​១​ត្រឹមត្រូវ​៕