កាំកុងត្រូល​ពិនិត្យ​ទំនិញ​អាហារ​, ម្ចាស់​ផ្សា​រថា អ្នកលក់​ណា​លក់ទំនិញ​ភ្ជាប់​ថ្នាំ​គីមី ឬ​សារធាតុ​ហាមឃាត់​នឹងត្រូវ​បណ្តេញ​

1762
ចែករម្លែក
កាំកុងត្រូល​ពិនិត្យ​ទំនិញ​អាហារ​,​ម្ចាស់​ផ្សា​រថា អ្នកលក់​ណា​លក់ទំនិញ​ភ្ជាប់​ថ្នាំ​គីមី ឬ​សារធាតុ​ហាមឃាត់​នឹងត្រូវ​បណ្តេញ (​រូប​:​ភ្នំ​ស្វាយ​)

បន្ទាយមានជ័យ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​បាន​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហា​រកសារ​ធាតុគីមី និង​សារធាតុ​ហាមឃាត់​មួយចំនួនទៀត ដែល​ប្រើ​ផ្សំ​ជាមួយ​ចំណីអាហារ បន្លែ​ផ្លែឈើ​និង ត្រី​សាច់​ក្នុង​ផ្សារ​ហ៊ុយ​ឡេង​ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​៣​សីហា​ឆ្នាំ​២០១៧ ថា យោង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងពាណិជ្ជកម្ម និង​ការណែនាំ​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នោះ ជាប្រចាំ​លោក​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​រៀងរាល់​មួយខែ​២​ទៅ​៤​ម្តង នៅតាម​ទីផ្សារ​នានា សាលារៀន ផ្សារ​ទំនើប និង​ម៉ា​ត ដើម្បី​តាមដាន​ត្រួតពិនិត្យ​នឹង​អប់រំ​ដល់​អាជីវករ ដែល​ដាក់តាំង​លក់​នូវ​ផលិតផល​ទំនិញ​ហាមឃាត់ ទំនិញ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួលទាន​។​

កាំកុងត្រូល​ពិនិត្យ​ទំនិញ​អាហារ​,​ម្ចាស់​ផ្សា​រថា អ្នកលក់​ណា​លក់ទំនិញ​ភ្ជាប់​ថ្នាំ​គីមី ឬ​សារធាតុ​ហាមឃាត់​នឹងត្រូវ​បណ្តេញ (​រូប​:​ភ្នំ​ស្វាយ​)

​ជាក់ស្តែង​នៅក្នុង​ការត្រួតពិនិត្យ​យ៉ាងច្រើន​លើ​នៅ​ផ្សារ​ហ៊ុយ​ឡេង បោះ​ដុំ​នៅថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​យក​ផលិតផល​ចំនួន​ជិត​៣០​មុខ មក​ដាក់ចូល​មន្ទីរពិសោធន៍​ចល័ត លើ​រថយន្ត​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ដែល​បញ្ជូនមក​សហកា​រ​។ លទ្ធផល​គឺ​ពុំមាន​ទំនិញ​ណាមួយ​ដែលមាន​បញ្ហា​ខាង​បច្ចេកទេស ដូចជា​សារធាតុ​គីមី សារធាតុ​ហាមឃាត់​ឡើយ​។​

​ទោះយ៉ាងណា លោក ស៊ាន ស៊ី​ណាត បាន​អបអរ​ជា​ម្ចាស់​ផ្សារ ពិសេស​អាជីវករ​អ្នកលក់ដូ​ត ហើយ​លោក​វាន​អំពាវនាវ ដល់​បងប្អូន​អាជីវករ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ពិនិត្យ​ទំនិញ​ផលិតផល​ឲ្យ​បានច្បាស់លាស់ មុននឹង​ដាក់តាំង​លក់​ឲ្យ​បងប្អូន​អ្ម​ក​ទិញ ទិញ​យកទៅ​បរិភោគ ឬ​ប្រើប្រាស់​។ ត្រូវ​ចូលរួម​សហការ​ជាមួយ មន្ត្រី​កាំកុងត្រូល បើសិន​មាន​ជន​ណា ឬក៏​ក្រុមហ៊ុន​ណា ហ៊ាន​បន្លំ​យក​ផលិតផល​ក្លែងក្លាយ​ខូចគុណភាព ហួស​សុពលភាព​ប្រើប្រាស់ និង​មាន​ផ្ទុក​សារធាតុ​គីមី យកមក​លក់ និង​ចែកចាយ​នោះ សូម​រាយការណ៍ និង​ទាក់ទង​មកកាន់ មន្ត្រី​កាំកុងត្រូល​ជាបន្ទាន់ ដើម្បី​ងាយស្រួល​ក្នុង​ការចុះ​ទប់ស្កាត់ និង​ហាមឃាត់​ភ្លាមៗ​។​

កាំកុងត្រូល​ពិនិត្យ​ទំនិញ​អាហារ​,​ម្ចាស់​ផ្សា​រថា អ្នកលក់​ណា​លក់ទំនិញ​ភ្ជាប់​ថ្នាំ​គីមី ឬ​សារធាតុ​ហាមឃាត់​នឹងត្រូវ​បណ្តេញ (​រូប​:​ភ្នំ​ស្វាយ​)

​ចំណែក​លោក ហ៊ុយ ឡេង ម្ចាស់​ផ្សារ​ហ៊ុយ​ឡេង​ជោគជ័យ​ប្រាប់​សារព័ត៌មាន​ថា អ្នកលក់​ទាំងឡាយ​ត្រូវគោរព​ច្បាប់ ត្រូវមាន​សី​លធ​ម៍​មនសិកា​ទទួលខុសត្រូវ ចំពោះ​លក់ទំនិញ​ណា​ដែលមាន​បញ្ហា​ភ្ជាប់​នឹង​សារធាតុ​ថ្នាំ​គីមី ឬ​សារធាតុ​ហាមឃាត់​អោយសោះ​។​

​លោក​បន្តថា បើ​ក្រុមការងារ​លោក​រកឃើញ អ្នកលក់​នោះ​នឹងត្រូវ​បណ្តេញចេញ​មិនអោយ​លក់​ក្នុង​ផ្សា​របោះ​ដុំ​ដ៏​មមាញឹក​នេះ​ទៀត​ទេ​ព្រោះ​បារម្ភ​នាំអោយ​ខូច​ឈ្មោះ​អ្នកលក់​សុច្ច​រឹត​ត្រឹមត្រូវ​ដទៃទៀត​៕ ដោយ​៖ ភ្នំ​ស្វាយ​