កាំកុងត្រូល ចុះត្រួតពិនិត្យម៉ាស់ និងទឹកអាកុលមួយចំនួនដែលកំ ពុងចរាចរលេីទីផ្សារគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ

110
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល មួយចំនួន ដែលកំពុងចរាចរលេីទីផ្សារ គ្មានគុណភា ព និងលក់ក្នុងតម្លៃថ្លៃ ជូនប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនេីបម៉ាក្រូ និងផ្សារទំនេីបអុីអនសែនសុខ ដេីម្បីស្វែករកនូវផលិតផលម៉ាស់ និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាស ដែលវីរុស កូវីត១៩ (COVIT19)កំពុងរីករាលដាល។

ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បាននាំយកនូវអាកុល និងម៉ាស់មួយចំនួន មកធ្វេីការពិសោធន៍ និងបានធ្វេីការណែនាំ អោយម្ចាស់ទីតាំងឱសថស្ថាន រឺហ្វាម៉ាសុីទាំងអស់ ចូលរួមសហការ ជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោច្បាស់លាស់ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីត១៩ COVIT19 ដែលកំពុងរីករាលដាលនៅកម្ពុជា និងចូលរួមអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន តម្រូវអោយឱសថស្ថានលក់ក្នុងតំលៃសមរម្យ មិនឡើងថ្លៃនោះ៕/