កាំជ្រួច​ដែល​អាជ្ញាធរ​គ្រោង​បាញ់​ឆ្លង​ឆ្នាំ​បាន​ឆេះ​បណ្តាល​ឲ្យ​របួស​មនុស្ស​៨​នាក់​

397

(​កែប​) ៖​កាំជ្រួច​ដែល​អាជ្ញាធរខេត្ត​កែប​គ្រោង​បាញ់​ឆ្លង​ឆ្នាំ​សកល​បាន​ឆេះ​បណ្តាលឱ្យ​មនុស្ស​រងរបួស​ចំនួន​៨​នាក់​។​ឧប្បទ្ទវហេតុ​ឆេះ​កាំជ្រួច​ដែល​អាជ្ញាធរ​គ្រោង​បាញ់​អបអរ​សារ​ទរ​ឆ្នាំ​ថ្មី​នៅ​ឆ្នេរកែប​(​ឆ្នេរ​ចាស់​)​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​រលាក​ស្រាលៗ​មនុស្ស​៨​នាក់​។​ក្នុងនោះ​មាន​ស្រី​៣​នាក់​កាលពី​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ អាជ្ញាធរខេត្ត​កែប​បានរៀបចំ​ពី​ធី​ឆ្លង​ឆ្នាំ​ថ្មី​២០១៧​ឈានចូល​ឆ្នាំ​២០១៨ នៅ​ឆ្នេរកែប​ពី​ផ្សារ​ក្តាម​ដល់​ឆ្នេរ​ថ្មី​មាន​ប្រវែង​ជាង ៣​គីឡូម៉ែត្រ ដោយមាន​ប្រជាជន​មកពី​គ្រប់ទិសទី​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​

​អ្នករបួស​ទាំងអស់​ខាងលើ​បានមក​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​នឹង​បាន​ចាកចេញ​ទៅផ្ទះ​វិញ​អស់ហើយ​។ ករណីនេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ទឹក​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង​អស់​ទឹក​៩​រថយន្ត​។​រថយន្ត​ទឹក​មន្ទីរ​បរិស្ថាន​ខេត្ត​មួយគ្រឿង ទឹក​មួយ​រថយន្ត​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០០១៨៕S/​ដោយ​៖​សហការី​

​កាំជ្រួច​ដែល​អាជ្ញាធរ​គ្រោង​បាញ់​ឆ្លង​ឆ្នាំ​បាន​ឆេះ​បណ្តាល​ឲ្យ​របួស​មនុស្ស​៨​នាក់​(រូប៖នគរបាល)