កាំភ្លើងខ្លី​ដ៏​ល្បី ដែល​វិចិត្រករ​វីន​ស៊ិន វ៉ាន់​ហ្គុ​ក ប្រើ​ដើម្បី​បាញ់សម្លាប់​ខ្លួន ដាក់លក់​ដេញថ្លៃ រំពឹង​បាន​ជាង ៦០.០០០ ដុល្លារ​

794
ចែករម្លែក

​កាំភ្លើងខ្លី​ច្រែស​ចាប់​មួយ​ដើម ដែល​គេ​ជឿថា​ត្រូវបាន​ប្រើ​ដោយ​វិចិត្រករ​ដ៏​ល្បីល្បាញ​លោក វីន​ស៊ិន វ៉ាន់​ហ្គុ​ក (Vincent Van Gogh) ដើម្បី​សម្លាប់​ខ្លួនឯង ត្រូវបាន​យកមក​ដាក់លក់​ដេញថ្លៃ​ជា​លើកដំបូង​។​

​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៨៩០ វិចិត្រករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​បាញ់​ចំក្បាល​ពោះ នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង ហើយ​គាត់​បាន​ស្លាប់​នៅ​ពីរ​ថ្ងៃ​ក្រោយមក​។​

​គេ​ជឿថា គាត់​បាន​បាញ់សម្លាប់​ខ្លួនឯង ឬ ត្រូវបាន​បាញ់សម្លាប់​ដោយ​សត្រូវ​មិន​ស្គាល់មុខ​។​

​កាំភ្លើង​ខ្លីម៉ាក Lefaucheux ៧​មិល្លីម៉ែត្រ​នេះ ត្រូវបាន​គេ​រកឃើញ​នៅ ៧៥ ឆ្នាំ​ក្រោយមក នៅ​ទីវាល​មួយ​ក្បែរ​ភូមិ Auvers-sur-Oise កន្លែង​ដែល​វិចិត្រករ​រូបនេះ​កំពុងស្នាក់នៅ ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​ជឿថា​វា​ជា​អាវុធ​ដែល​ប្រើ​ដើម្បី​បាញ់សម្លាប់​គាត់​។​

​ក្រុមហ៊ុន​ដេញថ្លៃ Drouot នៅ​ប៉ារីស​នឹង​រៀបចំ​ការលក់​ដេញថ្លៃ​នេះ​នៅ​ខែមិថុនា​ខាងមុខ ហើយ​បាន​ប៉ាន់​ស្មានថា​តម្លៃ​របស់​កាំភ្លើង​ច្រែស​ចាប់​នេះ​នឹង​ឡើង​រហូតដល់​ទៅ ៥០.០០០ ផោន (៦៥.៤៩០ ដុល្លារ​អាមេរិក​)​។​

​ក្រុម​អ្នកស៊ើប​អង្កេត​កោសល្យ​វិ​ច្ច័​យ​បាន​បង្ហាញថា កាំភ្លើង​នេះ​មាន​ប្រភព​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៨៩០ ហើយ​បានចាត់ទុក​វា​ជា “​កាំភ្លើង​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សិល្បៈ​” ពីព្រោះ​លោក​វ៉ាន់​ហ្គុ​ក មាន​អាយុ​ត្រឹមតែ ៣៧ ឆ្នាំ​ប៉ុណ្ណោះ ហើយ​អាច​បន្ត​អាជីព​គូរគំនូរ​បាន​ច្រើន​ឆ្នាំ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

កាំភ្លើង​ខ្លីម៉ាក Lefaucheux រំពឹង​លក់​ដេញថ្លៃ​បាន​ខ្ទង់ ៦៥.៤៩០ ដុល្លារ