កា​រា​តេ​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង​ពី​Thailand Open

1209
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ថ្មីៗ​នេះ កីឡាករ​កា​រា​តេ​វ័យក្មេង​កម្ពុជា​មួយរូប​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួត​បើកទូលាយ នៅ​ប្រទេស​ថៃ ដែល​គេ​ប្រសិទ្ធ​នាម​ថា Thailand Open Karate-Do Championship 2018​។​

កីឡាករ​ឡា​ច រ៉ា យុទ្ធ​

​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចំនួន​១៨​រូប​ទៅ​ចូលរួម​។ នេះ​ជា​ព្រឹត្តិការណ៍​បើក​ទូលាយ​មួយ ដែលមាន​ប្រទេស​ចំនួន​២៣​មកពី​គ្រប់​ទ្វីប​ទាំង​៥​លើ​ពិភពលោក​មក​ចូលរួម​។ ក្នុងចំណោម​កីឡាករ​-​កីឡាការិនី​ចំនួន​១៨​រូប មានតែ​កុមារា​ឡា​ច រ៉ា​យុទ្ធ​មួយរូប​គត់​ដែល​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​មេគុន​ឯកត្តជន​។​

​សូមបញ្ជាក់ថា វិញ្ញាសា​ឯកត្តជន​នេះ មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៤២​រូប​មកពី​៦​ប្រទេស​ចូលរួម​ប្រជែង​គ្នា ហើយ​​កម្ពុជា​គឺ​កីឡាករ​ឡា​ច រ៉ា​យុទ្ធ​ដណ្ដើមបាន​មេដាយមាស​។ ប្រទេស​ទាំង​៦​ដែល​ចូលរួម​ប្រជែង​នោះ​មាន​ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា​។​

​លោក ឡា​ច ច័ន្ទដារ៉ា អគ្គលេខាធិការរង​ខេ​មរ​សហព័ន្ធ​កា​រា​តេ​ដូ​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​ធំៗ​បែប​កម្ពុជា​ពុំ​ធ្លាប់​ប្រជែង​ឈ្នះ ប្រទេស​ខ្លាំងៗ​ទាំងអស់​នោះទេ គឺ​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែង​មេគុន​តែ​ពេលនេះ កម្ពុជា​ដណ្ដើមបាន​មេដាយមាស​ហេតុនេះ​មានន័យថា យើង​មានការ​រីកចម្រើន​ច្រើន​ហើយ​៕ ល​