កា​ស្ព័​រ ស្មិ​ឆេ​ល អះអាងថា ខ្លួន​នឹង​បន្ត​អនាគត​ជាមួយ Leicester

1284
ចែករម្លែក

​អ្នកចាំទី កា​ស្ព័​រ ស្មិ​ឆេ​ល (Kasper Schmeichel) អះអាងថា ខ្លួន​ប្តេជ្ញា​បន្ត​អាគ​ត​ពេញលេញ​ជាមួយ​ក្លឹប Leicester City ចំពេល​មានការ​ប៉ាន់ប្រមាណ​ភ្ជាប់​កីឡាករ​រូបនេះ​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ស្មិ​ឆេ​ល ស្ថិត​ក្នុងចំណោម​បេក្ខភាព​ដែល​អាចមក​ជំនួស​តំណែង​របស់​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea) ស្របពេល​ក្លឹប Real Madrid​គ្រោង​នឹង​បន្ត​ចំណាប់អារម្មណ៍​របស់ខ្លួន​ឡើងវិញ​លើ​អ្នកចាំទី​សញ្ជាតិ អេ​ស្ប៉ា​ញ​រូបនេះ​។​
​ ​
​ដឺ ហ្គៀ ស្ទើរតែ​នឹងត្រូវ​បាន​ផ្ទេរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ទៅហើយ​កាលពី​រដូវក្តៅ​ពីរលើក​កន្លងមក ប៉ុន្តែ​កិច្ចព្រមព្រៀង​បរាជ័យ​នៅ​នាទីចុងក្រោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Leicester City បាន​នាំយក​កីឡាករ​ថ្មី Eldin Jakupovic ប៉ុន្តែ ស្មិ​ឆេ​ល ដែល​ឪពុក​របស់ខ្លួន​ធ្លាប់ជា​វីរបុរស នៅ​ពហុកីឡាដ្ឋាន Old Trafford នោះ និយាយថា ខ្លួន​ត្រៀម​ប្រកួតប្រជែង​ជាមួយ​សមាជិក​ថ្មី សម្រាប់​តំណែង​លេខ​១​ក្នុង​ក្រុម​ជម្រើស​ដំបូង​។​
​ ​
​ស្មិ​ឆេ​ល បាន​និយាយថា “​ខ្ញុំ​គឺជា​កីឡាករ​របស់ Leicester លុះត្រា​មាន​នរណាម្នាក់​ប្រាប់ថា មិនមែន ដូច្នេះ​ខ្ញុំ​នៅតែ​ប្តេជ្ញា​ជាមួយ​ក្លឹប​នេះ​ដដែល​”​។​
​ ​
​ស្មិ​ឆេ​ល បន្តថា “​វា​តែងតែមាន​ការប្រកួតប្រជែង​ច្រើន ដើម្បី​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើស​។ យើង​មាន​កីឡាករ បេន ហ៊ែ​មឺ និង​អ្នកចាំទី​លំដាប់​កំពូល រ៉ុ​ន រ៉ូបឺត ហ្ស៊ី​ល័​រ ជា​ជើងឯក​វើ​ល​ខាប់​ផងដែរ​”៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

អ្នកចាំទី កា​ស្ព័​រ ស្មិ​ឆេ​ល (Kasper Schmeichel)

#