កា​ហេ្វ​ផ្សំ​ជាមួយ​ទឹកដោះគោ​ជូរ ក្លាយជា​ថ្នាំ​សំរាប់​កំចាត់​សត្វល្អិត​យ៉ាង​ពូកែ

284
ចែករម្លែក

+​គ្រឿងផ្សំ​ដែល​ត្រូវមាន​ដូចជា
-​កា​ហេ្វ​ខ្មៅ (2​ស្លាបព្រា​បាយ​)
-​ទឹកដោះគោ​ជូរ (១​ដប​តូច​)
-​ទឹកស្អាត (20 លីត្រ​)
-​ធុង​សំរាប់​បាញ់ថ្នាំ​

+​របៀប​ធ្វើ​
-​ជាដំបូង​យើង​ត្រូវយក​កាហ្វេ​ទៅ​ឆុង​ជាមួយ​ទឹក​ក្តៅ​មួយ​ពែង​ជាមុនសិន​ហើយ​ទុក​ឲ្យ​ត្រជាក់​
-​បន្ទាប់​មកចាក់​ទឹកដោះ​គោ​ជូរ​ចូលទៅក្នុង​ធុង​សំរាប់​បាញ់ថ្នាំ​
-​ចាក់​កាហ្វេ​ចូល​បន្ទាប់ពី​ទុក​ឲ្យ​ត្រជាក់​
-​ជា​ចុងក្រោយ​យើង​ត្រូវ​ចាក់ទឹក​ស្អាត​20​លីត្រ​ចូល រួច​កូរ​វា​ឲ្យ​សប់​ល្អ​

+​របៀប​ប្រើ​
-​គួរតែ​បាញ់​នៅលើ​ដំណាំ​ក្នុងអំឡុងពេល​ម៉ោង ៤ ល្ងាច​
-​បាញ់​២​ដង​ក្នុង​រយៈពេល 25​ថ្ងៃ​ ៕ ប្រភព: អ៊ាង សុផល្លែត