កា​ឡូ​ស សាន​ឆេស ព្រមាន​មិត្ត​រួម​ក្រុម​កូ​ឡុំ​ប៊ី​កុំ​ផ្តោត​តែ​លើ ហ៊ែ​រី ខេន ព្រោះ​អង់គ្លេស​លេង​ជា​ក្រុម​

901
ចែករម្លែក

កា​ឡូ​ស សាន​ឆេស (Carlos Sanchez) របស់​ក្រុម​កូ​ឡុំ​ប៊ី​បាន​អះអាងថា ក្រុម​អង់គ្លេស​លេង លក្ខ​ខណៈ​ជា​ក្រុម ហើយ​មិន​ពឹង​ផ្អែកលើ​ប្រធាន​ក្រុម ហ៊ែ​រី ខេន (Harry Kane) តែ​ម្នាក់​ទេ​។​
​ ​
​គ្រាប់​បាល់​៥​គ្រាប់​របស់ ខេន ក្នុង​ជ័យជម្នះ​របស់​ក្រុម​អង់គ្លេស​លើ​ក្រុម​ទុយ​នី​ស៊ី​និង​ប៉ា​ណា​ម៉ា និង​រហូតដល់​ពួកគេ​មាន​បញ្ហា​នៅពេល​អវត្តមាន​របស់ ខេន អំឡុងពេល​ចាញ់​ក្រុម​បែលហ្ស៊ិក បានបង្ហាញ​ពី​សារសំខាន់​នៃ​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ក្លិប Spurs រូបនេះ​។​
​ ​
​គេ​រំពឹងថា ហ៊ែ​រី ខេន នឹង​វិល​ត្រឡប់មក​ក្រុម​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ការប្រកួត​វគ្គ​១៦ ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​មកពី​អាមេរិក​ខាងត្បូង​ក្នុង​ទីក្រុង​ម៉ូស្គូ ប៉ុន្តែ​ស្របពេល ដេ​ឡេ អា​លី (Dele Alli) រ៉ា​ហ៊ីម ស្ទើ​លិ​ង (Raheem Sterling) និង ជេស លិ​ង​ហ្គា​ដ (Jesse Lingard) ទំនងជា​ចាប់ផ្តើម​ផងដែរ ហើយ សាន​ឆេស ទទួលស្គាល់ថា​ក្រុម​អង់គ្លេស​ពិតជា​បង្ក​ការ គំរាមកំហែង​ខ្លាំង​។​
​ ​
​ខ្សែបម្រើ សាន​ឆេស ដឹង​ច្បាស់​ពី​វិស័យ​បាល់ទាត់​អង់គ្លេស អំឡុងពេល​លេង​ពីរ​ឆ្នាំ​ជាមួយ​ក្លិប Aston Villa កាលពី​ឆ្នាំ​២០១៤​។ សាន​ឆេស បាន​និយាយថា “​ខេន ពិតជា​សំខាន់​ណាស់​សម្រាប់ ក្រុម​អង់គ្លេស និង​បានបង្ហាញ​ពី​គុណភាព​នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់ ប៉ុន្តែ​មិនមែន​ប្រឈម​តែ ខេន ម្នាក់​គត់​នោះទេ គឺ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​អង់គ្លេស​ទាំងមូល​ដោយ​អង់គ្លេស​មាន​កីឡាករ ល្អៗ​ច្រើន​”​។​
​ ​
​សាន​ឆេស បាន​និយាយថា “​អង់គ្លេស​គឺជា​ប្រទេស​ដែលមាន​ប្រវត្តិ​ច្រើន​។ ពួកគេ​មាន​រចនាសម្ព័ន្ធ ច្បាស់លាស់​។ ពួកគេ​មាន​កីឡាករ​ដែលមាន​កម្លាំង​ប្រយុទ្ធ ហើយ​ពួកគេ​បានបង្ហាញ​នៅក្នុង ព្រឹត្តិការណ៍​នេះ ប្រកបដោយ​កលល្បិច​និង​ជា​ក្រុម​ដែលមាន​ការសហការ​គ្នា​បានល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)