កា​ឡូ អែន​សេ​ឡូត​ទី កំពុង​ជាប់គាំង​ក្នុង​ការចរចា​កិច្ចសន្យា​ជាមួយ​ក្លឹប Everton

284
ចែករម្លែក

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti ) បាន​ជាប់គាំង​ជុំវិញ​កិច្ចសន្យា​ដែល​ក្លឹប Everton គ្រោង​ផ្តល់ជូន ដើម្បី​នាំយក​គ្រូបង្វឹក​រូបនេះ​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ខណៈ​លោក​ស្វះ ស្វែងរក​ការធានា​អំពី​ផែនការ​អនាគត​របស់​ក្លឹប​នេះ​។

​លោក ហ្វា​ហាដ ម៉ូ​ស៊ី​រី (Farhad Moshiri) ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប Everton កំពុង​តាម ប្រមាញ់ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ និង​បាន​បើក​ការចរចា​ជាមួយ​លោក អែន​សេ​ឡូត​ទី នៅ​ទីក្រុង​ឡុង​ដ៍​។

​កិច្ចសន្យា​រយៈពេល​វែង​ដែ​លោក ម៉ូ​ស៊ី​រី គ្រោង​ផ្តល់ជូន​គឺ​មិន​ច្បាស់ ប៉ុន្តែ​គេ​ជឿថា មាន​ទំហំ ទឹកប្រាក់​ច្រើន គឺ​ដល់​៨​លាន​ផោន​ក្នុង​មួយឆ្នាំ​។

​មាន​របាយការណ៍​ផ្ទុយគ្នា​ក្នុង​រយៈពេល ៤៨​ម៉ោង​ចុងក្រោយ អំពី​ថា​តើ លោក អែន​សេ​ឡូត​ទី គ្រោង​នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​របស់លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) មែនឬ​យ៉ាងណា ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​ក្លឹប Everton មាន​ផែនការ​ដើម្បី​ទិញដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​ឬ​យ៉ាងណា ខណៈ​ពួកគេ​នឹងមិន​ចំណាយ​ច្រើន​នៅ​ខែមករា​នេះ​ទេ​។

​លោក អែន​សេ​ឡូត​ទី ក៏​ដឹង​ច្បាស់​ផងដែរ​ពី​ស្ថានភាព​របស់​ក្រុម Everton ដែល​មានការ​រឹតត្បិត បន្ទាប់ពី​បាន​ចំណាយ​ច្រើន​លើ​ការជ្រើសរើស​កីឡាករ ប៉ុន្តែ​មិន​ទទួលបាន​ផល​ច្រើន​ទេ​ក្នុង រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ​។

​លោក អែន​សេ​ឡូត​ទី ចង់ដឹងថា តើ​លោក​មានអំណាច​គ្រប់គ្រង​កម្រិតណា​ស្របពេល​នាយក ក្លឹប​លោក ម៉ា​សេល ប្រ៊ែ​ន (Marcel Brands) បច្ចុប្បន្ន​ទទួល​ការងារ​ផ្ទេរ​កីឡាករ​។

​ក្លឹប Everton បាន​ជជែក​ជាមួយ​បេក្ខភាព​ច្រើន​រូ​ច​មកហើយ​ចាប់តាំងពី​បណ្តេញ​លោក ស៊ី​ល​វ៉ា ចេញ​កាលពី​ពីរ​សប្តាហ៍​មុន​។

​នៅពេលនេះ ក្រុម Everton កំពុង​ប្រឹងប្រែង​ប្រជែង​យកពាន Carabao Cu ហើយ​គ្រូបង្វឹក បណ្តោះអាសន្ន ឌុន​គែន ហ្វឺ​ហ្គូ​សិន (Duncan Ferguson ) កំពុង​ព្យាយាម​ស្តា​ទម្រង់​លេង របស់​ក្រុម​នៅ​ពហុកីឡាដ្ឋាន Goodison Park ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti )