កា​ឡូ អែន​សេ​ឡូត​ទី ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដែល​អាច​ជំនួស​តំណែង​លោក អា​សេន វែង​ហ្គើ ប្រសិនបើ​លោក​ចាកចេញ​នៅ​រដូវក្តៅ​នេះ​

106

តាម​សេចក្តីរាយការណ៍​ថា លោក​កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព ដែល​ត្រូវ​ស្នង​តំណែង​គ្រូបង្វឹក​ចាស់វស្សា លោក អា​សេន វែង​ហ្គើ (Arsene Wenger) ប្រសិនបើ​គ្រូ បង្វឹក​អា​សេណ​ល​រូបនេះ​សម្រេច​លាលែង​នៅ​រដូវក្តៅ​នេះ​មែន​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​បារាំង ដែល​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ​តាំងពី​ឆ្នាំ​១៩៩៦​នោះ នៅសល់​កិច្ចសន្យា​ជាមួយ ពហុ​កីឡដ្ឋាន Emirates Stadium រហូតដល់​ឆ្នាំ​២០១៩ បន្ទាប់ពី​ពន្យារ​កិច្ចសន្យា​របស់លោក កាលពី​ឆ្នាំមុន​។​
​ ​
​ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​របស់​កាសែត Eventing Standard បាន​ឲ្យ​ដឹងថា លោក អែន​សេ​ឡូត​ទី នឹង​ក្លាយជា​បេក្ខភាព​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ដែល​ត្រូវ​ពិ​ចារ ណា​សម្រាប់​ស្នង​តំណែង​ប្រសិនបើ​លោក វែង​ហ្គើ សម្រេចចិត្ត​ចាកចេញ​មុនពេល​កំណត់​នោះ​។​
​ ​
​ការសម្រេចចិត្ត​ណាមួយ​លើ​អនាគត​របស់លោក វែង​ហ្គើ អាស្រ័យ​លើ​ថា តើ​ក្រុម​អា​សេណ​ល ធ្វើ​បានល្អ​ប៉ុណ្ណា អំឡុង​វគ្គ​ទី​២​នៃ​រដូវ​កាល​នេះ ហើយ​នៅពេលនេះ ក្រុម​អា​សេណ​ល​កំពុង​ប្រកួត ក្នុង​ក្របខណ្ឌ​ដណ្តើមពាន​ចំនួន​ពីរ និង​កំពុង​ប្រជែង​យក​តំណែង​ក្រុម​កំពូល​ទាំង​បួន​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​ផងដែរ​។​
​ ​
​លោក អែន​សេ​ឡូត​ទី វ័យ​៥៨​ឆ្នាំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ស្នង​តំណែង​គ្រូបង្វឹក​ចាស់ វស្សា​រូបនេះ​។ លោក អែន​សេ​ឡូត​ទី ធ្លាប់​ដឹកនាំ​ក្រុម Juventus, Milan, Chelsea, Paris Saint-German, Real Madrid និង Bayern Munich​។​
​ ​
​ក្លិប បា​យឺន មូ​និ​ច​( Bayern Munich) បាន​បណ្តេញ​លោក​ចេញ​កាលពី​ខែកញ្ញា បន្ទាប់ពី​ចាញ់​ក្រុម PSG ៣-០ ប៉ុន្តែ​លោក​មាន​ប្រវត្តិ​លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចាក​ចេញពី​អាល្លឺម៉ង់ ហើយ​កំពុងតែ​ស្វែងរក​កន្លែង​រស់នៅ ក្នុង​ទីក្រុង​ឡុង​ដ៍ ទី​ដែល​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១១៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)