កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​៖ មេ​ដឹក​តា​លី​បង់​ជួប​ជាមួយ​បេសកជន​ជាន់ខ្ពស់​សេត​វិមាន​

599
ចែករម្លែក
  • 22
    Shares

​បេសកជន​កំពូល​របស់​អាមេរិក​ដែល​សម្របសម្រួល​កិច្ចចរចា​សន្តិភាព​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានបាន​ជួប​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​ក្រុម​សហ​ស្ថាបនិក​តា​លី​បង់​ជា​លើក​មួយ កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កុម្ភៈ​ខណៈពេល​ដែល កិច្ចចរចា​ជុំ​ចុងក្រោយ​បំផុត​នេះ ចាប់ផ្តើម​ធ្វើ​នៅ​ប្រទេស​កាតា​។​

​លោក Zalmay Khalilzad អ្នក​តំណាង​ពិសេស​អាមេរិក បាន​និយាយថា​លោក​បាន​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ការងារ​ជាមួយ លោក Mullah Abdul Ghani Baradar សហ​ស្ថាបនិក​​តា​លី​បង់​នៅ​មុន​ពេល​ធ្វើការ​ចរចា​។​

​លោក Mullah Abdul Ghani Baradar ត្រូវបាន​ដោះលែង​ពី​គុក​ប៉ា​គី​ស្ថាន កាលពី​ពេល​ថ្មី​នេះ​។​

​វត្តមាន​របស់​លោក​នៅ​ប្រទេស​កាតា ត្រូវបាន​គេ​គិតថា​ជា​ការជួយ​ធ្វើឱ្យ​មាន​ឱកាស​ល្អ​ដល់​ការ​សម្រច​កិច្ចព្រមព្រៀង​ណាមួយ​។​

​សហរដ្ឋអាមេរិក បាន​និយាយថា ជំនួប​ចរចា​អាមេរិក​-​តា​លី​បង់​កាលពី​ខែ​មុន​នៅ​ប្រទេស​កាតា​បាន​ធ្វើឱ្យ​មាន​ការ​ជឿនលឿន​ក្នុង​ការបញ្ចប់​ជម្លោះ​អស់​រយៈពេល​១៧​ឆ្នាំ​​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក Zalmay Khalilzad បេសកជន​ពិសេស​អាមេរិក​នេះ​បាន​និយាយ​ថា​កិច្ចចរចា​កាលពី​ខែ​មករា​មាន​លទ្ធផល​ល្អ​ច្រើន​ជាង​ពេលមុនៗ ប៉ុន្តែ​បាន​បន្ថែមថា​មាន​បញ្ហា​​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​៕​ដោយ​៖​សុខា​/sn

សហរដ្ឋអាមេរិក មាន​កងទ័ព​ជិត​១៤.០០០​នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ហើយ​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​Nato​នៅ​ទីនោះ​