កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​ចាប់ផ្តើម​នៅ​ព្រឹក​នេះ​

1243
ចែករម្លែក
លោកនាយករដ្ឋមន្រ្តីសិង្ហបុរីថ្លែងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​(រូបក្រុមការងារ)​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​ពី​ប្រទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ បាន​ប្រារព្វ​ពិធី​បើ​កក​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៨​មេសា នៅ​សណ្ឋាគារ​សាំង​គ្រី​ឡា ទីក្រុង​សាំង​ហ្កា​ពួរ ប្រទេស​សិង្ហ​បុរី​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នេះ ស្ថិតក្រោម​ប្រ ធាន​បទ ការកសាង​កាលានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន (Resilient and Innovative of Asean)​។​

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​លោកស្រី​បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ខ្លួន ក្រោម​វត្ត​មាននៃ​ការធ្វើ គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ និង​លោកស្រី​។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​ប្រសាសន៍ថា សិង្ហ​បុរី​ក្នុងឋាន​:​ជា​ប្រធាន​អាស៊ាន នឹងធ្វើ​កិច្ចការ​ឲ្យ​ល្អ​បំផុត ដើម្បី​នាំ​អាស៊ាន​ដើរ​ឆ្ពោះទៅមុខ ជាមួយនិង​ការ​ជ្រើស​យក​គោល​គំនិត ការកសាង​កាលានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន ។ តាមរយៈ​យន្តការ​នេះ សិង្ហ​បុរី​មាន​គោលដៅ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​ទីកន្លែង​មួយ​កាន់តែ​ល្អប្រសើរ​សម្រាប់​អនាគត​របស់​របស់​ប្រជាជាតិ​អាស៊ាន​។​
​លោក​បញ្ជាក់ថា​ពិសេស​ទៅទៀត​នោះ​សិង្ហ​បុរី​នឹង​ធ្វើការ​ជាមួយ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​និង​បណ្តា​ដៃគូ​សន្ទនា​ដើម្បី​ធ្វើ​ឲ្យ​ឆ្នាំ​២០១៨​ក្លាយជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​សម្រាប់​អាស៊ាន​ក្នុងនោះ​ម​ចិ​ហ្ឆ​តា​របស់​សិង្ហ​បុរី​គឺ​ត​ភ្ជាប់​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​អាស៊ាន ប្រមាណ​៦២៨​លាន​នាក់​ដោយ​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត នៅក្នុង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​៕​មន​