កិច្ចប្រជុំ​ក្រុមការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (WEE) លើក​ទី​៣ នៅ​ខេត្តសៀមរាប

496
ចែករម្លែក

​ដោយ​:បាយ័ន​/​សៀមរាប ៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុ​ម្ភៈ ឆ្នាំ​២០១៩ មាន​កិច្ចប្រជុំ​ក្រុម​ការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (WEE) លើក​ទី​៣ ដឹកនាំ​ដោយ លោកស្រី​ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​។

កិច្ចប្រជុំ​នេះ​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​២ និង​ការចុះ​ស្រាវជ្រាវ​នៅ​សហគមន៍​ទាំង​០៥ រួមមាន​សហគមន៍​ខ្នារ​ពោធិ៍ សហគមន៍​កំពង់​ឃ្លាំង សហគមន៍​កំពង់​ភ្លុក សហគមន៍​ត្រា​វកុ​ត និង​សហគមន៍​ទឹកធ្លាក់​ចង្ក្រាន​រោយ​។

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​លទ្ធផល​ដែល​ក្រុមការងារ​បាន​ចុះ​ប្រមូល​ព័ត៌មាន និង​តាម​រយៈ​ការវាយតម្លៃ​របស់​អ្នកជំនាញការ​អង្គការ​ចាយ​ការ​ជប៉ុន ក្រុមការងារ​ក៏បាន​ឯកភាព ជ្រើស​រើសយក​សហគម​ន៍​ចំនួន​០២ គឺ​សហគមន៍​កំពង់​ភ្លុក និង​សហគមន៍​ខ្នារ​ពោធិ៍ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង ក្នុងការ​ផ្តល់​ជំនាញ​បច្ចេកទេស ដល់​សហគមន៍​ក្នុងការ​បង្កើត​ជំនាញ​វិជ្ជាជីវៈ​ឆ្លើយតប បញ្ហា​យេនឌ័រ និង​ដំណោះស្រាយ​ដើម្បី​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ។

គម្រោង​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ខេត្តសៀមរាប ផ្តោត​សំខាន់​លើ​វិស័យ​​ទេសចរណ៍ គម្រោង​នេះ​ផងដែរ បង្កើតឡើង​ដើម្បី​បង្កើត​ឱកាស​រកប្រាក់​ចំណូល​ស​ម្រា​ប់​ស្ត្រី ការបង្កើន​សមត្ថភាព​របស់​ស្ត្រី ការចូលរួម ការរួម​ចំំ​ណែ​កការទទួលបាន​ផលប្រយោជន៍ និង​ការ​ទ​ទូល​ស្គាល់​ពី​តម្លៃ​ស្ត្រី ក្នុង​វិស័យ​សេដ្ឋកិច្ចសង្គម​៕B/