កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​អ​ប្សា​រា​អាណត្តិ​ទី​៤ លើក​ទី​២

1203
ចែករម្លែក
កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​អ​ប្សា​រា​អាណត្តិ​ទី​៤ លើក​ទី​២ (​រូប​: អាជ្ញាធរ​អប្សរា​)​

​ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៤ លើក​ទី​២ ក្រោម​អធិបតីភាព លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សារ​ទៅលើ​ការងារ​សំខាន់ៗ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្ត និង​សម្រេចបាន ស្របតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល កាលពី​អាណត្តិ​ទី​៤ លើក​ទី​១ កន្លងទៅ ។​
​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​រាយការណ៍​ពី​សកម្មភាព របាយការណ៍​នៃ​ការ​អនុ​វ​ត្ក​ការងារ ផែនការ​អនាគត និង​បញ្ហា​ប្រឈម​នានា​ដើម្បី​ជូន​ក្រុមប្រឹក្សាភិបាល​ពិនិត្យ ពិភាក្សារ និង សម្រេច ។​

​ជាមួយគ្នានេះដែរ អង្គប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការកសាង​ផែន​ថវិកា​ឆ្នាំ​២០១៩ សម្រាប់​យកមកអនុវត្ត​ផែនការ​ការងារ​របស់​ខ្លួន ពិសេស​ក្នុង​កិច្ចការពារ អភិរក្ស និង​លើកស្ទួយ​បេតិកភណ្ឌ​វប្បធម៌ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​៕ ល​