កិច្ចប្រជុំ​គណៈកម្មការ​ការងារ VECONAC ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប​

643
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កិច្ចប្រជុំ​គណៈកម្មការ​ការងារ VECONAC ឆ្នាំ​២០១៩ បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលសន្និសីទ​នៃ​សណ្ឋាគារ​សុខា​សៀមរាប នា​ព្រឹក​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម សេនីយ៍ មាស សាវ៉ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួងការពារជាតិ និង ជា​អគ្គលេខាធិការរង សមាគម អតីតយុទ្ធជន​កម្ពុជា តំណាង​​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​និង​ជា​លេខាធិការ​សមាគម អតីតយុទ្ធជន និង ជា​ប្រធាន VECONAC ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​បញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មការ​ការងារ VECONAC ឆ្នាំ​២០១៩ បាន​បើក​ដំណើរ​កិច្ចប្រជុំ​ពិភាក្សា​របស់ខ្លួន ក្នុង​គោលបំណង​ប្រុងប្រៀប និង បង្កើន​ប្រសិទ្ធភាព នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៣២ នៃ​មហាសន្និបាត​លើក​ទី​១៩ ដើម្បី​ទទួលបាន​លទ្ធផល និង បម្រើ​ផលប្រយោជន៍​រួម​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​ក្នុង​អាស៊ាន ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា រូបលោក​សូម​ការកោតសរសើរ​ដ​ល់ប​ណ្តា​ប្រទេស​ជា​សមាជិក និង សហព័ន្ធ​អតីត​យុទ្ធ​ឡាវ ក្នុង​ការរៀបចំ​មហាសន្និបាត​លើក​ទី ១៨ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ប្រកបដោយ​ភាពជោគជ័យ​កន្លងមក ហើយដោយ​យោងតាម​សេចក្តីសម្រេច​នៃ​មហាសន្និបាត​លើក​ទី​១៨ បាន​តម្រូវ​ឲ្យ​លេខាធិការដ្ឋាន​ប្តូរ​វេន​ថ្មី រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ការងារ ក្នុង​គោលបំណង​ប្រុងប្រៀប និង បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៣២ និង មហាសន្និបាត​លើក​ទី​១៩ ដើម្បី​ទទួលបាន​លទ្ធផល និងបម្រើ​ផលប្រយោជន៍​រួម​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​ក្នុង​អាស៊ាន៕B/

#