កិច្ចប្រជុំ​គណៈកម្មាការ​កណ្តាល​ប្រឡង​ជ្រើសរើស​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​

584
ចែករម្លែក

​ដោយ:គ្រញូង​/បាត់​ត់​ដំបង ៖ ​នៅ​សាលប្រជុំ​នៃ​ស្នងការ​នគរ​​បាល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៩​ ខែធ្នូ ឆ្នាំ​២០១៨ ​មាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាការ​កណ្តាល​ប្រឡង​ជ្រើសរើស​មន្ត្រី​នគរបាលជាតិ​ នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ក្រោម​អ​ធិ​​ប​តី​ភាព​លោក​ត្ត​ម​សេនីយ៍​ឯក​សុខ មនោ​រម្យ អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​ប្រតិភូ​គណៈកម្មាការ​កណ្តាល​ប្រឡងប្រជែង​ជ្រើសរើស​ក្រសួងមហាផ្ទៃ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ ធ្នូ​ឆ្នាំ​២០១៨ ។​

ចូលរួម​ក្នុងឱកាស​នេះដែរ លោក​វរសេនីយ៍​តំណាង​បណ្ឌិត្យសភា​នគរបាលជាតិ​កម្ពុជា លោក​ស្នងការរង លោកនាយ​ការិយាល័យ​ពាក់​ព័​ន្ឋ និង​លោក លោកស្រី​ជា​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ជាច្រើន​នាក់​។​

បន្ទាប់ពី​ផ្តល់នូវ​អនុសាសន៍​ណែនាំ ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ មនោ​រម្យ បានធ្វើ​ការប្រគល់ និង​ទទួល​ហិប​វិញ្ញាសារ​ប្រឡង​ព្រមទាំង​កូន​សោ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំ​​បង​និង​ជា​ប្រធាន​អនុ​គណៈកម្មាការ​រៀបចំ​ការប្រឡង​ជ្រើសរើស​។​

ក្រោយពី​បញ្ចប់​នូវ​កិច្ចប្រជុំ​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​សុខ មនោ​រម្យ​ បាន​ដឹកនាំ​ក្រុម​កា​​រងារ​ចុះទៅ​ត្រួត​ពិនិត្យ​មណ្ឌល​ប្រឡង​ដែល​ស្ថិតនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង​នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕B/