កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

576
ចែករម្លែក

ដោយ : គូឡែន / ​សៀមរាប : នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព នៃ​ការបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​មកពី​មន្ទីរ​-​អង្គភាព និង​លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក ។​

​លោក ង៉ាន់ ភិ​រុណ បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា គឺមាន​របៀបវារៈ​ដូចខាងក្រោម ៖​ទី​១- ធ្វើ​បច្ចុប្បន្នភាព និង រាយការណ៍​ល​ទ្ឋ​ផល​នៃ​ការអនុវត្ត​សេចក្តីសម្រេច​អង្គសន្និបាត “​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨” របស់​រដ្ឋបាលខេត្ត ។​ទី ២- ពិនិត្យ ពិភាក្សា និង ដោះស្រាយ​លើ​បញ្ហា​ការសាងសង់​អាគារ​រប​ស់​សាលាស្រុក​វ៉ារិន​ដែល ជា​គម្រោង​របស់​ខេត្ត ដែល​បាន​ផ្អាក​ទុកចោល​រយៈពេល ០៤​ឆ្នាំ​មកហើយ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ទី​៣-​ពិនិត្យ ពិភាក្សា និង ដោះស្រាយ​លើ​សំណូមពរ​របស់​មន្ទីរ​អភិវឌ្ឍន៍ ជនបទ​ទាក់​ទង នឹង​ផ្នែក​ផ្លូវ​ជនបទ ផ្នែក​ទឹកស្អាត និង​អនាម័យ​ជនបទ​។ និង​ទី​៤-​ពិនិត្យ ពិភាក្សា និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​លើ​សំណួរ​-​សំណូមពរ ដែល​បានលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧៕​B