កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​គម្រោង​និង​ទិសដៅ​លើក កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ នៅ​ខេត្តសៀមរាប

342
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ​៖ កាលពី​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​ធ្វើ​កិច្ចប្រជុំ​បូកសរុប ការងារ​អនុវត្ត​គម្រោង លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ខេត្តសៀមរាប និង លើក ទិសដៅ អនុវត្ត​បន្ត ក្រោម​អធិបតីភាព លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជា​ប្រធាន សម្របសម្រួល​គម្រោង ដោយមាន​ការអញ្ជើញ ចូលរួម​ពី​អស់លោក លោកស្រី ជា​អភិបាលរង ខេត្ត អាជ្ញាធរ​ក្រុង ស្រុក និង អ្នកសម្របសម្រួល​ស្រុក ឃុំ​សង្កាត់​ផងដែរ ។


​លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​អភិបាលរង​ទទួលបន្ទុក​គម្រោង ខេត្ត បានបញ្ជាក់​អំពី​គោលបំណង គម្រោង ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​ប្រជាជន​ក្រីក្រ នៃ​តំបន់​គោលដៅ ក្នុង​ខេត្តសៀមរាប ដើម្បី​បង្កើន និង ពង្រឹង​ស្ថាប័ន​ស្វ័យគ្រប់គ្រង​របស់​អ្នកក្រ និង ផ្តល់​ឲ្យ​ស្ថាប័ន​ទាំងនោះ​នូវ​លទ្ធភាព ចាប់យក​ហិរញ្ញវត្ថុ ផ្សាភ្ជាប់ ស្ថាប័ន​ទាំងនោះ​ទៅ​ទីផ្សារ និង មុខរបរ​សំខាន់ៗ ព្រមទាំង​ផ្តល់​ហេដ្ឋារចនា សម្ព័ន្ធ​ផ្នែក សេដ្ឋកិច្ច សង្គមកិច្ច ដល់​សហគមន៍​ក្រីក្រ ក្នុងការ​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង ផលិតភាព​សេដ្ឋកិច្ច គ្រួសារ ។

​តាម​ការបង្ហាញ​របស់​វាគ្មិន បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា តំបន់​គោលដៅ និង អ្នកទទួល ផល មាន​៩​ក្រុង ស្រុក ស្មើ​៤៧ ឃុំ សង្កាត់ មាន​៣៩០​ភូមិ និង អ្នកទទួល ផល​ពី ​គ​ម្រោង មាន​១៤​ពាន់​៨៨៧​គ្រួសារ ។ ក្នុងនោះដែរ​ក៏មាន ការបង្ហាញ​នូវ​បញ្ហា ប្រឈម​មួយចំនួន​ផងដែរ ។​

​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​សម្របសម្រួល គម្រោង បានធ្វើការ​បញ្ជាក់ជូន​ដល់​មន្ត្រី​សម្របសម្រួល​ក្រុង ស្រុក ឃុំ​សង្កាត់​គោលដៅ​ថា គម្រោង​នេះ​មិន​ត្រឹមតែ​សម្រាប់​អ្នកក្រីក្រ​នោះទេ គឺ​ដើម្បី​ពង្រឹង​នូវ​យន្តការ​នៅ​ថ្នាក់ក្រោម​ជាតិ ឃុំ សង្កាត់ ។ ចំពោះ​ការបង្កើត​សហគមន៍​នេះ គឺ​ដើម្បី​ប្រើប្រាស់​យន្តការ​ថ្នាក់ឃុំ សង្កាត់ ក្នុងការ​អនុវត្ត​នូវ​របប​វិមជ្ឈការ សហវិមជ្ឈការ នៅ​ថ្នាក់ឃុំ​សង្កាត់ ដើម្បី ប្រើប្រាស់​ផ្ទាល់ ដោយមាន​កិច្ចសហការ​ណ៍​ជាមួយ​ខេត្ត ក្រុង​ស្រុក​ផងដែរ ។​

លោក ក៏បាន​សង្កត់ធ្ងន់ ចំពោះ​ថ្នាក់ក្រុង ស្រុក ត្រូវធ្វើ​ការណែនាំ យកចិត្តទុកដាក់​លើគ​ម្រោ​ង​ណា ដែល​បានលើកឡើង ។ ម្យ៉ាងទៀត​តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ ដែល​បាន​ចុះជួយ​នៅតាម​មូលដ្ឋាន ក៏ត្រូវ​បាន ប្រមូល​នូវ​រាល់​សំណើរ សំណូមពរ​របស់​ប្រជាពលរដ្ឋ​លើកឡើង ។

លោក ក៏បាន​លើក​ផងដែរ​នូវ​ចំណុច​សំខាន់ៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ថវិកាជាតិ ដោយ​កន្លងមក​ប្រជាពលរដ្ឋ​យើង មានការ​យល់ច្រឡំ​នូវ​រាល់​គម្រោង​មួយចំនួន ដែល បណ្តា​អង្គការ​បានធ្វើ​កិច្ច​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល ដោយបាន​យក​ថវិកាជាតិ​ទៅប្រើ​ប្រាស់ ក្នុងការ​ចូលរួម​លើក កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ នៅតាម​មូលដ្ឋាន​ទៅតាម​គ្រប់​រូបភាព ។​

លោក ក៏បាន​លើក​ផងដែរ អំពី​លទ្ធផល​គម្រោង​ដែល​ខេត្តសៀមរាប បាន​អនុវត្ត​កន្លង​មក គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ​។ ម្យ៉ាងទៀត​គម្រោង​ដែល យកទៅអនុវត្ត​នៅតាម​បណ្តា ក្រុង ស្រុក ឃុំ​សង្កាត់​គោលដៅ​ក្នុង​ខេត្តសៀមរាប​ពេលនេះ ហើយ​ទទួលបាន​ជោគជ័យ នោះ ក្រសួង​នឹង​បន្ត​ពង្រីក​ទៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ផងដែរ ។

លោក ងី ច័​ន្ទ្រ​ផល ក៏បាន​លើក​អំពី​បញ្ហា​ប្រឈម​មួយចំនួន​កន្លងមក ព្រមទាំង​បាន​ជម្រុញ​ដល់​មន្ត្រី​សម្របសម្រួល ត្រូវ​បន្ត​អនុវត្ត​ការងារ​នេះ ឲ្យ បាន​ជោគជ័យ ។ ចំពោះ​យុទ្ធសាស្ត្រ ចតុកោណ​ដែល​បានកើត​មកនេះ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ជម្រុញ​ចក្ខុវិស័យ ឆ្នាំ​២០៥០ ។ កត្តា​ទាំងនេះហើយ យើង​ត្រូវ​ជម្រុញ​កិច្ចការ​នេះ ហើយ​ដែល​នៅ គ្រប់​វេទិកា​ថ្នាក់ដឹកនាំ ក្នុងការ​ព​ន្លឿ​ន​កំណែ​ទម្រង់​អភិបាលកិច្ច ហើយ​កិច្ចការ​ទាំងនេះ គឺត្រូវធ្វើ​ការឆ្លើយតប​បាន​ទាន់ ពេលវេលា​ជូន​នូវ​តម្រូវការ​តាម​សហគមន៍ ដោយ​ត្រូវ​ជៀសវាង​ពី​ការគិត​នូវ​ផលប្រយោជន៍​របស់ខ្លួន ។

លោក​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​អនុវត្ត​គម្រោង ដែលជា​មន្ត្រី​ក្រុមការងារ សម្រប​សម្រួល​ថ្នាក់ឃុំ សង្កាត់ គឺ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​គោលបំណង នៃ ទស្សនៈ​ដែល​បានលើកឡើង ដែលជា​គម្រោង​មួយ​ថ្មី ដែល មាន​ច​រិ​ក កែលម្អរ​អត​ច​រិ​ក​របស់​អ្នក​ប៉ះពាល់ និង ទទ​ល​ផលប្រយោជន៍ ទាំង​អ្នកអនុវត្ត​គម្រោង និង ជម្រុញ​កិច្ចការ​​នេះ ឲ្យ​បានចេញ​ជា​លទ្ធផល​ជា​ផ្លូវការ​ផងដែរ ។​

ក្នុងឱកាស​នោះដែរ​ក៏មាន​ធ្វើការ​ប្រគល់​ម៉ូតូ ជូន​ដល់​មន្ត្រី​សម្របសម្រួល​ក្រុង ស្រុក ឃុំ​សង្កាត់​គោលដៅ ដើម្បី​ជាម​ធ្យោ បាយ​ធ្វើដំណើរ ចុះទៅ​បំពេញការងារ​នៅតាម​មូលដ្ឋាន​​របស់ខ្លួន ។ ក្នុងនោះដែរ​លោក ក៏បាន​ធ្វើការ​ណែនាំ ផ្តាំផ្ញើ​ដល់​មន្ត្រី គម្រោង​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​នូវ​យានយន្ត​របស់ខ្លួន ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង និង ពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពេល​បើកបរ​ត្រូវ​ពាក់មួក សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត របស់ខ្លួន៕B/