កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ ការទំនាក់ទំនង និង​ភាពជា​អ្នកដឹកនាំ​នៅ​សៀមរាប​

246

(​សៀមរាប​)៖​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ ការទំនាក់ទំនង​និង​ភាពជា​អ្នកដឹកនាំ​ផ្លាស់ប្តូរ​នូវ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ទទួលបាន​គំនិត​ថ្មីៗ និង​បទពិសោធន៍​។​

​កាលពី​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ GO GROUP ដែលជា​បណ្តា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​សាធារណៈ​ឯករាជ្យ​ដ៏​​ធំ​បំផុត​ប្រចាំ​ប្រទេស​តំបន់​អាស៊ី បានរៀបចំ​កម្មវិធី ប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ ការទំនាក់ទំនង​និង​ភាពជា​អ្នកដឹកនាំ​សម្រាប់​​សមាជិក​នីមួយៗ​របស់ GO GROUP ដែលមាន​ក្រុមហ៊ុន Active Communications​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រជុំ​នៅ​ឆ្នាំនេះ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប​នេះ​ត្រូវបាន​​រៀបចំឡើង​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ ការផ្លាស់ប្តូរ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ទទួលបាន​គំនិត​ថ្មីៗ​និង​គោលការណ៍​​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​ដល់​អតិថិជន​សម្រាប់​ត​ម្រូ​វ​ការ​ទីផ្សារ​នីមួយៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បម្រើ​អតិថិជន​៕​ដោយៈ​សុផល​/sn

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ ការទំនាក់ទំនង និង​ភាពជា​អ្នកដឹកនាំ​នៅ​សៀមរាប​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​សុខា​សៀមរាប​(​រូប សុផល​)