កិច្ចប្រជុំ​ផ្សព្វផ្សាយ​គម្រោង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ការប្រតិបត្តិ​របស់​ស​មាគ​មន៍​ក្រុមប្រឹក្សា​មូលដ្ឋាន​

105
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គម្រោង​លើកកម្ពស់​សមត្ថភាព​ក្រុមប្រឹក្សា​មូលដ្ឋាន មានការ​ចូលរួម​ពី​សមាគមន៍​ក្រុង​ស្រុក​ទាំង​៨ មន្ត្រី​គម្រោង API សរុប​៤៣​នាក់​។​

​លោក​យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទិ​ត វុទ្ធី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិប​ភាព ក្នុង​ពិធី​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គម្រោង «​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន និង​ការប្រតិបត្តិ​របស់​សមា​គម​ក្រុមប្រឹក្សា​មូលដ្ឋាន​» និង​ការវាយតម្លៃ​សមត្ថភាព​ស្ថាប័ន សមាសភាព​ចូលរួម ថ្នាក់ដឹកនាំ​សមាគម គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម អភិបាលក្រុង ស្រុក​ទាំង​៨ និង​មន្ត្រី​គម្រោង API ប្រារឰ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ​។​

​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍​ក្នុង​ពិធី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោ​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ បានរៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការយល់ដឹង​ពី​គម្រោង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន និង​ការប្រតិបត្តិ​របស់​សមា​គម​ក្រុមប្រឹក្សា​មូលដ្ឋាន និង​កំណត់​បាន​អំពី​បច្ចុប្បន្នភាព នៃ​សមត្ថភាព​ស្ថាប័ន​និង​សមាជិក​សមាជិកា​សមាគម​ក្រុមប្រឹក្សា​មូលដ្ឋាន ដើម្បី​បានជា​មូលដ្ឋាន សម្រាប់​ឲ្យ​ក្រុមការងារ​បច្ចេកទេស​គ​ម្រោ​ង​កំណត់ បាន​នូវ​បញ្ហា​តម្រូវការ​សមត្ថភាព​ស្ថាប័ន និង​សមាជិក​ក្រុមប្រឹក្សា​សមាគម​ប្រាក់​មូលដ្ឋាន នៅមាន​ការខ្វះចន្លោះ​អ្វីខ្លះ ដែល​ត្រូវការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​។​

​លោក​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា លោក​លោកស្រី​ជា​តំណាង​ឲ្យ​រដ្ឋបាល​ក្រុង​ស្រុក​អង្គភាព​មិនមែន​រដ្ឋាភិបាល និង​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ បាន​សុំចូល​រួមសហការ និង​ផ្ដល់​ការគាំទ្រ​ទាំងស្រុង​ក្នុងការ​អនុវត្ត​គម្រោង​មាន​សារៈសំខាន់​នេះ ក្នុងន័យ​ដែរ លោក​សំណូមពរ​ឲ្យ លោក លោកស្រី​តំណាង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់​ដែលមាន​វត្តមាន​នៅទីនេះ មានការ​ចូលរួម​គាំទ្រ និង​ផ្ដល់​កិច្ចសហការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​គម្រោង​អនុវត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ផងដែរ​៕ ល​

#