កិច្ចប្រជុំ​លើក​ទី​២ របស់​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់ក្រោម​ជាតិ សម្រាប់​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៤

74
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ថ្ងៃទី ១៩ ខែកុម្ភ​: ឆ្នាំ ២០២០ កិច្ចប្រជុំ​លើក​ទី ២ របស់​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​-​ដំណាក់កាល​ទី ៤ (Regional Economic Development Program Phase IV-RED IV) ក្រោម​អធិបតីភាព​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​..​ក​) និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់ជាតិ​សម្រាប់​កម្មវិធី RED IV និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក Gunter Riethmacher នាយក​ទីភ្នាក់ងារ GIZ ប្រចាំ​កម្ពុជា លោកស្រី Carin Salerno នាយិកា​នៃ​ទីភ្នាក់ងារ SDC និង​លោក Sascha Reebs លេខាធិការ​ទី​១ ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថានទូត​អាល្លឺម៉ង់ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី តំណាង​ក្រសួង ស្ថាប​ន័នា​នា លោក លោកស្រី អភិបាលរង​ខេត្ត​ទាំង ៤ សៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ខេត្តព្រះវិហារ ។

​កម្មវិធី​នេះ​ជួយ​គាំទ្រ​ដល់​ស្ថានភាព​សេដ្ឋកិច្ច និង​ការងារ​របស់​គ្រួសារ​នៅ​ជនបទ​ដោយ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន : បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​មួយផ្នែក​តាមរយះ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ កម្មវិធី​នេះ​ដំណើរការ​ក្នុង​រយះពេល ៤២ ខែ គិត​ចាប់ពី​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៨ និង​បញ្ជ​ប់​នា​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១​។​

​កម្មវិធី​នេះ​បានទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​ពី​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ (BMZ) និង​ទីភ្នាក់ងារ​ស្វុ​ី​ស​(SDC) ដោយ​ផ្តោតលើ​វិស័យ​ការងារ​ចំនួន ៤ :
១/​អភិបាលកិច្ច​សេដ្ឋកិច្ច​ល្អ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន
២/​ការអភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម និង​ការលើកកម្ពស់​អត្រា​ការងារ​
៣/​ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម
៤/​វិធានការ​ពិសេស​និង​លើកកម្ពស់​យេនឌ័រ​។ កិច្ចប្រជុំ​នេះ​រៀបចំ​នៅ​សណ្ឋាគារ​សោមា​ទេវី ខេត្តសៀមរាប ៕ ល​