កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២

348
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោ​ល អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​២ ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​។​

កិច្ចប្រជុំ​នេះ ផ្តោត​លើ​របៀបវារៈ​ដូចខាងក្រោម ៖
១-​ពិនិត្យ និង​អនុម័ត​លើសេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើ​ក​ទី​៥៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ កាលពី​ថ្ងៃទី​១១ ខែ មករា ឆ្នាំ​២០១៩​។
២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើសេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្តសៀមរាប​។
៣-​ពិនិត្យ ពិភាក្សា និង​ផ្តល់​យោ​ល់លើ​ការរៀបចំ​សន្និបាត បូកសរុប​លទ្ធផល​អនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើ​ក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប​។
៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៨​។

កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​លើចំណុច​មួយចំនួន​ដូចជា អំពី​គម្រោង​ធ្វើ​ផ្លូវ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ អំពី​របប​រាយការណ៍​របាយការណ៍​របស់​ម​ន្ទីរ អង្គភាព បញ្ហា​ការងារ ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈសំខាន់​គំនូស​សញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ ភ្លើ​ង​ស្តុ​ប ព្រមទាំង​បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ចូលក្នុង​ក្រុង និង​ការដ្ឋាន​សំណង់ រួមទាំង​ភាពអណាធិបតេយ្យ​តូប​លក់ដូរ​នៅ​ជុំវិញ​របង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​ផ្សារ​រាត្រី​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូរ​។

ក្នុងនោះដែរ លោក ពិន ប្រាកដ ក៏បាន​គូស​បញ្ជាក់ដែរថា បញ្ហា​ការរំលោភ​ដី ចំណីផ្លូវ​នេះ អាជ្ញាធរខេត្ត បាន​មាន​ចំណាត់ការ និង​ចាត់វិធានការ​ដល់​អាជ្ញាធរ​ក្រុង អនុវត្ត​ចំពោះ​សំណង់អាណាធិបតេយ្យ ដែល​បាន​យក​ដី​ចំណីផ្លូវ និង​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើចរាចរណ៍ និង​សោ​ភណ្ឌ​ភាព​ក្រុង​ទៀតផង និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

​បន្ទាប់ពី​អង្គប្រជុំ​ធ្វើ​ការពិនិត្យ ពិភាក្សា ព្រមទាំង​ផ្តល់យោបល់ ក្នុង​កិច្ចប្រជុំ​នេះ​រួចមក លោក ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជម្រុញឲ្យ​ថ្នាក់ដឹកនាំ​ខេត្តមន្ទីរ អង្គភាព ក្រុង-ស្រុក សំដៅ​ឆ្ពោះទៅរក​មូលដ្ឋាន​ប​ម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​បំផុត កែលម្អ​ភាព​អសកម្ម​នានា និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ហើ​យ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ការរំលោភ​យក​ដី​ចំណីផ្លូវ និង​ដី​ចិ​ញ្ចើ​ម​ផ្លូវ​នៅក្នុង​ក្រុង និង​បញ្ហា​ផ្សារ​រាត្រី​តំបន់​អង្គរ​ឃ្យុ​ង​យូរ​៕​B/