កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​អាណត្តិ​ទី​៣

432
ចែករម្លែក

ដោយ​: ប៊ុន​ណាត
​បាត់ដំបង​:
កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​B2 នៃ​សាលាខេត្ត​បាត់ដំបង បានរៀបចំ​ពិធី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ូ អា​រ៉ា​ហ្វា​ត អភិបាល​ស្តីទី​តំណាង​លោក​ងួន រតនៈ អភិបាលខេត្ត លោក​យឹ​ប សៀ​ប​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​សរុប​ជាង​៥០​នាក់​។​

​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើក​ពី​ប្រធានបទ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​អាណត្តិ​ទី​៣ មាន​របៀបវារៈ​ដី​ចត​ទៅ​៖ ការពិនិត្យ​កូរ៉ុម​គឺ​លើសពី​ពីរភាគបី ការអនុម័ត​សេចក្តីព្រៀង​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ពិនិត្យ​និង​អនុម័ត​សេចក្តីព្រៀង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩ ការពិភាក្សា​និង​ការធ្វើ​សេចក្តីសម្រេច​៖ ពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​ដីកា ស្តីពី​បទបញ្ជាផ្ទៃក្នុងរ​បស៎​ក្រុមប្រឹក្សា​ខេត្ត​ខេត្តបាត់ដំបង​អាណត្តិ​ទី​៣​។ ពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រៀង​ប្រតិទិន នៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ សម្រាប់​រយៈពេល​១២​ខែ ចាប់ពី​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​២​និង​បញ្ហា​ផ្សេងៗ​។​

​បន្ទាប់មក លោក ឆាយ ម៉ា​ទីណា​ល់ នាយក​រដ្ឋបាលខេត្ត បាន​ឡើង​អាន​ដីកា​ស្តីពី​បទបញ្ជា​ផ្ទៃ ក្នុង​របស៎​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ដែលមាន​១១​ជំពូក និង​មាន​៤៤​ប្រការ​។​

​បន្ត​មក​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា​គ្នា​លើ​ជំពូក​នីមួយៗ ដើម្បី​ដក​បទពិសោធន៍​សម្រាប់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣​បន្តទៀត​៕ ល​