កិច្ចប្រជុំ​អនុគណៈកម្មការ​សង្គម និង​បរិស្ថាន​លើក​ទី​៩ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា – ឡាវ – វៀតណាម​

392
ចែករម្លែក
  • 21
    Shares

ដោយៈ​សេង​ឃួន​/ ​ក្រចេះ​៖ អនុគណៈកម្មការ​សង្គម និង​បរិស្ថាន​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា – ឡាវ – វៀតណាម បាន​ប្រារព្ធ​កិច្ចប្រជុំ​លើក​ទី​៩​របស់ខ្លួន​កាល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩ នៅ​ខេត្តក្រចេះ ។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​តំណាង​ដោយ​លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចំណែក​ភាគី​ឡាវ​តំណាង​ដោយ​លោក ខុម មួន​ចាន់​ឆា (Khom Douangchantha) អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍ និង​ភាគី​វៀតណាម​តំណាង​ដោយ​បណ្ឌិត ដួង ថា​ញ់​អាន ( Duong Thanh An) អនុប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ធនធានធម្មជាតិ និង​បរិស្ថាន ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន បាន​អញ្ជើញ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ ។​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​ប្រទេស​ទាំងបី​កម្ពុជា ឡាវ និង​វៀតណាម​ជាច្រើន​នាក់​។

​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ប្រាប់ថា​ក្នុង​កិច្ចប្រជុំ​នេះ​លោក អ៊ាង សុផល្លែត​បានលើកឡើង​ថា​រយៈពេល​មួយ ទសវត្សរ៍​កន្លងទៅនេះ​ប្រទេស​ទាំងបី មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​ទទួលស្គាល់ថា​យើង​នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​ធានាថា​កំណើនសេដ្ឋកិច្ច​ឱ្យមាន​និរន្តរភាព និង​រួមបញ្ចូល​ជាពិសេស​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​។​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​បាន​អះអាង​អំពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ការពារ​បរិស្ថាន​, ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព រួមមាន​ធនធានទឹក និង​ព្រៃឈើ ហើយ​បាន​សហការគ្នា​អនុវត្ត​កម្មវិធី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ធនធានទឹក​ផងដែរ​។

​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​សហប្រធាន​កិច្ចប្រជុំ​អនុគណៈកម្មការ​សង្គម និង​បរិស្ថាន លើក​ទី​៩ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា – ឡាវ -​វៀតណាម​បានលើកឡើង​ពី​សេចក្តី​រំពឹង​លើ​លទ្ធផល​នៃ​កិច្ចពិភាក្សា​ដែល​ជំរុញ​ឱ្យ​សហប្រតិបត្តិការ​រវាង ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងបី​ក៏ដូចជា​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស​ទាំងបី​តាមរយៈ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​នា​នា​ជាមួយគ្នា​។​

​ប្រភព​ដដែល​បន្តថា កាលពី​ឆ្នាំមុន នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជាពិសេស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដែលមាន​ខេត្ត​ជាប់​ព្រំដែន​ចំនួន​១៣ នៃ​ប្រទេស​ទាំង​៣​កម្ពុជា ឡាវ វៀតណាម​។ ប្រទេស​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ បានទទួល​អត្ថប្រយោជន៍​រួមគ្នា នៅក្នុង​វិស័យ​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​ការអប់រំ ដែល​បាន​ជួយ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ចំណោម​ប្រទេស​ក្នុង​តំបន់​។

​ដោយឡែក​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១២​នៃ​គណៈកម្មាធិការ​សម្រប​ស្រ​មួល​ច្រមុះ​តំប​ន្រ់​តី​កោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV DTA) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃ​ទ​១០ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តក្រចេះ ដែរ​។ កិច្ចប្រជុំ​នេះ នឹង​ពិនិត្យមើល​ឡើងវិញ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត និង​ការផ្តល់​អនុសាសន៍​លើក​ច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច ក្រោម​ក្របខណ្ឌ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV DTA) បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ សី្ត​ពី​តំប​ន្រ់​តី​កោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV DTA) កាលពី​ខែមីនា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ព្រមទាំង​ពិភាក្សា​លើ​ផែនការ​សកម្មភាព និង​បង្កើត​គម្រោង ដើម្បី​អនុវត្តន៍​កិច្ចព្រមព្រៀង​/ ផែនការមេ ដែលមាន​ស្រាប់​៕​SRN