កិច្ចប្រជុំ​​ពេញអង្គ នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​

1343
ចែករម្លែក

ដោយៈតារារិទ្ធ/ ភ្នំពេញៈ កិច្ចប្រជុំ​កំពូល​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ស៊ីដនី​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃទី​១៨​មីនាឆ្នាំ​២០១៨​។

ទិដ្ឋភាពនៃកិច្ចប្រជុំ

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៨​មីនា​នេះ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​-​អូស្ត្រាលី បាន​ឯកភាពគ្នា​ក្នុង​ការចេញ​នូវ​សេចក្តីប្រកាស​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​លើ​សេចក្តីថ្លែងការណ៍​ទីក្រុង ស៊ីដនី មាន​ចំនួន ២៩ ចំណុច ដែល​ក្នុងនោះ​មេដឹកនាំ​ទាំងអស់​បានបញ្ជាក់​ពី​ការឆ្លុះបញ្ចាំង​នូវ​សករាជ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូស្ត្រាលី​កាន់តែ​ជិតស្និទ្ធ​ដែល​ត្រូវបាន​ដំឡើង​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៤​។​មេដឹកនាំ​ទាំងអស់​បានធ្វើ​ជាការ​អះអាង​សារជាថ្មី​ថា​នូវ​ភាពជា​ដៃគូ​ដ៏​សំខាន់​និង​រឹងមាំ​ក្នុង​តំបន់​មួយ​ដែល​កំពុង​ទទួល​នូវមាន​ការផ្លាស់ប្ដូរ​សំខាន់ៗ​ជាច្រើន ។

​មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី បាន​បេ្ត​ជ្ញា​ពង្រឹង​នូវ​ការងារ​រួម ដើម្បី​រួមចំណែក​សម្រេចបាន នូវ​តំបន់​មួយ​ប្រកបដោយ​សុខ​សុវត្ថិភាព​និង​វិបុលភាព​សម្រាប់​ប្រជាជន​។ មេដឹកនាំ​ទាំងអស់​បាន​អះអាង​សារជាថ្មី​អំពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់ខ្លួន ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន នៅក្នុង​ការវិវត្ត​នៃ​និម្មាបនកម្ម​តំបន់ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ មាន​លក្ខណៈ​បើកចំហ តម្លាភាព និង​បរិ​យា​ប័ន្ន និង​លើកកម្ពស់​នូវ​ស្ថិរភាព និង​វិបុលភាព តាមរយៈ​យន្តការ​នាំមុខ​របស់​អា​ស៊ាន​។ ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានទទួល​ស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​អាស៊ាន​នៅតែ​រឹងមាំ​ឯកភាព និង និ​វា​នុ​វត្ត​ន៍ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព ស្ថិរភាព និង​កំណើន​ជា​បរិ​យា​ប័ន្ន ព្រមទាំង​ការរួមចំណែក​របស់អា​ស៊ាន​ជាង​៥០​ឆ្នាំ​មកនេះ ឆ្ពោះទៅរក​តំបន់​មួយ​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។ ជាការ​ឆ្លើយតប​មេដឹកនាំ​អាស៊ាន បាន​កោតសរសើរ​នូវ​ការចូលរួមចំណែក​រប​ស់​អូស្ត្រាលី ចំពោះ​ការកសាង
​សហគមន៍​អាស៊ាន ដូចជា​ការគាំទ្រ​ការអនុវត្ត​នូវ​អាស៊ាន​២០២៥៖ វឌ្ឍនភាព​រួមគ្នា​ឆ្ពោះទៅមុខ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​លើកទ្បើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដែល​គ្របដណ្ដប់​លើ​វិស័យ​នានា ដូចជា​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស សន្ដិសុខ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត និង​ពាណិជ្ជកម្ម​ឌីជីថល ការពារជាតិ លំហ​សមុទ្រ សេដ្ឋកិច្ច នគរូបនីយកម្ម និង​ហេ​ដ្ឋា​- រចនាសម្ព័ន្ធ ការតភ្ជាប់ អប់រំ សុខុមាលភាព និង​ស្ដ្រី សន្ដិភាព និង​សន្ដិសុខ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​បន្ថែមទៀត​៕ MN

សម្តេចតេជោក្នុងកិច្ចប្រជុំ