កិច្ចពិភាក្សាអំពីអាកាសធាតុដ៏យូរបំផុតមិនធ្លាប់មាន បញ្ចប់ទៅជាមួយកិច្ចព្រមព្រៀងសម្របសម្រួល

192
ចែករម្លែក

កិច្ចពិភាក្សាស្តីពីអាកាសធាតុយូរបំផុតមិនធ្លាប់មានរបស់អង្គការសហប្រជាជាតិបានបញ្ចប់ទៅនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអាទិត្យទី១៥ធ្នូ ជាមួយនឹងកិច្ចព្រមព្រៀងសម្របសម្រួលមួយ។

ប្រតិភូនឿយហត់អស់កម្លាំងជាច្រើនបានឈានដល់កិច្ចព្រមព្រៀងលើសំណួរគន្លឹះនៃការបង្កើនការឆ្លើយតបជាសកលចំពោះការទប់ស្កាត់ឧស្ម័នកាបូនិច។

ប្រទេសទាំងអស់ចាំបាច់ត្រូវដាក់ការសន្យាអំពីអាកាសធាតុថ្មីនៅលើតុឱ្យទាន់ពេលនៃសន្និសីទធំបន្ទាប់នៅទីក្រុងក្លាសហ្គូវរបស់ស្កុតឡែននៅឆ្នាំក្រោយ។

ការខ្វែងគំនិតគ្នាអំពីសំណួរផ្សេងទៀតរួមមានទីផ្សារកាបោនត្រូវបានពន្យារពេលរហូតដល់ការប្រជុំលើកក្រោយ។

តើគេយល់ព្រមលើអ្វីខ្លះ?

បន្ទាប់ពីការចរចាពីរថ្ងៃនិងពីរយប់បន្ថែមទៀត ទីបំផុតគណៈប្រតិភូនានាបានឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងឃើញផែនការកាត់បន្ថយកាបូនថ្មីនិងប្រសើរជាងមុនដាក់នៅលើតុទាន់ពេលនៃសន្និសីទនៅទីក្រុងក្លាសហ្គូវឆ្នាំក្រោយ។

គ្រប់ភាគីទាំងអស់នឹងត្រូវដោះស្រាយគម្លាតរវាងអ្វីដែលវិទ្យាសាស្ត្រនិយាយថាចាំបាច់ដើម្បីចៀសវាងការផ្លាស់ប្តូរអាកាសធាតុដ៏គ្រោះថ្នាក់និងស្ថានភាពបច្ចុប្បន្នដែលអាចឃើញពិភពលោកឈានដល់ចំណុចចាប់ផ្តើមដ៏គ្រោះថ្នាក់នេះក្នុងទសវត្សរ៍ឆ្នាំ ២០៣០។

គាំទ្រដោយសហភាពអឺរ៉ុបនិងបណ្តារដ្ឋកោះតូចៗ ការជំរុញឱ្យមានមហិច្ឆតាខ្ពស់ជាងនេះត្រូវបានជំទាស់ដោយបណ្តាប្រទេសមួយចំនួនរួមមានសហរដ្ឋអាម៉េរិក ប្រេស៊ីល ឥណ្ឌា និងចិន។

ទោះយ៉ាងណា ការសម្របសម្រួលមួយត្រូវបានព្រមព្រៀងជាមួយបណ្តាប្រទេសអ្នកមាន ក្រោយបានបង្ហាញថាពួកគេបានរក្សាការសន្យារបស់ពួកគេស្តីពីការផ្លាស់ប្តូរអាកាសធាតុនៅបណ្តាឆ្នាំនានាមុនឆ្នាំ ២០២០៕ ដោយ៖កញ្ញាដាលីស

បន្ទាប់ពីការចរចាពីរថ្ងៃនិងពីរយប់បន្ថែមទៀត ទីបំផុតគណៈប្រតិភូនានាបានឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងឃើញផែនការកាត់បន្ថយកាបូនថ្មីនិងប្រសើរជាងមុនដាក់នៅលើតុទាន់ពេលនៃសន្និសីទនៅទីក្រុងក្លាសហ្គូវឆ្នាំក្រោយ