កិច្ចពិភាក្សា​ការងារ​លើ​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​

328
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ នៅតាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង៩៣​ម៉ែត្រ ពី​ចំណុច​ប្រសព្វ Pub Street ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ​នឹង​សាងសង់​សាកល្បងកម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​ដែលជា​បច្ចេកវិទ្យា​ថ្មី​។​

​កិច្ចពិភាក្សា ការងារ​លើ​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទៀ សីហា និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង JICA​។​

លោក ទៀ សីហា បាន​បញ្ជាក់ថា តាមរយៈ​ព្រមព្រៀង​រវាង​JICA និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​អនុញ្ញាតអោយ​ក្រុមហ៊ុន Omura Ceratec Co.,Ltd ជួបពិភាក្សា​ការងារ និង​អនុវត្ត​សាក​ល្ប​(Pilot Project) ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មី សាង់សង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក នៅតាម​បណ្តោយ​ផ្លូវ ២​ធ្នូ ប្រវែង ៩៣​ម៉ែត្រ ពី​ចំណុចប្រសព្វ Pub Street ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប រួមមាន​កម្រាល​ផ្លូវ ចំណត និង​ចិញ្ចើមផ្លូវ ។​

​លោក ទៀ សីហា បាន​បន្តថា គម្រោង​នេះ​ចាប់ផ្តើម​អនុវត្ត​ថ្ងៃ​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩​។ គម្រោង​សាកល្បង​នេះ​មាន​គោល​បំណង​រួមចំណែក​ការពារ​ទឹកជំនន់ ដក់​លើផ្លូវ និង​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​កម្រាល​ដុំ​បេតុង​ជំរាប​ទឹក (Permeable Interlocking Block Pavement)​ជា​បច្ចេកវិទ្យា និង​ស្តង់ដារ​ជប៉ុន​៕​B/