កិច្ចព្រមព្រៀង​ជា​ដៃគូ​ថ្មី​សម្រួល​ដល់​ការអភិវឌ្ឍន៍​លើ​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​ម​សិក្សា​និង​ការស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​

376
ចែករម្លែក

ដោយៈ​សុផល / ប៉ារីសៈ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា បារាំង​(AUF), តំណាង​ដោយ​សាកលវិទ្យាធិកា លោក Jean-Paul de Gaudemar និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា តំណាង​ដោយ​រដ្ឋមន្ត្រី លោក ហង់ ជួនណា​រ៉ុ​ន បា​ចុះហត្ថលេខា នា​ថ្ងៃ​១៥ ខែវិច្ឆិកា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ ដើម្បី​ពង្រឹង​សកម្មភាព​សហប្រតិបត្តិ​ការ ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​ម​សិក្សា​និង​ការស្រាវជ្រាវ​នៅ​កម្ពុជា​។​

​កិច្ចព្រមព្រៀង​ជា​ដៃគូ​ថ្មី​សម្រួល​ដល់​ការអភិវឌ្ឍន៍​លើ​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា​និង​ការស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​

​នា​ឳ​កាស​មហាសន្និបាត​លើក​ទី​១៣​នៃ​សន្និសីទ សាកលវិទ្យាធិការ នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ជា​សមាជិក​របស់ AUF ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី ហ្វិ​ក (CONFRASIE) ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៧​ឧសភា ២០១៩​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ក្រសួង​អប់រំ យុវជន និង​កីឡា និង AUF បានសម្រេច​ចិត្ត​បង្កើត​សមាសភាព​រួមមួយ​ក្នុង​គោលបំណង​ដាក់អោយ​ដំណើរការ​នូវ​គណៈកម្មការ​សន្ទនា និង​ការផ្លាស់ប្តូរ​ជំនាញ​ឯកទេស​បំរើអោយ​ទស្សនវិស័យ នៃ​ការវិវត្តន៍​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា និង​ការស្រាវជ្រាវ​នៅ​កម្ពុជា និង​ក្នុង​តំបន់​។

​ភាពជា​ដៃគូ​នេះ​នឹង​អាច​នាំអោយ​មហិច្ឆតា​នេះ​បង្កើត​ចេញ​ជា​រូបរាង​។ ការសហការ​ជា​ផ្លែផ្កា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង AUF បាន​បង្កើតជា​ស្នាដៃ​រួចហើយ​នូវ​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​នាំមុខ​ជាច្រើន​។ នា​ខែឧសភា​២០១៩ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ណ៏​របស់​សាកលវិទ្យាធិកា AUF នៅ​កម្ពុជា គំរោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) ដែលជា​វិទ្យាស្ថាន​សំខាន់​ក្នុង​វិស័យ​បណ្តុះបណ្តាល​វិស្វករ​និង​អ្នកបច្ចេកទេស​នៅ​កម្ពុជា បានដាក់​សម្ពោធ​អោយ​ដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង លោក អ៊ុម រម្យ​ណី អគ្គនាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។​

​តាមរយៈ​ការិយាល័យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក AUF​មាន​បណ្តាញ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​៧៩​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​១២ ក្នុងនោះ​មាន​១០​គ្រឹះស្ថាន​នៅ​កម្ពុជា និង​មាន​ទីស្នាក់ការ​តំណាង​ចំនួន​៧​នៅក្នុង​ប្រទេស​ចំនួន​៤​ដែលមាន​ទីស្នាក់ការ​មួយ​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា​(MEJS) បាន​មានប្រសាសន៍ថា​៖ « ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជាខ្លាំង​ដល់​គ្រួសារ​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង​ចំពោះ​ការគាំទ្រ​ដល់​សាកលវិទ្យាល័យ​នៅ​កម្ពុជា​។ យើង​មាន​សាកលវិទ្យាល័យ​ចំនួន​១០​ដែល​ចូលក្នុង​បណ្តាញ​នៃ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង ហើយដោយ​គុណប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​នេះហើយ​ដែល​យើង​បាន​បណ្តុះបណ្តាល​គ្រូ បង្កើន​គុណភាព​អប់រំ ជួយ​ដល់​យុវជន​ដែល​បានបញ្ចប់​ការសិក្សា​អោយទទួល​បានការ​ងារ​។ ហើយ​ខ្ញុំ​ជឿជាក់ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​យើង​អោយ​បង្កើន​គុណភាព​អប់រំ​អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅ​កម្ពុជា » ។​

​លោក Jean-Paul de Gaudemar សាកលវិទ្យាធិការ AUF បាន​មានប្រសាសន៍ថា​៖ « កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដែលមាន​គ្រឹះស្ថាន​ចំនួន​១០​ជា​សមាជិក និង​មាន​ទីស្នាក់ការ​មួយ​ផង​នោះ គឺជា​យុទ្ធសាស្ត្រ​សំរាប់​ទីភ្នាក់ងារ​យើង​។ កិច្ចព្រមព្រៀង​ជា​ដៃគូរ​ថ្មី​នេះ​អាច​ពង្រឹង​ការអភិវឌ្ឍន៍​លើ​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា​និ​ការស្រាវជ្រាវ នៅក្នុង​ប្រទេស​នេះ​។ វា​បាន​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយពី​ការសម្ពោធ​ន៍​ដាក់អោយ​ប្រើប្រាស់​នូវ​គម្រោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា »៕ ល​