កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម​អំពី​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន បង្កើនល្បឿន​ការអភិវឌ្ឍ​ឧស្សាហកម្ម​កំពង់ផែ​របស់​ស្រីលង្កា​

501

កិច្ចសហប្រតិបត្តិការ រវាង ចិន និង ស្រីលង្កា នៅក្នុង វិស័យ កំពង់ផែ ក្រោម គំនិត ផ្តួចផ្តើម អំពី ក្រវ៉ាត់ និង ផ្លូវ (BRI) បាន នាំមក នូវ ផលប្រយោជន៍ មើលឃើញ ជាក់ស្តែង ចំពោះ ការអភិវឌ្ឍ កំពង់ផែ ស្រីលង្កា ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ ។

កិច្ចសហប្រតិបត្តិការ ដែល ដំឡើង ពី ការគ្រប់គ្រង រួមគ្នា នៃ ស្ថានីយ កុងតឺន័រ មួយ ទៅជា កិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយ នៅក្នុង កំពង់ផែ ទាំងមូល បាន ជួយ ឱ្យ កំពង់ផែ ទីក្រុង កូឡុំបូ នៅ ភាគ ខាងលិច ស្រីលង្កា ក្លាយជា កំពង់ផែ រីកលូតលាស់ លឿន បំផុត មួយ នៅក្នុង ពិភពលោក ។

កាលពី ឆ្នាំ ២០១៤ ក្រុមហ៊ុន កំពង់ផែ China Merchant Port Holdings (CM Port) និង អាជ្ញាធរ កំពង់ផែ ស្រីលង្កា បាន សហការគ្នា ដើម្បី គ្រប់គ្រង រួមគ្នា លើ ស្ថានីយ កុងតឺន័រ អន្តរជាតិ កូឡុំបូ (CICT) នៅក្នុង កំពង់ផែ កូឡុំបូ ។

ក្រុមហ៊ុន Alphaliner ដែលជា ទីភ្នាក់ងារ ចាត់ ចំណាត់ថ្នាក់ កំពង់ផែ អន្តរជាតិ បាន និយាយ នៅក្នុង របាយការណ៍ ចុងក្រោយ របស់ខ្លួន ថា កំពង់ផែ កូឡុំបូ បាន ជាប់ ចំណាត់ថ្នាក់ ខ្ពស់បំផុត នៅក្នុង ការដឹកជញ្ជូន កុងតឺន័រ ក្នុង ឆមាស ទីមួយ នៃ ឆ្នាំ ២០១៨ ក្នុងចំណោម កំពង់ផែ សកលលោក លំដាប់ កំពូល ចំនួន ៣០ ។

យោងតាម របាយការណ៍ បានឱ្យដឹងថា កំពង់ផែ នេះ បាន កត់ត្រា ពី កំណើន ប្រចាំឆ្នាំ ១៥,៦ ភាគរយ នៅក្នុង ការគ្រប់គ្រង កុងតឺន័រ នៅក្នុង ខែមករា ដល់ ខែមិថុនា ឆ្នាំ ២០១៨ ។

ក្រសួង កំពង់ផែ និង ដឹកជញ្ជូន ស្រីលង្កា បាន សាទរ ចំពោះ ” សមិទ្ធផល ដ៏ ធំធេង នេះ ” ដោយនិយាយ ថា វា គឺជា ” លើកដំបូង នៅក្នុង ប្រវត្តិសាស្ត្រ ដែល កំពង់ផែ កូឡុំបូ បាន ឈានដល់ ចំណាត់ថ្នាក់ កំពូល នៃ ចំណាត់ថ្នាក់ កំពង់ផែ សមុទ្រ លើ ពិភពលោក ” ។

ក្រៅពី ការ ផ្តោតលើ ការរីកចម្រើន របស់ខ្លួន CICT ក៏ សង្កត់ធ្ងន់ ទៅលើ ការកាត់បន្ថយ ផលប៉ះពាល់ លើ បរិស្ថាន ផងដែរ ។

ក្នុង ខែវិច្ឆិកា ឆ្នាំ ២០១៧ CICT បានប្រកាស អំពី ការកែ ម៉ាស៊ីនស្ទូច កុងតឺន័រ ប្រើ កង់ កៅស៊ូ ធម្មតា ទាំង ៤០ គ្រឿង ទៅជា ម៉ាស៊ីនស្ទូច ប្រើ អគ្គិសនី ទាំងស្រុង ដោយ ធ្វើឱ្យ កំពង់ផែ នេះ ក្លាយជា កន្លែង ថែរក្សា បរិស្ថាន ធំជាងគេ មួយ នៅ អាស៊ី ខាងត្បូង ។

ជា លទ្ធផល ខុសពី កន្លែង ផ្ទុក កុងតឺន័រ ជា លក្ខណៈ ប្រពៃណី ដទៃទៀត ទីធ្លា ផ្ទុក កុងតឺន័រ របស់ CICT ឥឡូវនេះ គឺ គ្មាន សំឡេង ថ្លង់ ឬ ក្លិន អាក្រក់ ចេញពី ម៉ាស៊ីន ម៉ា ស៊ូ ត ទៀត ទេ ។

ជា ផ្នែក មួយ នៃ គម្រោង BRI ដែល ស្នើ ដោយ ចិន ផ្លូវ សូត្រ សមុទ្រ សតវត្ស ទី ២១ ត្រូវបាន បង្កើតឡើង ដើម្បី ធ្វើដំណើរ ពី ឆ្នេរសមុទ្រ ចិន ទៅកាន់ ទ្វីបអឺរ៉ុប តាមរយៈ សមុទ្រ ចិន ខាងត្បូង និង មហាសមុទ្រ ឥណ្ឌា នៅលើ ផ្លូវ តែមួយ និង ពី ឆ្នេរសមុទ្រ ចិន តាមរយៈ សមុទ្រ ចិន ខាងត្បូង ទៅ សមុទ្រ ប៉ាស៊ីហ្វិក ខាងត្បូង នៅ ផ្លូវ មួយទៀត ។ វា ជា ផ្នែក មួយ នៃ កិច្ចខិតខំ ប្រឹងប្រែង រប ស់ ចិន ក្នុង ការជំរុញ កិច្ចសហប្រតិបត្តិការ ដែ ន សមុទ្រ ការតភ្ជាប់ គ្នា រវាង អន្តរ តំបន់ និង សមាហរណកម្ម សេដ្ឋកិច្ច ។

កំពង់ផែ ទីក្រុង កូឡុំបូ គឺជា កំពង់ផែ រីកលូតលាស់ លឿន បំផុត មួយ នៅក្នុង ពិភពលោក នាពេល បច្ចុប្បន្ន

នៅ ឆ្នាំ ២០១៧ ផងដែរ ក្រុមហ៊ុន CM Port និង កំពង់ផែ ស្រីលង្កា បានចាប់ផ្តើម ភាពជា ដៃគូ ដើម្បី សហការ អភិវឌ្ឍ និង គ្រប់គ្រង រួមគ្នា លើ កំពង់ផែ ហាំ បាន់ តូ តា (Hambantota) នៅ ភាគខាងត្បូង ប្រទេស ដែលមាន ចម្ងាយ តែ ១៨,៥ គីឡូម៉ែត្រ ពី ផ្លូវ នាវា ដ៏ មមាញឹក នៅក្នុង មហាសមុទ្រ ឥណ្ឌា ។

លោក ធី ស សា វី ក ក្រា ម៉ា ស៊ី ង ញ៉េ (Tissa Wickramasinghe) ប្រធាន ផ្នែក ប្រតិបត្តិ របស់ ក្រុមហ៊ុន វិនិយោគ រួមគ្នា Hambantota International Port Group (HIPG) បាន និយាយថា កំពង់ផែ ហាំ បាន់ តូ តា បាន ដំណើរការ ” យ៉ាង ល្អប្រសើរ ” ។

មន្ត្រី ដដែល បាន បន្ថែមថា នាវា សម្រាប់ ដឹកជញ្ជូន យានយន្ត និង គ្រឿង ម៉ាស៊ីន គឺ ដឹក ដាក់ ទំនិញ ចុះឡើង បាន លឿន ជាង ការរំពឹងទុក ។

កាលពី ខែ មុន កំពង់ផែ ហាំ បាន់ តូ តា បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង សេវាកម្ម ស្ថានីយ ទី ១ (TSA) ជាមួយ ក្រុមហ៊ុន K-Line PTE Limited ដែលជា ក្រុមហ៊ុន ប្រតិបត្តិការ នាវា ដឹក ដាក់ ទំនិញ ដ៏ ធំ បំផុត មួយ ក្នុង ពិភពលោក មាន មូលដ្ឋាន នៅ ប្រទេស សិង្ហ បុរី ។

លោក រ៉ា វីន ដ្រា ចា យ៉ា វី ក គ្រី ម (Ravindra Jayawickreme) នាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន Hambantota International Port Services (HIPS) បាន និយាយថា កំពង់ផែ ហាំ បាន់ តូ តា កំពុង ត្រៀមខ្លួន ដើម្បី ក្លាយជា កំពង់ផែ ឈានមុខ គេ នៅក្នុង មហាសមុទ្រ ឥណ្ឌា ។

នាយក ប្រតិបត្តិ រូបនេះ បាន បន្ថែមទៀតថា ជាមួយ ទីតាំង ដ៏ ល្អ របស់ខ្លួន កំពង់ផែ ហាំ បាន់ តូ តា ត្រូវបាន គេ រំពឹងថា នឹង ក្លាយជា កំពង់ផែ តែមួយគត់ នៅក្នុង ប្រទេស ដែលមាន សមត្ថភាព គ្រប់គ្រង នូវ សេវាកម្ម ពេញលេញ នៅក្នុង វិស័យ កំពង់ផែ សមុទ្រ និង ភស្តុភារ ។

លោក ចា យ៉ា វី ក គ្រី ម បាន បន្ថែមថា ” ប៉ុន្តែ អ្វីដែល ចាំបាច់ ក្នុង ការជំរុញឱ្យ ឈានដល់ ចំណុច នេះ គឺ ភាពជា ដៃគូ ត្រឹមត្រូវ ហើយ នេះ គឺជា អ្វីដែល ក្រុមហ៊ុន CM Port បាន នាំយកទៅ តុ ចរចា ” ។

លោក ផា រ៉ា ក្រា ម៉ា ឌី ស សា ណា យ៉ា កេ (Parakrama Dissanayake) ប្រធាន កំពង់ផែ ស្រីលង្កា បាន និយាយថា កំពង់ផែ កូឡុំបូ បច្ចុប្បន្ន គឺជា ” មជ្ឈមណ្ឌល ដឹកទំនិញ នៅ អាស៊ី ខាងត្បូង ។ ជាមួយ ការ ងើបឡើង របស់ កំពង់ផែ ហាំ បាន់ តូ តា យើង នឹង សម្លឹងមើល ការបង្កើត កំពង់ផែ ហាំ បាន់ តូ តា ទៅជា ច្រកទ្វារ ឧស្សាហកម្ម ទៅកាន់ អនុ ទ្វីប ឥណ្ឌា ” ។

លោក ផា រ៉ា ក្រា ម៉ា បាន បន្ថែមថា ” នេះ គឺជា វិមាត្រ ថ្មី មួយ ដែល លេច ចេញពី ភាពជា ដៃគូ ជាមួយ ក្រុមហ៊ុន CM Port”៕ ដោយ៖ កញ្ញាដាលីស

ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ិន ហួ របស់ ចិន