កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​បានក្លាយ​ទៅជា​ក្របខ័ណ្ឌ​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អាស៊ាន​

1114
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អាស៊ាន​បាន​កើនឡើង​ដល់​៥១៤,៨ បី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ការនាំចេញ​របស់​ចិន​ទៅ​អាស៊ាន​មាន​២៧៩,១ ប៊ី​លាន​ដុល្លារ ខណៈ​ការនាំចេញ​របស់​អាស៊ាន​ទៅ​ចិន មាន​២៣៥,៧ ប៊ី​លាន​ដុល្លារ​។​ប្រទេស​ចិន​ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់ៗ​គ្នា​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​របស់​អាស៊ាន ហើយ​អាស៊ាន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​បី​របស់​ប្រទេស​ចិន​ផងដែរ​។​

​លោក​ចាយ​ឃុន​(ZhaiKun)​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​តំបន់​អាស៊ាន​នៃ​សាកលវិទ្យាល័យ​ប៉េកាំង​បាន​មានប្រសាសន៍ថា​៖​ចិន​និង​អាស៊ាន​ប្រៀបបាន​ទៅនឹង​ឪពុកម្តាយ​ពីរ​នាក់​បាន​បង្កើត​“​បុត្រ​”​ជា​បន្តបន្ទាប់ មានដូចជា​“​ការតាំង​ពិ​ព័​ណ៍​ចិន​អាស៊ាន​”“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេ​ដ្ធ​កិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​” “​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ឡាន​ម៉ី មេគង្គ​(Lan Mei-Mekong)” និង​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេ​ដ្ធ​កិច្ច​ជុំវិញ​តំបន់​ភាគខាងត្បូង​”​។​ល​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយមាន​ការជំរុញ​ពី​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​”​និង​“​ការតាំង​ពិ​ព័​ណ៍​ចិន​អាស៊ាន​”​ជា​រៀងរាល់ឆ្នាំ​បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាស៊ាន​លើ​គ្រប់​វិស័យ​ដូចជា​វិស័យ​ហិរញ្ញវត្ថុ ទេសចរណ៍ វប្ប​ធ​ម៍​។​ល​។​បាន​រីកចម្រើន​គួរកត់សម្គាល់​។​

ក្នុងនោះ​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​”​ដែល​បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០០៦​រហូតមកដល់​ពេលនេះ​បាន​ក្លាយទៅជា​ក្របខ័ណ្ឌ​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អាស៊ាន​។​
​ប្រទេស​ក្នុង​តំបន់​កិច្ចសហប្រតិបត្តិការ​សេ​ដ្ធ​កិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​រហូតមកដល់​ពេលនេះ​បាន​ក្លាយជា​គោលដៅ​វិនិយោគ​របស់​វិនិយោគ​គិ​ន​បរទេស​នៃ​ប្រទេស​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​។

តំណាង​រដ្ឋបាល​ស្វ័​យ័​ត​ខេត្ត​ក្វាង​ស៊ី​បាន​មានប្រសាសន៍ថា​៖​ខេត្ត​ក្វាង​ស៊ី​គឺជា​ខេត្ត​ដែល​រៀបចំ​តាំង​ពិ​ព័​ណ​ចិន​អាស៊ាន​ជា​រៀងរហូត​ហើយក៏​ជា​ខេត្ត​ដែល​សំខាន់​ជាងគេ​ក្នុង​ការជំរុញ​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេ​ដ្ធ​កិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​”​។​

​លោក​បាន​បន្តថា​៖ ក្នុង​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​” ខេត្ត​ក្វាង​ស៊ី​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​រវាង​ខេត្ត​ក្វាង​ស៊ី​និង​ទីក្រុង​ជាប់​សមុទ្រ​របស់​ប្រទេស​អាស៊ាន​ទាំងអស់​អោយ​កាន់តែ​ខ្លាំងក្លា​ដូចជា​ការផ្លាស់ប្តូរ​ទំនិញ​ទៅវិញទៅមក​ដើម្បី​សម្រេចបាន​ការតភ្ជាប់​ហេ​ដ្ធា​រចនាសម្ព័ន្ធ​រវាង​ចិន​និង​អាស៊ាន​ទាំងមូល​។​

ឆ្នាំ​២០១៨​នេះ​គឺជា​ឆ្នាំ​ដែល​ប្រទេស​ចិន​និង​អាស៊ាន​បង្កើត​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ខួប​ទី​១៥​ឆ្នាំ និង​ការរៀបចំ​ពិ​ព័​ណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​ផងដែរ ក៏​ជា​ឆ្នាំ​បង្កើត​ថ្មី​នៃ​ចិន​និង​អាស៊ាន​។​“​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេ​ដ្ធ​កិច្ច​ជុំវិញ​តំបន់​ឈូង​សមុទ្រ​ខាងជើង​”​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ស្របតាម​គោលនយោបាយ​“​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​” និង​បង្កើត​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ចិន​អាស៊ាន​ឱ្យ​កាន់​តែមាន​កម្រិត​ខ្ពស់ជាង​មុន​ថែមទៀត ជាពិសេស​គឺ​ធ្វើឱ្យ​សមា​ហ​ហ​រណកម្ម​ចិន​អាស៊ាន​កាន់​តែមាន​ភាពជិតស្និទ្ធ​៕S/