កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ចាក់​បញ្ចូល​កម្លាំងចលក​រ​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា​

230
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ពិធី​ចុះហត្ថលេខា​លើ​គម្រោង​សហប្រតិបត្តិ​ការដែល​ទ​ទួល​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ បានប្រារឰ​នៅ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ លោក វ៉ាង ធាន​វិ​ន ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ ប្រទេស​កម្ពុជា និង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើជា​តំណាង​នៃ​ភាគី​ទាំងពីរ និង​ចុះហត្ថលេខា​លើ​គម្រោង​អំពី​កិច្ចសហប្រតិបត្តិការ ។ គួរ​បញ្ជាក់ថា​គម្រោង​ដែល​ចុះ ហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​មាន​ចំនួន ១៩ គម្រោង ដែលមាន​ពាក់ព័ន្ធ​ទៅនឹង វិស័យ​អប់រំ ទេសចរណ៍ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការការពារ​បរិស្ថាន​ជាដើម ហើយ​បានទទួល​ហិរញ្ញប្បទាន ៧,៦៦ លាន​ដុល្លារ​អាមេរិក ។​

​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ជា​យន្តការ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុតំបន់​បែប​ថ្មី ដែល​រួមគ្នា​បង្កើត​ដោយ​ប្រទេស​ចិន កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ។ ភាគី​ចិន​បាន​ផ្តួចផ្តើម​ឱ្យ​បង្កើត​មូលនិធិ​ពិសេស​អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ១ ស្តីពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ឆ្នាំ ២០១៦ ហើយ​បាន​ផ្តល់ប្រាក់​ទុន ៣០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​គម្រោង​សហប្រតិបត្តិការ ធុន​តូច និង​មធ្យម​របស់​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ទាំង ៦ ក្នុង​រយៈពេល ៦ ឆ្នាំ​ខាងមុខ ។ គម្រោង​សហប្រតិបត្តិការ​អំពី​មូលនិធិ​ពិសេស​ឡាន​ឆាង​-​មេគង្គ​ក្រុមទី ១ របស់​ប្រទេស​កម្ពុជា ដែលមាន​គម្រោង​ចំនួន ១៦ បាន​ត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ខែធ្នូ ឆ្នាំ ២០១៧ ដែល​បានទទួល​ហិរញ្ញប្បទាន ៧,៣ លាន​ដុល្លារ​អាមេរិក ។ គិត​មកដល់ពេលនេះ គម្រោង​កម្ពុជា​ចំនួន ៣៥ បានទទួល​ការគាំទ្រ​ពី​មូលនិធិ​ពិសេស អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​នេះ ។​

​លោក វ៉ាង ធាន​វិ​ន បាន​មានប្រសាសន៍ថា ក្រោយពី​ត្រូវ​បង្កើតឡើង​រៀងមក​យន្តការ​ស្តី ពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ​ក្នុង​កិច្ចសហប្រតិបត្តិការ​កម្រិត​អនុតំបន់ ហើយ​បានទទួល​នូវ​ការចាប់អារម្មណ៍​ពី​ភាគី​នានា ។​ភាគី​កម្ពុជា បានផ្តល់​ការគាំទ្រ​យ៉ាងសកម្ម​ដល់​មូលនិធិ​ពិសេស​អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ដែល​បានធ្វើឱ្យ​គម្រោង​នេះ​អាច​ដំណើរការ​យ៉ាង​រលូន​ហើយនឹង​អាច​ផ្តល់​ផល ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​ខ្មែរលើ​វិស័យ​អប់រំ ការថែរក្សា​សុខភាព និង​ទេសចរណ៍ ជាដើម ។ លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន ដែល​បានផ្តល់ ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រទេស​កម្ពុជា ។ លោក​បាន​មានប្រសាសន៍ថា គម្រោង​សហប្រតិបត្តិការ​ថ្មី​បាន​ឆ្លុះបញ្ចាំង​អំពី​និន្នាការ​អភិវឌ្ឍន៍​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ។ គម្រោង​ទាំងនេះ​បានផ្តល់​កាលានុវត្តភាព​ច្រើន សម្រាប់ធ្វើ កិច្ចសហប្រតិបត្តិការ ហើយ​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង និង​បាន​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន ។​

​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនោះ គម្រោង​ទាំង ១៦ ដែល​កម្ពុជា​បានទទួល​ការគាំទ្រ ពី​មូលនិធិ​ពិសេស​អំពី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើកដំបូង បាន​ដំណើរការ អនុវត្ត​យ៉ាង​រលូន ដែល​បាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​បាន​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាជន​ខ្មែរ ។ ជាពិសេស ការចូលរួម​របស់​ភា​គី​កម្ពុជា​បានធ្វើឱ្យ​កិច្ច​សហ ប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ទទួលបាន​នូវ​សមិទ្ធផល​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ លោក ប្រាក់ សុខុន បាន​លើកឡើងថា ទោះបីជា​យន្តការ​ស្តីពី​កិច្ចសហប្រតិបត្តិការ ឡាន​ឆាង​-​មេគង្គ​បាន​ត្រូវអនុវត្ត​មិនទាន់​យូរ តែ​ការអនុវត្ត​ជាក់ស្តែង​បាន​សបញ្ជាក់ ឱ្យឃើញថា យន្តការ​នេះ​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​តំបន់ ។

​លោក​បាន​គូសបញ្ជាក់ថា ការបង្កើន​ការតភ្ជាប់​ផ្លូវអាកាស​ចរណ៍​ក្នុង​តំបន់ ទន្លេ​ឡាន​ឆាង​-​មេគង្គ ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោះស្រាយ​បញ្ហា​ដីស្រែ​តាម ទន្លេមេគង្គ ប្រើប្រាស់​ព្រៃឈើ​ដោយ​ចីរភាព និង​ការគ្រប់គ្រង​ការនេសាទ​ត្រី​ជាដើម នឹង​អាច​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រទេស​នានា​ក្នុង​តំបន់ ៕ ដោយ ចាវ យី​ភូ និង ជឹ​ង ម៉ី​ឈឹ​ន (​កាសែត​ប្រជាជន ដេលី​)