កីឡដ្ឋាន Tokyo Olympic Stadium តម្លៃ​រាប់ពាន់​លាន​ដុល្លារ​សង់​ជិត​រួចរ​សម្រាប់ ព្រឹត្តិការណ៍​កីឡា​ឆ្នាំ​២០២០

401
ចែករម្លែក

​រូបភាព​កីឡដ្ឋាន​អូឡាំពិក​ក្រុង​តូ​ក្យូ (Tokyo Olympic Stadium) ប្រទេស​ជប៉ុន ត្រូវបាន លាតត្រដាង​គួរឱ្យភ្ញាក់ផ្អើល ខណៈ​ការសាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ នៅមុន​ព្រឹត្តិ ការណ៍​កីឡា​រដូវក្តៅ​ឆ្នាំក្រោយ​។​

​ការចូល​ទស្សនា​ខាងក្នុង​កីឡដ្ឋាន​ដែលមាន​តម្លៃ​ជិត ១,៣ ពាន់​លាន​ដុល្លារ​នេះ​បានធ្វើ ឡើង​កាលពី​សប្តាហ៍​មុន ខណៈ​ទីក្រុង​ជប៉ុន មួយ​នេះ​កំពុង​បន្ត​ព​ន្លឿ​ន​ការងារ​សាងសង់ ដើម្បី​ឱ្យទាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃអាទិត្យ​ទី​៩​ខែសីហា​ឆ្នាំ​ដដែល​។

​ក្រុម​អ្នករៀបចំ​និយាយថា ពួកគេ​មាន​គម្រោង​រៀបចំ​កម្មវិធី​នៅ​ខែធ្នូ ដើម្បី​សម្ពោធ​កី​ឡ ដ្ឋា​ន​ថ្មី​ដែល​រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ជនជាតិ​ជប៉ុន កេ​ន​ហ្គោ គូ​ម៉ា (Kengo Kuma) នេះ​ជា​ផ្លូវការ​៕ ប្រែ​សម្រួលៈ​ខុម​