កីឡាករ​កម្ពុជា​-​ថៃ​ជាង​ពីរ​ពាន់​នាក់​ជិះ​កង់​រួមគ្នា​​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​និង​ពង្រឹង ​កិច្ចសហប្រតិបត្តិការ​

1925
ចែករម្លែក
  • 12
    Shares

ដោយៈ​គ្រញូង​/បាត់ដំបង​: ក្រុម​កីឡាករ​មកពី​ច្រើន​ខេត្ត​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​និង​ថៃ​ជាង​ពីរពាន់​នាក់​បាន​​​ចូលរួម​ធ្វើ​លំ​ហាត់ប្រាណ​ជិះ​កង់​ចម្ងាយ​ឆ្ងាយ​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និងពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ក្នុងនាម​ប្រទេសជិតខាង​ទាំង​ពីរ។​

កីឡាករ​កម្ពុជា​-​ថៃ​ជាង​ពីរ​ពាន់​នាក់​ជិះ​កង់​រួមគ្នា​​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​និង​ពង្រឹង
​កិច្ចសហប្រតិបត្តិការ​

ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា​នេះ​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨ ដោយ​ភាគី​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​លោក ហឿង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង​នឹង​ខាង​ភាគី​ប្រទេស​ថៃ​ដឹកនាំ​ដោយ​រដ្ឋបាល​សា​លា​ខេត្ត​ច័ន្ទ​បុរី​ក្នុងនោះ​កីឡាករ​ប្រទេស​ថៃ​មាន​ចំនួន​ជាង​ពីរ​ពាន់​នាក់។

រីឯ​ភាគី​ប្រទេស​កម្ពុជា​វិញ​កីឡាករ​ចូលរួម​មកពី​ខេត្តបាត់ដំបង​,បន្ទាយ​មានជ័យ ,សៀមរាប​និង​មកពី​ទីក្រុង​ភ្នំ​ពេញ​សរុប​ចំនួន​ជាង​៤០០​នាក់​។​

ខ្លឹមសារ​នៃ​កម្មវិធី​ជិះ​កង់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ នៅក្នុង​សមាគមសេដ្ឋកិច្ច​អាស៊ាន ពិសេស​ដើម្បី​បណ្តុះ​គំនិត​ឲ្យ​ប្រជា​​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​ងាក​មក​ធ្វើ លំ​ហាត់ប្រាណ​ជិះ​កង់​ឲ្យ​បាន​ច្រើន​ដើម្បី​លើកស្ទួយ​សុខភាព​ឲ្យ​រឹងមាំ​។​

លើផ្លូវ​ជិះ​កង់​ជាល​ក្ខ​ណៈ​មិត្តភាព​នេះ​ប្រព្រឹត្ត​ទៅក្នុង​ចម្ងាយ​ផ្លូវ​ចំនួន​៦០​គីឡូម៉ែត្រ ដែល​ចាប់ផ្តើម​ពី​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅកាន់​គោលដៅ​ច្រកទ្វារ​អន្តរជាតិ​ដូង របស់​ស្រុក​កំរៀង ខេត្តបាត់ដំបង​៕សរន